Category: សេដ្ឋកិច្ច

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤,០០០ គីឡូម៉ែត្រនៅកម្ពុជា ។

ភ្នំពេញ ៖ ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវជាតិ១ ត្រូវបាន ប្រសិទ្ធ នាមជា «មហាវិថីស៊ីជីនពីង»។ពិធីបើកផ្ទាំង «មហាវិថីស៊ីជីនពីង» ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Wang Wentian…

ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា

នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម…

សម​ត្ត​កិច្ច​ចាប់​សាច់​បង្ក​នាំចូល​ពី​វៀតណាម​តាម​ច្រក​ជ្រៃ​ធំ​

ខេត្តកណ្តាល​៖​មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកណ្ដាល សហការ​ជាមួយ​សាខាគយ និង​រដ្ឋាករ​ខេត្តកណ្ដាល ចាប់បាន​សាច់​បង្កក​ខូចគុណភាព​ប្រមាណ​ជាង​៦​តោន​ដែល​ឈ្មួយ​នាំចូល​តាម​ច្រក​ជ្រៃ​ធំ​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៤ ។​ ក្រោយ​ការត្រួតពិនិត្យ សាច់​បង្កក​នាំចូល​តាម​ច្រក​ជ្រៃ​ធំ សរុប​មាន​ចំនួន ៦.០៥​តោន​។ ដោយ​ក្នុងនោះ​មន្ត្រី​ជំនាញ​បាន​រកឃើញថា សាច់​ក្របី​បង្កក ម៉ាក CORAL ចំនួន​១០០​កេស​(១​កេស​=២១​គីឡូក្រាម​) =២១០០​គីឡូក្រាម (​ប្រភព​ប្រទេស​ឥណ្ឌា​)…

ចិនប្រតិកម្មយ៉ាងខ្លាំងក្រោយអាមេរិកបានប្រកាសដំឡើងពន្ធយ៉ាងខ្លាំងលើផលិតផលនាំចូលចំនួន ៣៨៧ មុខពីចិន

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានប្រកាសថា ខ្លួននឹងអនុវត្តពន្ធកើនឡើងគួរឱ្យកត់សម្គាល់លើទំនិញជាបន្តបន្ទាប់ដែលនាំចូលពីប្រទេសចិន ដែលបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីទីក្រុងប៉េកាំង។ អាមេរិកបានដំឡើងពន្ធលើផលិតផលចិននាំចូលចំនួន ៣៨៧ មុខ។ កាលពីថ្ងៃទី 14 ខែឧសភា សហរដ្ឋអាមេរិកបានប្រកាសលទ្ធផលនៃការត្រួតពិនិត្យរយៈពេល 4 ឆ្នាំនៃការដំឡើងពន្ធ ដោយផ្អែកលើពន្ធលើផ្នែក 301 ដែលមានស្រាប់លើប្រទេសចិន សហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើផលិតផលនាំចូលផ្សេងទៀតពីប្រទេសចិនដូចជា យានជំនិះអគ្គិសនី ថ្មលីចូម…

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ

ភ្នំពេញ ៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អនៅឡើយ។ យោងតាមប្រភព«កូនខ្មែរ» បានបញ្ជាក់ថា ៖ នៅថ្ងៃទី ២០ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «របាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នាំ ២០២៣» លោកស្រី…

រដ្ឋាភិបាលចិនប្រឹងចាក់លុយរាប់ពាន់លានដុល្លារជួយវិស័យអចលនទ្រព្យដែលកំពុងមានវិបត្តិខ្លាំង

អាជ្ញាធរចិនបានបង្ហាញពីគម្រោងដ៏សំខាន់បំផុតរបស់ពួកគេដើម្បីជួយដោះស្រាយវិបត្តិលើវិស័យអចលនទ្រព្យដែលកំពុងអូសបន្លាយពេលវេលាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។វិធានការថ្មីដើម្បីសង្រ្គោះ វិស័យអចលនទ្រព្យចិន រួមមានការកាត់បន្ថយចំនួនប្រាក់កក់មុនសម្រាប់ អ្នកទិញផ្ទះ និងការលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានឱ្យទិញយកអចលនទ្រព្យដែលមិនទាន់លក់ចេញរបស់ប្រជាពលរដ្ឋ។វិបត្តិលើវិស័យអចលនទ្រព្យបាននិងកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចចិនដែលជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក ដោយសារតែវិស័យអចលនទ្រព្យជាកត្តាដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចចិន។ធនាគារប្រជាជនចិន (PBOC) បាននិយាយថា ខ្លួននឹងបង្កើតកញ្ចប់ជំនួយ 300 ពាន់លានយន់ស្នើនឹង41.5ពាន់លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រលំនៅដ្ឋានដែលមានតម្លៃសមរម្យ។លោក Tao Ling ទេសាភិបាលរងនៅធនាគារកណ្តាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រាក់នេះយកជួយដល់សហគ្រាសរដ្ឋក្នុងស្រុកដើម្បីទិញផ្ទះដែលមិនទាន់បានលក់។បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ឧបនាយករដ្ឋមន្ត្រី He Lifeng…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស គឺដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ មិនមែនដើម្បីទៅធ្វើកញ្ជះគេទេ

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឆ្លើយតបទៅអ្នកនយោបាយមួយរូប ដែលតែងវាយប្រហារលើពលករខ្មែរនៅក្រៅប្រទេស ដោយសម្តេចបានគូសបញ្ជាក់ថា ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស មិនមែនទៅធ្វើកញ្ជះគេនោះទេ ពោលគឺដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា…

កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែក្រោយ នឹងដើរតួនាទីយ៉ាងសំខាន់ជាច្រើន

ខេត្តកំពត ៖ បើតាម អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានសមាគមន៍ឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ៖ កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែក្រោយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំចូលវត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ រោងចក្រវាយនភណ្ឌ រោងចក្រស្បែកជើង និង ផលិតផលកសិកម្មកម្ពុជា។លោកបន្តថា ៖…

90% នៃគម្រោងខុនដូ នៅវៀតណាម មិនមានការលក់ចេញឡើយនៅក្នុងត្រីមាសទី១ក្នុងឆ្នាំ២០២៤

យោងតាមអ្នកស្រាវជ្រាវទីផ្សារ DKRA Group បានឱ្យដឹងថា កៅសិបភាគរយនៃគម្រោងខុនដូនៅក្នុងប្រទេសវៀតណាម មិនមានការលក់នៅក្នុងត្រីមាសទី១ ដោយសារតម្រូវការបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។របាយការណ៍អ្នកស្រាវជ្រាវខាងលើបានបញ្ជាក់ថា បើទោះបីជាមានចំនួនខុនដូថ្មី 4,800 យូនីត ត្រូវបានដាក់ឱ្យដំណើរការលកក៏ដោយ ប៉ុន្តែមានតែ 64 ឬ 1% ប៉ុណ្ណោះដែលត្រូវបានលក់ចេញ។យូនីតថ្មីភាគច្រើនបានមកពីគម្រោងដែលមានស្រាប់នៅភាគកណ្តាល និងភាគខាងត្បូងវៀតណាម៖ Quang Nam, BinhDinh,…

ចិននិងអឺរ៉ុបត្រូវតែមានការប្រកួតប្រជែងដោយយុត្តិធម៌

សារព័ត៌មាន AFP នៅថ្ងៃចន្ទទី៦ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា ប្រធានគណៈកម្មការរបស់សហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា លោកស្រីនឹងគូសបញ្ជាក់អំពីការប្រកួតប្រជែងដោយយុត្តិធម៌ជាមួយចិន នៅពេលជួបលោកប្រធានាធិបតី ស៉ី ជីនពីង ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង។ថ្លែងប៉ុន្មានម៉ោងមុនកិច្ចប្រជុំនៅទីក្រុងប៉ារីស ជាមួយលោកស៉ី ជីនពីង…