Category: សេដ្ឋកិច្ច

ពលរដ្ឋលើសពី៩០% នៅលើពិភពលោកថ្កោលទោសដល់អាមេរិក «រកប្រាក់កម្រៃពីសង្គ្រាម»

ឈ្មួញសង្គ្រាមអាមេរិកពិតជាមិនចង់ឱ្យពិភពលោកស្ងប់ស្ងាត់មានសន្តិភាពនោះឡើយ ដោយសារតែ អាមេរិករកប្រាក់ចំណូលបានយ៉ាងច្រើនពីភាពតានតឹងនៅជុំវិញពិភពលោក ។កាលពីឆ្នាំសារពើពន្ធ ២០២៣ ទំហំលក់សព្វាវុធទៅកាន់បរទេសរបស់អាមេរិកបានឈានដល់២៣៨ ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាថ្មី ព្រមពេលជាមួយនេះផងដែរ ទំហំថវិកាការពារជាតិក្នុងឆ្នាំសារពើពន្ធ២០២៤ របស់អាមេរិកឈានដល់ទៅ ៨៨៦ ពាន់លានដុល្លាអាមេរិកឯណោះ។CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់ប្រជាមតិអន្តរជាតិមួយ ចំពោះអ្នកប្រើអុីនធើណេតទូទាំងពិភពលោក ដែលបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៨៨% ថ្កោលទោសយ៉ាងខ្លាំងចំពោះអាមេរិក ដែលបានបង្កភាពតានតឹងក្នុងក្របខ័ណ្ឌពិភពលោក…

នៅឆ្នាំ 2023 សហរដ្ឋអាមេរិករកចំណូលបានចំនួន 238 ពាន់លានដុល្លារតាមរយៈការលក់អាវុធ

ក្រសួងការបរទេសអាមេរិកបានប្រកាសថា ការលក់សម្ភារៈយោធា និងសព្វាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យរដ្ឋាភិបាលបរទេសក្នុងឆ្នាំ 2023 បានកើនឡើង 16% ដល់កម្រិតកំណត់ត្រា 238 ពាន់លានដុល្លារ។មូលហេតុដែលអាមេរិករកចំណូលបានយ៉ាងច្រើនតាមរយៈការលក់អាវុធគឺដោយសារតែប្រទេសនានាកំពុងព្យាយាមបំពេញបន្ថែមនូវឃ្លាំងអាវុធដែលខ្លួនបានផ្តល់ឱ្យអ៊ុយក្រែនឬទិញទំនិញដើម្បីត្រៀមទប់ទល់នឹងជម្លោះធំដែលអាចកើតមានឡើងនាពេលអនាគត។ លេខទាំងនេះពង្រឹងការរំពឹងទុកសម្រាប់ការលក់កាន់តែខ្លាំងពីក្រុមហ៊ុនអាវុធដូចជា Lockheed Martin, General Dynamics និង Northrop Grumman ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងចំពេលមានការកើនឡើងនៃអស្ថិរភាពពិភពលោក។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់និងផ្ទេរអាវុធត្រូវបានចាត់ទុកថាជា…

ក្រុមការងារជួសជុល​ ថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ​ កំពុងធ្វេីសកម្មភាពការងារថែទាំប្រចាំ​ ការងារកាត់ចោះជួសជុលស្រទាប់គ្រឹះ លើកំណាត់ផ្លូវជាតិលេខ៦២

ខេត្តព្រះវិហារ ៖ ក្នុងនាមអង្គភាពជំនាញលើវិស័យសាធារណការ ជាសេនាធិការឱ្យ អភិបាលនៃគណះអភិបាល ខេត្តព្រះវិហារ អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនជាប្រចាំ លើការជួសជុលផ្លូវ ស្ពាន ស្ថាបនា ថែទាំ ដើម្បីបម្រើអោយផលប្រយោជន៍ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ។សូមបញ្ជាក់ថា ៖ ថ្ងៃ​សុក្រ ០៨រោច​…

យុទ្ធសាស្ត្រផលិត, កែច្នៃ, និងនាំចេញគឺជាបេះដូងនៃការពង្រឹង និងពង្រីកការផ្គត់ផ្គង់ស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ប្រកបដោយនវានុវត្តន៍, សមស្របទៅតាមតម្រូវការទីផ្សារ

ខេត្តសៀមរាប ៖ យុទ្ធសាស្ត្រផលិត, កែច្នៃ, និងនាំចេញគឺជាបេះដូងនៃការពង្រឹង និងពង្រីកការផ្គត់ផ្គង់ស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ប្រកបដោយនវានុវត្តន៍, សមស្របទៅតាមតម្រូវការទីផ្សារ, ប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ, និងមានភាពប្រកួតប្រជែងខ្ពស់ ។សូមបញ្ជាក់ថា ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពីការជំរុញផ្សព្វផ្សាយការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧…

ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមសត្វគោ ក្របីនៅស្រុកចន្ទ្រាត្អូញត្អែរអំពីតម្លៃធ្លាក់ថ្លៃ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមសត្វគោ ក្របីនៅខេត្តស្វាយរៀង បានត្អូញត្អែរអំពីតម្លៃធ្លាក់ថ្លៃ ហើយបើប្រៀបធៀបមិនទាន់ផ្ទុះជំងឺកូវីដ-១៩ ពួកគាត់ថា តម្លៃសាច់គោ-ក្របីមានតម្លៃខ្ពស់គួរសម ដែលអាចមានប្រាក់ចំណេញ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ប្រជាពលរដ្ឋ នៅក្នុងឃុំចន្ទ្រា ឃុំទួលស្តី និងឃុំខ្សែត្រ ស្រុកចន្ទ្រា បានឲ្យអ្នកសារព័ត៏មានដឹងថា សព្វថ្ងៃនេះ មានឈ្មួញដើរប្រមូលទិញសត្វក្របី យកទៅស្តុកក្នុងក្រោល ដើម្បីនាំចេញទៅប្រទេសវៀតណាម រាប់រយក្បាល ក៏ប៉ុន្តែតម្លៃក្របីធ្លាក់តម្លៃទាប…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន Goldman Sachs ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ប្រទេស​ស្វីស​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ​ បានអនុញ្ញាតឱ្យលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស…

ក្នុងឆ្នាំ២០២៣៖​ កម្ពុជា-អឺរ៉ុប សម្រេចបានទំហំពាណិជ្ជកម្មជាង ៤.៦ពាន់លានដុល្លារ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ ក្នុងរយៈពេល​មួយឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់អឺរ៉ុប សម្រេចបាន ៤ ៦១៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជាង ៣ ៦៦៦ លានដុល្លារ​ ថយចុះ៤.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។តាមរយៈរបាយការណ៍ការនេះបានបង្ហាញផងដែរថា ការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប មានទំហំទឹកប្រាក់ជាង ៣…

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ និងប្រេងម៉ាស៊ូត(តម្លៃ​ដដែល​)​ចាប់ពីថ្ងៃទី០១-១០ ខែ​មករា​ ឆ្នាំ​២០២៤នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១​ ខែធ្នូ​​​​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(តម្លៃ​ដដែល​)​ ខណៈ​ប្រេងម៉ាស៊ូត (តម្លៃ​ដដែល​)។ ដូច្នេះ​ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀលក្នុង១លីត្រ។​ជាក់ស្ដែង​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​…

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់ការហូរចូលទំនិញដែលគ្មាគុណភាពពីប្រទេសជិតខាង

ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់ការហូរចូលទំនិញដែលគ្មាគុណភាពពីប្រទេសជិតខាង ដើម្បីធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ លែងក្នុងឱកាសអញ្ជើញជាធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម…

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងនោះសម្រេច ៖  ១-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រធានកិត្តិយស  ២-លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន…

មាតិកាផ្សេងៗ