Category: អន្តរជាតិ

ក្នុងអាណត្តិថ្មី លោកពូទីននឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា បាននិយាយថា លោកនឹងពិចារណាធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជាដំណើរនៅក្រៅប្រទេសលើកដំបូងបំផុតអំឡុងអាណត្តិប្រធានាធិបតីថ្មីរបស់លោកដែលទើបតែទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីសប្ដាហ៍មុន។កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពផ្ដាច់មុខដែលខ្លួនទទួលបាន បានឱ្យដឹងថា លោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅខែឧសភាខាងមុខ…

សហភាពអឺរ៉ុបបានពិភាក្សាអំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន

យោងតាមសារព័ត៌មាន Sputnik បណ្តាប្រទេសសហភាពអឺរ៉ុបទំនងជានឹងពិភាក្សាអំពីបញ្ហានៃការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនក្នុងអំឡុងកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមីនា។សារព័ត៌មាន Sputnik បានដកស្រង់សម្តីមន្ត្រីអឺរ៉ុបអនាមិកមួយរូប ដែលលាតត្រដាងថា បញ្ហានៃការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន នឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU)។ ទោះយ៉ាងណាក៏ដោយ នេះមិនមែនជារបៀបវារៈផ្លូវការទេ។កន្លងមក ប្រធានាធិបតីបារាំង លោក Emmanuel Macron ធ្លាប់បានលើកឡើងម្តងហើយម្តងទៀតថា…

រដ្ឋមន្ត្រីការពារជាតិអាមេរិកបានព្រមានថា ការរស់រានមានជីវិតរបស់អ៊ុយក្រែនស្ថិតក្នុងគ្រោះថ្នាក់

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានថា ការរស់រានមានជីវិតរបស់អ៊ុយក្រែនគឺស្ថិតក្នុងហានិភ័យ ហើយបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះទីក្រុងគៀវ បើទោះបីជាមូលដ្ឋានវ៉ាស៊ីនតោនបានអស់ថវិកាដើម្បីបន្តផ្តល់ឧបករណ៍យោធាសម្រាប់ប្រទេសនេះក្នុងជម្លោះជាមួយរុស្ស៊ីក៏ដោយ។សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅពេលដែលលោក Austin ធ្វើជាប្រធានកិច្ចប្រជុំប្រចាំខែនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ រួមជាមួយនឹងសម្ព័ន្ធមិត្តប្រហែល 50 ដែលគាំទ្រអ៊ុយក្រែន។លោក Austin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី 19…

អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ផុតកំណត់របស់អាមេរិកវាយប្រហាររុស្ស៊ី

ដូចដែលមេដឹកនាំអ៊ុយក្រែន បានលើកឡើងរាល់ការផ្តល់អាវុធទាំងអស់គឺត្រូវចំណាយលុយទិញ មិនមែនផ្តល់ជូនទទេនោះឡើយ។ កន្លងមកប្រទេសលោកខាងលិច ក៏បានលក់អាវុធចាស់ៗហួសកាលប្រើប្រាស់ទៅអោយអ៊ុយក្រែន សម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី។យោងតាមទំព័រ Top War ប៉ុស្តិ៍ សព្វាវុធដែលអាមេរិកផ្ទេរទៅឱ្យអ៊ុយក្រែនរួមមានឧបករណ៍ផុតកំណត់ដូចជាកាំជ្រួចប្រឆាំងរ៉ាដា AGM-88 HARM។ យោធារុស្ស៊ីបាននិយាយថា អាមេរិកមើលឃើញអ៊ុយក្រែនជាកន្លែងបោះចោលអាវុធចាស់ៗ និងគ្រាប់រំសេវ។ សូម្បីតែសព្វាវុធមួយចំនួនរបស់អាមេរិកដែលផ្គត់ផ្គង់ដល់ក្រុងគៀវបានផុតកំណត់ជាយូរមកហើយ។Anna News Telegram ថ្មីៗនេះបានចែករំលែករូបភាពនៃកាំជ្រួចប្រឆាំងរ៉ាដា AGM-88…

បេសកជនពិសេសចិនជួបមេដឹកនាំនយោបាយហាម៉ាស់ជាលើកដំបូង

បេសកជនពិសេសក្រសួងការបរទេសចិន លោក Wang Kejian បានជួបជាមួយប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ។យោងតាម SCMP ប្រភពចិនបាននិយាយនៅថ្ងៃទី 19 ខែមីនាថា នេះគឺជាជំនួបលើកដំបូងរវាងមន្ត្រីចិន និងតំណាងក្រុមហាម៉ាស់ ចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សាផ្ទុះឡើងក្នុងឆ្នាំ 2023។សេចក្តីថ្លែងការណ៍ខ្លីបាននិយាយថា លោក Wang Kejian…

ចិននឹងធ្វើពហិការកិច្ចចរចាសន្តិភាពអ៊ុយក្រែនដោយគ្មានរុស្ស៊ី

ប្រទេសចិនបានប្រកាសថា ខ្លួននឹងធ្វើពហិការការចរចាដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ីនឹងអ៊ុយក្រែន ប្រសិនបើទីក្រុងមូស្គូមិនត្រូវបានអញ្ជើញឱ្យចូលរួម។ការព្រមាននេះកើតឡើងនៅពេលដែលចិនកំពុងពិភាក្សាជាមួយអឺរ៉ុបអំពីលទ្ធភាពនៃការអញ្ជើញរុស្ស៊ីឱ្យចូលរួមក្នុងការចរចាដែលអាចធ្វើទៅបាននៅប្រទេសស្វីស។ ប្រភពបាននិយាយថា លោក Li Hui បេសកជនពិសេសអាស៊ី-អឺរ៉ុបរបស់ចិនបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ក្នុងដំណើររបស់លោកទៅកាន់អឺរ៉ុបកាលពីដើមខែនេះ។ តាមនោះ មន្ត្រីចិនបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រការរៀបចំសន្និសីទដោយសន្តិវិធីដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី។ប្រភពបានបន្ថែមថា អ៊ុយក្រែននឹងក្លាយជាប្រធានបទនៃការពិភាក្សានៅពេលដែលអធិការបតីអាល្លឺម៉ង់ Olaf Scholz ធ្វើទស្សនកិច្ចនៅប្រទេសចិននៅខែក្រោយ។ បន្ទាប់មកប្រធានាធិបតីចិន Xi Jinping នឹងទៅទីក្រុងប៉ារីសនៅដើមខែឧសភា…

មនុស្សជាង ២ លាននាក់នៅហ្គាហ្សាខាងជើងប្រឈមនឹងការអត់ឃ្លាន

អង្គការពិភពលោកដែលទទួលបន្ទុកពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភបាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រជាជនប្រមាណ 1.1 លាននាក់នៅក្នុងតំបន់ហ្គាហ្សាអាចប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរបំផុត។អាស្រ័យហេតុនេះ អ្នកជំនាញព្យាករថា អត្រាមរណៈរបស់កុមារទាក់ទងនឹងកង្វះអាហារូបត្ថម្ភនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា ហើយព្រមានពីផលប៉ះពាល់ដ៏អាក្រក់ជាពិសេសទៅលើមនុស្ស 300.000 នាក់។របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយគំនិតផ្តួចផ្តើមចំណាត់ថ្នាក់សន្តិសុខស្បៀងអាហារសកលដែលបានបង្កើតឡើងក្នុងឆ្នាំ 2004 បាននិយាយថា “គ្រោះទុរ្ភិក្សជិតមកដល់នៅក្នុងខេត្តភាគខាងជើងនៅចន្លោះខែមីនាដល់ខែឧសភាឆ្នាំ 2024” ។ ពីមុនមានតែពីរករណីប៉ុណ្ណោះដែលត្រូវបានចាត់ថ្នាក់ដោយទីភ្នាក់ងារនេះថាជាទុរ្ភិក្ស រួមទាំងប្រទេសសូម៉ាលីក្នុងឆ្នាំ 2011 និងស៊ូដង់ខាងត្បូង (2017)។របាយការណ៍បាននិយាយថា…

លោក ពូទីន ទទួលបានការគាំទ្រជិត៩០% ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្សុី

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា លទ្ធផលបោះឆ្នោតបឋមបានបង្ហាញថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដែលនឹងកាន់តែពង្រឹងអំណាចរបស់លោកនៅក្នុងជ័យជម្នះមួយដែលលោកនិយាយថាបានបង្ហាញពីភាពត្រឹមត្រូវក្នុងការប្រឈមមុខជាមួយលោកខាងលិចនិងបញ្ជូនកងទ័ពធ្វើសង្រ្គាមនៅអ៊ុយក្រែន។តាមលទ្ធផលបោះឆ្នោតរាប់បាន ៩៥.០៨ភាគរយ និងត្រូវបានចេញផ្សាយដោយគណៈកម្មាធិការបោះឆ្នោតរុស្ស៉ី លោក ពូទីន ទទួលបានសំឡេងគាំទ្រ ៨៧.៨ភាគរយ ខណៈគូប្រជែងរបស់លោក…

អាមេរិកបានចុះកិច្ចព្រមព្រៀងជាង១០០ ក្នុងការលក់អាវុធ គ្រាប់រំសេវដល់អុីស្រាអែលស្ងាត់ៗ?​

យោងតាម Military Watch នៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាមតែម្នាក់ឯង អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកចំនួន 6,000 គ្រាប់ទៅលើតំបន់ហ្គាហ្សា។កាសែតអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការលក់អាវុធ “ស្ងាត់ៗ” ដោយបានចុះកិច្ចព្រមពៀងជាង ១០០ ក្នុងការលក់អាវុធទៅឱ្យអ៊ីស្រាអែល រួមទាំងគ្រាប់បែករាប់ពាន់គ្រាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ទោះបីជាមានការអំពាវនាវពីរដ្ឋាភិបាលអាមេរិក សម្រាប់អ៊ីស្រាអែលដើម្បីសង្គ្រោះជីវិតជនស៊ីវិលក៏ដោយ ក៏សហរដ្ឋអាមេរិកបានបន្តបំពេញបន្ថែមការផ្គត់ផ្គង់អាវុធរបស់ខ្លួន ដោយជួយបង្កើតយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រយោធា។Military Watch បានដកស្រង់ប្រភពយោធាអាមេរិកដែលនិយាយថា…

ទីក្រុងមូស្គូចោទអ៊ុយក្រែន ប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោតរបស់ខ្លួន

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា ប្រទេសរុស្ស៉ីបានចាប់ផ្តើមថ្ងៃចុងក្រោយនៃដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ខណៈដែលទីក្រុងមូស្គូ បានចោទអ៊ុយក្រែនអំពីការប្រើប្រាស់សកម្មភាពវាយប្រហារតាមផ្លូវអាកាស ក្នុងចេតនាប៉ុនប៉ងបំផ្លាញការបោះឆ្នោតរបស់ខ្លួន។ក្រុមមន្រ្តីរុស្ស៉ីបានឱ្យដឹងថា សម្រាប់រយៈពេល២ថ្ងៃដំបូង គឺប្រជាជនរុស្ស៉ីដែលមានសិទ្ធិបោះឆ្នោតបានទៅចូលរួមបោះឆ្នោតរួចរាល់ហើយ។ ការបោះឆ្នោតនេះត្រូវគេរំពឹងថា នឹងផ្តល់ឱកាសឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន នៅកាន់អំណាចបានរយៈពេល៦ឆ្នាំទៅមុខទៀត។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលជាថ្ងៃទី២នៃការបោះឆ្នោតនៅរុស្ស៉ី…