Category: អន្តរជាតិ

បុរសជាច្រើនសុំចូលសញ្ជាតិរុស្ស៊ី ដើម្បីចូលបម្រើទាហាន ចំណែកអ៊ុយក្រែន បុរសៗគេចខ្លួនចេញពីស្រុកខ្លាចបម្រើយោធា

អ្នកចូលបម្រើទាហានអ៊ុយក្រែន ដោយមិនមានសង្ឃឹមនៅរស់រានមានជីវិតទ្រឡប់មកផ្ទះវិញឡើយ ទាំងនោះហើយទើបមនុស្សជាច្រើន បានរត់គេចពីកាតព្វកិច្ចយោធា។ ផ្ទុយទៅវិញ ប្រទេសរុស្ស៊ីមានពលរដ្ឋជាច្រើនស្នើសុំចូលសញ្ជាតិដើម្បីបានទៅចូលរួមបម្រើយោធា។យោងតាមកាសែត Moscow Times ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី Alexander Bastrykin បាននិយាយថា ជនអន្តោប្រវេសន៍ប្រហែល 10,000 នាក់ដែលមានសញ្ជាតិរុស្ស៊ីត្រូវបានបញ្ជូនទៅកាន់តំបន់ប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន។លោក Alexander Bastrykin បានផ្តល់ព័ត៌មានខាងលើនៅ St. Petersburg…

រុស្ស៊ីសងសឹក ដោយបិទប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបចំនួន៨០

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៉ីបាននិយាយថា ខ្លួននឹងធ្វើការបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហភាពអឺរ៉ុប (EU) រួមមានទាំងវេបសាយរបស់ AFP ផងដែរ ខណៈវាជាចំណាត់ការឆ្លើយតបវិញចំពោះការដាក់បម្រាមផ្សព្វផ្សាយរបស់ EU មកលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីមួយចំនួន កាលពីខែឧសភាកន្លងទៅ។ក្រៅពី AFP គឺរួមមានប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបដទៃទៀត…

ការតវ៉ាដ៏ធំបំផុតប្រឆាំងនឹងរដ្ឋាភិបាលអុីស្រាអែលមិនធ្លាប់មានពីមុនមក

នៅថ្ងៃទី 23 ខែមិថុនា ជនជាតិអុីស្រាអែលប្រហែល 150.000 នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ដោយរៀបចំការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយទាមទារឱ្យមានការបោះឆ្នោតមុនកាលកំណត់ និងការវិលត្រឡប់នៃចំណាប់ខ្មាំងដែលបានធ្វើឡើងនៅក្នុងតំបន់ Gaza ។ នេះជាការតវ៉ាដ៏ធំបំផុតមួយ ចាប់តាំងពីជម្លោះអុីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅហ្គាហ្សាក្នុងខែតុលា ឆ្នាំ 2023។យោងតាម…

អាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យមានមនុស្ស១៣០១នាក់ស្លាប់ អំឡុងការធ្វើធម្មយាត្រា hajj នៅអារ៉ាប៊ីសាអ៊ូឌីត

សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធរក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអាទិត្យទី២៣ ខែមិថុនា បានឱ្យដឹងថា មនុស្ស ១៣០១នាក់បានស្លាប់ អំឡុងការធ្វើធម្មយាត្រានៃពិធីបុណ្យ Hajj នៅឆ្នាំ២០២៤នេះ ក្នុងទីក្រុង Mecca ក្រោមសីតុណ្ហភាពដ៏ក្ដៅ។តាមរដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ ហ្វាហាដ ប៊ីន អាប់ឌុលរ៉ស់ម៉ាន អាល់ចាឡាហ្សែល…

មន្ត្រីមូលដ្ឋាននៃរបបសឹកភូមាររារាំងប្រជាពលរដ្ឋមិនឲ្យប្រើអិនធឺណែតឬបិទប្រពន្ធ័ទូរសព្ទ័តែម្តង

ប្រទេសមីយ៉ានម៉ា៖រដ្ឋាភិបាល​របប​សឹក​យោធា​មី​យ៉ាន់​ម៉ា បានចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​ជាថ្មី​ដើម្បី​រារាំង​ទំនាក់ទំនង​ដោយ​ឥតគិតថ្លៃ​លើ​អ៊ីនធឺណិត​តាមរយៈ​ការរារាំង​មិន​ឲ្យ​ប្រជាជន​ចូល​ប្រើប្រាស់​បណ្តាញ​ឯកជន​និម្មិត ឬ​កម្មវិធី VPN ដែល​អាច​ប្រើប្រាស់​ដើម្បី​ចូល​មើល​គេហទំព័រ ឬ​សេវាកម្ម​នានា​។​​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺមាន​គោលបំណង​កំណត់​ការចូល​ប្រើប្រាស់​ព័ត៌មាន ដែល​ចាប់ផ្តើម​កាលពី​ចុងខែ​ឧសភា តាម​ការបញ្ជាក់​របស់​អ្នកផ្តល់​សេវា​ទូរស័ព្ទ​ចល័ត អ្នកផ្តល់​សេវា​អ៊ីនធឺណិត ក្រុមប្រឆាំង និង​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា ការវាយប្រហារ​លើ​ការប្រើប្រាស់​អ៊ីនធឺណិត ព្រមទាំង​ការ​ឆ្លប​ត្រួតពិនិត្យ​ទូរស័ព្ទដៃ​របស់​ប្រជាជន​នៅតាម​ដងផ្លូវ​ដើម្បី​ត្រួតពិនិត្យ​កម្មវិធី VPN ជាមួយនឹង​ការផាកពិន័យ ប្រសិនបើ​ត្រូវបាន​រកឃើញថា​មានប្រើ​កម្មវិធី​នេះ (VPN)​។​​កាលពី​ថ្ងៃ​សុក្រ​ទី​១៤ ខែមិថុនា ទីភ្នាក់ងារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ថា…

ទីក្រុងសេអ៊ូល ៖ ការចុះសន្ធិសញ្ញាថ្មីរវាងរុស្ស៉ីនិងកូរ៉េខាងជើង គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់

សួងការបរទេសទីក្រុងសេអ៊ូលបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានរួមគ្នាថ្កោលទោសលើសន្ធិសញ្ញាថ្មីរវាងរុស្ស៉ីនិងកូរ៉េខាងជើង ថាជាការគំរាមកំហែងធ្ងន់ធ្ងរមួយចំពោះសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា ក្នុងកិច្ចសន្ទនាមួយតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រមុខការទូតទាំងពីររូប ក៏បានជជែកផងដែរអំពីមធ្យោបាយដើម្បីឆ្លើយតបចំពោះការចុះសន្ធិសញ្ញាខាងលើ និងបានយល់ស្របគ្នា តាមដានស្ថានការណ៍ឱ្យបានដិតដល់។ លោក Blinken…

ប្រធានាធិបតី ពូទីន ៖ «បរាជ័យយុទ្ធសាស្ត្រ» មានន័យថា ទីបញ្ចប់នៃប្រទេសរុស្ស៊ី

មេដឹកនាំរុស្ស៊ីបានព្រមានបណ្តាប្រទេសលោកខាងលិចកុំឱ្យប្រព្រឹត្តកំហុសធំមួយទៀត។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អះអាងថា លោកខាងលិចត្រូវតែដឹងថា ការកម្ចាត់រុស្សីមិនត្រឹមតែមិនទំនងនោះទេ ប៉ុន្តែក៏មិនអាចទៅរួចដែរ ដោយសារការរួបរួមរបស់ប្រជាជន ដែលយល់ថា វានឹងជាការបញ្ចប់នៃប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ប្រទេសនេះ។ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយបន្ទាប់ពីជួបជាមួយមេដឹកនាំវៀតណាមកាលពីថ្ងៃទី 20 ខែមិថុនា លោកពូទីនបានលើកឡើងពីបញ្ហាមហាអំណាចលោកខាងលិច “ឡើងកម្តៅ” ជម្លោះអ៊ុយក្រែនតាមរយៈការកើនឡើងបន្តិចម្តងៗ។លោកពូទីនបញ្ជាក់ថា “ជាក់ស្តែង ពួកគេរំពឹងថា ពួកយើងនឹងមានការភ័យខ្លាចនៅចំណុចណាមួយ។ ប៉ុន្តែទន្ទឹមគ្នានេះ…

លោកពូទីនចេញពីវៀតណាមភ្លាម សហរដ្ឋអាមេរិកបញ្ជូនបេសកជនពិសេសទៅភ្លាម

សារព័ត៌មាន Reuters បានផ្សាយថា ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នៅវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា សហរដ្ឋអាមេរិកបាននិយាយថា នឹងបន្តផ្ដោតលើការពង្រឹងទំនាក់ទំនងស៊ីជម្រៅជាមួយទីក្រុងហាណូយ ដើម្បីប្រជែងឥទ្ធិពលចិននៅក្នុងតំបន់។មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយកូរ៉េខាងជើង លោក ពូទីន ត្រូវបានទទួលស្វាគមន៍យ៉ាងឱឡារិកជាមួយស្នូរបាញ់កាំភ្លើងធំគារវកិច្ច នាឱកាសបំពេញទស្សនកិច្ចនៅវៀតណាម ហើយបាននិយាយថាលោកមានបំណងកសាង «និម្មាបនកម្មសន្តិសុខថ្មីមួយ» នៅក្នុងតំបន់។…

ប្រធានាធិបតី ពូទីន ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

នាយប់ថ្ងៃទី ១៩ មិថុនា និងព្រឹកព្រលឹមថ្ងៃទី ២០ មិថុនា ប្រធានសហព័ន្ធរុស្ស៊ី លោក Vladimir Vladimirovich Putin និងគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមិថុនា។ នាយប់ថ្ងៃទី ១៩ មិថុនា…

នាយករដ្ឋមន្ត្រីចិន លោក Li Qiang កំពុងធ្វើដំណើរ៦ថ្ងៃទៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី

នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ក្នុងបរិបទនៃទំនាក់ទំនងដែលប្រែប្រួលរវាងទីក្រុងប៉េកាំងនឹងប្រទេសអឌ្ឍគោលខាងត្បូងទាំងពីរ។តាមទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែមិថុនា នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានទៅដល់រដ្ឋធានី Wellington (នូវែលហ្សេឡង់) ដោយចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ។ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមដោយពិធីស្វាគមន៍អមដោយពិធីជប់លៀងអាហារពេលល្ងាចនៅវិមានរដ្ឋាភិបាលនូវែលសេឡង់។ គេរំពឹងថា…