Category: អន្តរជាតិ

កូរ៉េខាងត្បូងត្រៀមចាប់ផ្តើមការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ រួមគ្នាជាមួយអាមេរិក នៅសប្តាហ៍ក្រោយ

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា នៅសប្តាហ៍ខាងមុខនេះ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជារដូវក្តៅ ដើម្បីបង្កើនសមត្ថភាពទប់ទល់ប្រឆាំងការគំរាមកំហែងពីសព្វាវុធនិងការវាយលុកតាមប្រព័ន្ធ cyber របស់ប្រទេសកូរ៉េខាងជើង។សមយុទ្ធយោធា Ulchi Freedom Shield នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៩ ខែសីហា។ យោធាកូរ៉េខាងត្បូងនិងអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា…

អាមេរិក ប្រកាស​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល ប្រឆាំងយន្តហោះនិងរថក្រោះStinger និង​គ្រាប់កាំភ្លើង​ធំ​ឱ្យ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​អ៊ុយ​ក្រែ​ន​វាយ​ចូល​ដី​រុស្ស៊ី​

អ៊ុយ​ក្រែ​ន​៖ កងទ័ព​រុ​ស្ស៉ី កាលពី​ថ្ងៃអាទិត្យ ទី​១១ ខែសីហា បាន​ទទួលស្គាល់ថា​កង​ទ័ព​អ៊ុយ​ក្រែ​ន​ពិតជា​បាន​វាយ​ទម្លុះ​ចូល​ជ្រៅ​ក្នុង​តំបន់ Kursk នៅក្នុង​ប្រតិបត្តិ​ការវាយលុក​មួយ​។​​ទីភ្នាក់ងារសារព័ត៌មាន AFP​បាន​ឲ្យ​ដឹងថា​មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​យើង​កំពុងស្ថិត​ក្នុងការ​វាយលុក ហើយ​គោលដៅ នោះ​គឺ​ដាក់ សម្ពាធ​លើ​ទីតាំង​របស់​សត្រូវ ដើម្បី​បង្ក​ការខាតបង់​ជា​អតិបរមា និង​បង្ក​អស្ថិរភាព​នៅក្នុង​ប្រទេស​រុ​ស្ស៉ី ខណៈ​ពួកគេ (​រុ​ស្ស៉ី​) មិនអាច​ការពារ​តំបន់​ព្រំដែន​របស់​ពួកគេ​បាន​»​។​a stinger ​ការ​វាយឆ្មក់​របស់​អ៊ុយ​ក្រែ​ន​ចូលក្នុង​ទឹកដី​រុ​ស្ស៉ី…

ចំពោះមុខតានតឹងជាមួយអុីរ៉ង់ អាមេរិកបន្តផ្ដល់ជំនួយយោធា ៣.៥ពាន់លានដុល្លារសម្រាប់អ៉ីស្រាអែល

សារព័ត៌មាន Reuters បានផ្សាយថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងផ្ដល់ជំនួយឱ្យអ៉ីស្រាអែល ៣.៥ពាន់លានដុល្លារ ដើម្បីទិញអាវុធនិងបរិក្ខារយោធាពីក្រុមហ៊ុនផលិតអាវុធអាមេរិក ដោយការទម្លាក់កញ្ចប់ថវិកានេះនឹងត្រូវធ្វើឡើងនៅប៉ុន្មានខែខាងមុខ។អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិកម្នាក់បានឱ្យដឹងថាខាងក្រសួងបានជូនដំណឹងទៅកាន់សភាទាំង២ កាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែសីហាថា រដ្ឋាភិបាលមានបំណងទម្លាក់កញ្ចប់ថវិកាយោធាពាន់លានដុល្លារទៅឱ្យអ៉ីស្រាអែល។ ដោយឡែក បើតាមទូរទស្សន៍អាមេរិក CNN កញ្ចប់ថវិកានេះដែរនឹងត្រូវយកចេញពីកញ្ចប់ថវិកា ១៤ពាន់លានដុល្លារដែលសភាទាំង២របស់សហរដ្ឋអាមេរិកបានអនុម័តសម្រាប់អ៉ីស្រាអែលកាលពីខែមេសាកន្លងទៅ។ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានកើនឡើងជាលំដាប់…

យន្តហោះរបស់លោក Trump ត្រូវធ្វើការចុះចតជាបន្ទាន់ ដោយសារតែមានបញ្ហាបច្ចេកទេស

យន្តហោះ Boeing 757 របស់អតីតប្រធានាធិបតីអាមេរិក Donald Trump ដែលត្រូវបានគេស្គាល់ថា “Trump Air Force One” ត្រូវចុះចតជាបន្ទាន់នៅតាមផ្លូវទៅកាន់ម៉ុនតាណា ដោយសារបញ្ហាបច្ចេកទេស។ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា យន្តហោះ Boeing 757 របស់លោក Trump មានបញ្ហាពេលកំពុងហោះហើរទៅកាន់ទីក្រុង Bozeman…

ការផ្ទុះយ៉ាងខ្លាំងនៅក្នុងកំពង់ផែសមុទ្រដ៏មមាញឹករបស់ប្រទេសចិន

ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់យុថ្កានៅកំពង់ផែ Ningbo ខេត្ត Zhejiang ប្រទេសចិន ក្នុងតំបន់យុថ្កានៃកប៉ាល់កុងតឺន័រដែលមានឈ្មោះថា YM Mobility បានផ្ទុះបណ្តាលឱ្យមានអគ្គីភ័យ និងផ្សែងយ៉ាងសន្ធោសន្ធៅ។ ការផ្ទុះដ៏ធំមួយបានកើតឡើងនៅលើកប៉ាល់កុងតឺន័រដែលចូលចតនៅកំពង់ផែ Ningbo – Zhoushan ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ បើតាមសមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១…

ចំនួនអ្នកឆ្លង COVID-19 នៅប្រទេសកូរ៉េ កើនឡើង៦ដងក្នុងមួយខែ

កាលពីថ្ងៃទី៩ ខែសីហា មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា ចំនួនអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយ COVID-19 នៅក្នុងប្រទេសបានកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ នៅពេលដែលមេរោគបានផ្ទុះឡើងម្តងទៀតនៅរដូវក្តៅ។ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានដកស្រង់សេចក្តីជូនដំណឹងពីទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) ដែលនិយាយថា របាយការណ៍ពីមន្ទីរពេទ្យចំនួន ២២០ ទូទាំងប្រទេសបានបង្ហាញថា ចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយ COVID-19 ក្នុងសប្តាហ៍ដំបូងនៃខែសីហាបានកើនឡើងដល់ ៨៦១ នាក់ ដែលជាចំនួនខ្ពស់បំផុត កម្រិតចាប់តាំងពីដើមខែកុម្ភៈ…

ដំណាំជាងពាក់កណ្តាលរបស់ប្រទេសហ្ស៊ីមបាវ៉េត្រូវបានបំផ្លាញដោយសារគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ

កាលពីថ្ងៃទី 7 ខែសីហា តំណាងអង្គការសហប្រជាជាតិបាននិយាយថា ជាងពាក់កណ្តាលនៃការប្រមូលផលនៅក្នុងប្រទេសហ្ស៊ីមបាវ៉េត្រូវបានបំផ្លាញដោយសារតែគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ ដែលបណ្តាលឱ្យមនុស្សប្រហែល 7.6 លាននាក់នៅក្នុងប្រទេសនេះប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ។លោក Farhan Haq អ្នកនាំពាក្យរងនៃអគ្គលេខាធិការអង្គការសហប្រជាជាតិបានជូនដំណឹងថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការបានរាយការណ៍ថា ស្ថានភាពសន្តិសុខស្បៀងនៅក្នុងប្រទេសហ្ស៊ីមបាវ៉េកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រដែលបណ្តាលមកពី El Nino ។ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងអ្នកសម្របសម្រួលវិបត្តិអាកាសធាតុ លោកស្រី Reena…

ជប៉ុនរងគ្រោះរញ្ជួយដី២លើកផ្ទួនគ្នា កម្រិត៦.៩រ៉ិចទ័រ និង៧.១រ៉ិចទ័រ ក្បែរឆ្នេរភាគខាងត្បូង

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា យោងតាមការតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍នេះ គ្រោះរញ្ជួយដីធំៗចំនួន២ផ្ទួនៗគ្នា បានវាយប្រហារក្បែរឆ្នេរសមុទ្រភាគខាងត្បូងប្រទេសជប៉ុន។USGS បានបន្តថា គ្រោះរញ្ជួយដីលើកទី១ កម្រិត៦.៩រ៉ិចទ័រ មានជម្រៅ៣៣គីឡូម៉ែត្រ ខណៈគ្រោះរញ្ជួយដីលើកទី២ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីគ្នា មានជម្រៅ២៥គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន…

ភាគអាគ្នេយ៍សហរដ្ឋអាមេរិករងការវាយប្រហារដោយព្យុះត្រូពិក Debby បង្កជាគ្រោះទឹកជំនន់

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា មជ្ឈមណ្ឌលតាមដានព្យុះហឺរីខេន (NHC) បានឱ្យដឹងថា ព្យុះត្រូពិក Debby បានបង្កការជន់លិច នៅតំបន់ឆ្នេរសមុទ្រ Georgia និងរដ្ឋ South Carolina នៅថ្ងៃអង្គារសប្តាហ៍នេះ និងនាំឱ្យមានទឹកជំនន់ធ្ងន់ធ្ងរក្នុងទីក្រុង…

គណបក្សប្រឆាំងថៃ ត្រូវបានតុលាការធម្មនុញ្ញសម្រេចសាលក្រមរំលាយគណបក្ស

សារព័ត៌មាន AFP បានផ្សាយថា តុលាការធម្មនុញ្ញនៃប្រទេសថៃ នៅថ្ងៃពុធ ទី៧ ខែសីហានេះ បានូចេញសាលក្រមរំលាយគណបក្ស Move Forward ដែលជាបក្សប្រឆាំងធំជាងគេបំផុតក្នុងប្រទេស ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងបំផុតមួយស្តីពីការការពារប្រឆាំងការប្រមាថព្រះមហាក្សត្រ។គណបក្ស Move Forward គឺជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។ តែត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាល រួចក៏បានក្លាយជា បក្សប្រឆាំង។ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការកាលពីខែមីនាកន្លងទៅ…