Category: អន្តរជាតិ

តើរុស្ស៊ីទទួលបានមីស៊ីលបាលិស្ទីគរាប់រយគ្រាប់ពីប្រទេសអុីរ៉ង់សម្រាប់សង្គ្រាមអ៊ុយក្រែនឬ?

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា អ៉ីរ៉ង់បានផ្គត់ផ្គង់ឱ្យរុស្ស៉ីនូវមីស៊ីលបាលិស្ទីគក្នុងចំនួនដ៏ច្រើន ស្របពេលប្រទេសទាំង២ដែលសុទ្ធសឹងតែជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅ។ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើប្រភពពីមន្ត្រីអ៉ីរ៉ង់៣នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា អ៉ីរ៉ង់បានផ្គត់ផ្គង់រុស្ស៉ីនូវមីស៊ីលចំនួន ៤០០គ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគ Zolfaghar ហើយដែលមីស៊ីលប្រភេទត្រូវបានអ្នកជំនាញបញ្ជាក់ថា មានសមត្ថភាពបាញ់បានចម្ងាយពី៣០០…

ប្រធានាធិបតី ពូទីន ពិនិត្យមើលយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រថ្មីរបស់រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានត្រួតពិនិត្យកាប៊ីនយន្តហោះរបស់យន្តហោះទម្លាក់គ្រាប់បែក Tu-160M ចុងក្រោយបង្អស់ នៅពេលទៅទស្សនារោងចក្រយន្តហោះ Gorbunov Kazan កាលពីថ្ងៃទី 21 ខែកុម្ភៈ។យោងតាម TASS ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានត្រួតពិនិត្យយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tu-160M ចំនួនបួនគ្រឿងដែលកំពុងត្រូវបានបញ្ចប់នៅរោងចក្រ Gorbunov…

អាមេរិកបង្ហាញក្តីបារម្ភថារុស្ស៊ី ផលិតអាវុធនុយក្លេអ៊ែរក្នុងទីអវកាស

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា រុស្ស៊ីកំពុងស្រាវជ្រាវផលិតអាវុធប្រឆាំងផ្កាយរណប។ ប៉ុន្តែ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ប្រឆាំងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទីអវកាស។សារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤បានផ្សាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា រូបលោកប្រកាន់គោលជំហរប្រឆាំងចំពោះ…

កសិករប៉ូឡូញគំរាមបិទព្រំដែនទាំងស្រុងជាមួយអ៊ុយក្រែន

ភាពតានតឹងបានបន្តកើនឡើងនៅពេលដែលកាលពីម្សិលមិញ (ថ្ងៃទី 20 ខែកុម្ភៈ) កសិករប៉ូឡូញបានតវ៉ាទូទាំងប្រទេស ដោយស្ទើរតែបិទព្រំដែនទាំងស្រុងជាមួយអ៊ុយក្រែន និងរំខានចរាចរណ៍នៅក្នុងតំបន់ជាច្រើន។បន្តសកម្មភាពតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កាលពីម្សិលមិញ (ថ្ងៃទី 20 ខែកុម្ភៈ) កសិករប៉ូឡូញបានបន្តបិទផ្លូវប្រហែល 100 ខ្សែឆ្ពោះទៅព្រំដែនរវាងប្រទេសនេះនឹងអ៊ុយក្រែន ដើម្បីតវ៉ាចំពោះការនាំចូលកសិផលដ៏ធំ ដែលមិនអាចគ្រប់គ្រងបាន ក៏ដូចជាទាមទារឱ្យមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប (EU)។តំណាងក្រុមបាតុករ លោក Roman…

ប្រធានាធិបតី ពូទីន បានផ្តល់អំណោយរថយន្តមួយគ្រឿងដល់មេដឹកនាំ គីម ជុងអ៊ុន

យោងតាម KCNA ប្រធានាធិបតី ពូទីន បានផ្តល់ឱ្យមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន នូវរថយន្តដែលផលិតដោយរុស្ស៊ី។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលរថយន្តពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាអំណោយ…

អ៊ុយក្រែន កំពុងប្រឈមនឹងស្ថានការណ៍ដ៏លំបាក នៅសមរភូមិប្រយុទ្ធ

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថាកងទ័ពអ៊ុយក្រែន ដែលទើបតែរងការប៉ះទង្គិចផ្លូវចិត្ត ដោយសារតែការបាត់បង់ទីក្រុងយុទ្ធសាស្ត្រមួយ ឥលូវនេះត្រូវប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាកនៅឯសមរភូមិប្រយុទ្ធជាមួយរុស្ស៉ីថែមទៀត ដោយសារតែការយឺតយ៉ាងក្នុងការផ្ដល់ជំនួយយោធារបស់លោកខាងលិច។ការបង្កើនការវាយលុកយ៉ាងខ្លាំងរបស់កងកម្លាំងរុស្ស៉ី ក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងប៉ុន្មានខែចុងក្រោយនេះ បានបើកផ្លូវឱ្យរុស្ស៉ីវាយដណ្ដើមបានទីក្រុង Avdiivka កាលពី…

ប្រជាជនម៉ិចស៊ិករាប់លាននាក់បានដើរដង្ហែក្បួនបាតុកម្មនៅមុនការបោះឆ្នោតសកល

កាលពីថ្ងៃទី១៨ ខែកុម្ភៈ មនុស្សរាប់លាននាក់បានដើរដង្ហែតាមដងផ្លូវក្នុងទីក្រុងធំៗជាង 100 ក្នុងប្រទេសម៉ិចស៊ិក ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យនិងធានាថាការបោះឆ្នោតជាតិនៅខែមិថុនាឆ្នាំក្រោយនឹងប្រព្រឹត្តទៅដោយយុត្តិធម៌និងតម្លាភាព។ .យោងតាមអ្នកយកព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំប្រទេសម៉ិចស៊ិក នៅទីក្រុងម៉ិចស៊ិកតែមួយមានមនុស្សយ៉ាងតិច១លាននាក់បានប្រមូលផ្តុំគ្នានៅទីលានកណ្តាលទីក្រុងទាមទារឱ្យអាជ្ញាធរគោរពឯករាជ្យភាពក្នុងប្រតិបត្តិការរបស់វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE)។ រារាំងអង្គការឧក្រិដ្ឋជនពីការជ្រៀតជ្រែកក្នុងលទ្ធផលបោះឆ្នោត និងបង្កើតលក្ខខណ្ឌសម្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងប្រតិបត្តិការបំពេញការងារក្នុងដំណើរការបោះឆ្នោត។ រដ្ឋាភិបាលក្រុងបានប្រមូលផ្តុំប៉ូលិសនិងកងកម្លាំងការពារជាតិរាប់ម៉ឺននាក់ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលហែក្បួនខាងលើ។ បច្ចុប្បន្នមិនមានករណីរំខានឬបំផ្លិចបំផ្លាញនៅគ្រប់ទីតាំងហែក្បួននៅទូទាំងប្រទេសឡើយ។ការហែក្បួនកាលពីថ្ងៃទី១៨ ខែកុម្ភៈ ត្រូវបានអ្នកវិភាគនយោបាយវាយតម្លៃថា ជាសកម្មភាពមួយដើម្បី “ការពារ” វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE)…

មានការបាញ់ប្រហារមួយទៀតនៅអាមេរិក យ៉ាងហោចណាស់ប៉ូលិស៣នាក់ស្លាប់

មន្ត្រីប៉ូលិសពីរនាក់និងអ្នកពន្លត់អគ្គិភ័យម្នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដែលបានកើតឡើងនៅជាយក្រុង Minneapolis សហរដ្ឋអាមេរិកកាលពីថ្ងៃទី 18 ខែកុម្ភៈ (ម៉ោងក្នុងតំបន់)។ អភិបាលរដ្ឋ Minnesota លោក Tim Walz នៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃទី 18 ខែកុម្ភៈ (ម៉ោងក្នុងតំបន់) បានបញ្ជាក់ថា “ព័ត៌មានដ៏គួរឱ្យភ័យខ្លាចពី Burnsville…

ប្រធានាធិបតីរុស្សីអំពាវនាវឱ្យគ្រប់គ្រួសារមានកូនយ៉ាងតិចពីរនាក់

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអំពាវនាវដល់គ្រប់គ្រួសាររុស្ស៊ីទាំងអស់ត្រូវតែមានកូនយ៉ាងតិចពីរនាក់ ដើម្បីភាពរស់រានរបស់ប្រទេសជាតិ និងមានកូនចាប់ពី ៣ នាក់ឡើងទៅ ប្រសិនបើពួកគេចង់អភិវឌ្ឍនិងរីកចម្រើន។ក្នុងអំឡុងពេលជួបជាមួយនិយោជិតនៅរោងចក្រផលិតធុងមួយក្នុងតំបន់ Urals លោកប្រធានាធិបតីពូទីនបានមានប្រសាសន៍ថា “ប្រសិនបើយើងចង់រស់រានមានជីវិតជាប្រជាជនឬក្រុមជនជាតិភាគតិចដែលរស់នៅក្នុងប្រទេសរុស្ស៊ីនោះ គ្រួសារនីមួយៗត្រូវតែមានកូនយ៉ាងហោចណាស់ពីរនាក់ដើម្បីពង្រីកនិងអភិវឌ្ឍ គ្រួសារនីមួយៗត្រូវការកូនយ៉ាងតិច ៣នាក់”។ លោកបានសង្កត់ធ្ងន់ថា ចំនួនប្រជាជនរុស្ស៊ីនឹងធ្លាក់ចុះ…

ប្រទេសសហភាពអឺរ៉ុបចាប់ផ្តើមរឹបអូសរថយន្តដែលមានស្លាកលេខរុស្ស៊ីដើម្បីផ្ទេរទៅអោយអ៊ុយក្រែន

ក្រសួងដឹកជញ្ជូនរបស់ប្រទេសឡាតវីបាននិយាយថា រថយន្តដែលមានស្លាកលេខរុស្ស៊ីដែលរឹបអូសនឹងត្រូវប្រគល់ឱ្យអ៊ុយក្រែន។យោងតាមទីភ្នាក់ងារសារព័ត៌មាន RT កាលបរិច្ឆេទកំណត់របស់រដ្ឋាភិបាលឡាតវីដែលតម្រូវឱ្យម្ចាស់រថយន្តដែលមានស្លាកលេខរុស្ស៊ីចុះឈ្មោះពួកគេក្នុងស្រុកឬយកវាចេញពីប្រទេសឡាតវីបានផុតកំណត់នៅថ្ងៃទី14 ខែកុម្ភៈ។ យោងតាមច្បាប់ថ្មីដែលចូលជាធរមាន អាជ្ញាធរឡាតវីនឹងរឹបអូសរថយន្តដែលមានស្លាកលេខរុស្ស៊ី ហើយផ្ទេរទៅឱ្យអ៊ុយក្រែន។ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសឡាតវីបាននិយាយថា “ចាប់ពីថ្ងៃនេះតទៅ ប្រសិនបើរថយន្តដែលបានចុះបញ្ជីក្នុងប្រទេសរុស្ស៊ីត្រូវបានរកឃើញនៅលើដងផ្លូវក្នុងប្រទេសឡាតវី វាអាចត្រូវបានរឹបអូសនិងប្រគល់ជូនដោយមិនគិតថ្លៃដើម្បីគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី” ។យោងតាមបទប្បញ្ញត្តិថ្មី អ្នកល្មើសនឹងមិនត្រឹមតែរឹបអូសយានយន្តរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវពិន័យជាប្រាក់ពី 750 – 2,000 អឺរ៉ូ (808 –…