រដ្ឋាភិបាលចិនប្រឹងចាក់លុយរាប់ពាន់លានដុល្លារជួយវិស័យអចលនទ្រព្យដែលកំពុងមានវិបត្តិខ្លាំង
អាជ្ញាធរចិនបានបង្ហាញពីគម្រោងដ៏សំខាន់បំផុតរបស់ពួកគេដើម្បីជួយដោះស្រាយវិបត្តិលើវិស័យអចលនទ្រព្យដែលកំពុងអូសបន្លាយពេលវេលាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។វិធានការថ្មីដើម្បីសង្រ្គោះ វិស័យអចលនទ្រព្យចិន រួមមានការកាត់បន្ថយចំនួនប្រាក់កក់មុនសម្រាប់ អ្នកទិញផ្ទះ និងការលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានឱ្យទិញយកអចលនទ្រព្យដែលមិនទាន់លក់ចេញរបស់ប្រជាពលរដ្ឋ។វិបត្តិលើវិស័យអចលនទ្រព្យបាននិងកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចចិនដែលជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក ដោយសារតែវិស័យអចលនទ្រព្យជាកត្តាដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចចិន។ធនាគារប្រជាជនចិន (PBOC) បាននិយាយថា ខ្លួននឹងបង្កើតកញ្ចប់ជំនួយ 300 ពាន់លានយន់ស្នើនឹង41.5ពាន់លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រលំនៅដ្ឋានដែលមានតម្លៃសមរម្យ។លោក Tao Ling ទេសាភិបាលរងនៅធនាគារកណ្តាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រាក់នេះយកជួយដល់សហគ្រាសរដ្ឋក្នុងស្រុកដើម្បីទិញផ្ទះដែលមិនទាន់បានលក់។បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ឧបនាយករដ្ឋមន្ត្រី He Lifeng…