ពលរដ្ឋលើសពី៩០% នៅលើពិភពលោកថ្កោលទោសដល់អាមេរិក «រកប្រាក់កម្រៃពីសង្គ្រាម»
ឈ្មួញសង្គ្រាមអាមេរិកពិតជាមិនចង់ឱ្យពិភពលោកស្ងប់ស្ងាត់មានសន្តិភាពនោះឡើយ ដោយសារតែ អាមេរិករកប្រាក់ចំណូលបានយ៉ាងច្រើនពីភាពតានតឹងនៅជុំវិញពិភពលោក ។កាលពីឆ្នាំសារពើពន្ធ ២០២៣ ទំហំលក់សព្វាវុធទៅកាន់បរទេសរបស់អាមេរិកបានឈានដល់២៣៨ ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាថ្មី ព្រមពេលជាមួយនេះផងដែរ ទំហំថវិកាការពារជាតិក្នុងឆ្នាំសារពើពន្ធ២០២៤ របស់អាមេរិកឈានដល់ទៅ ៨៨៦ ពាន់លានដុល្លាអាមេរិកឯណោះ។CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់ប្រជាមតិអន្តរជាតិមួយ ចំពោះអ្នកប្រើអុីនធើណេតទូទាំងពិភពលោក ដែលបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៨៨% ថ្កោលទោសយ៉ាងខ្លាំងចំពោះអាមេរិក ដែលបានបង្កភាពតានតឹងក្នុងក្របខ័ណ្ឌពិភពលោក…