Category: អន្តរជាតិ

ចិនគ្រោងនឹងបញ្ជូនអ្នកទេសចរទៅកាន់ទីអវកាសនៅឆ្នាំ២០២៨

ក្រុមហ៊ុនអវកាសពាណិជ្ជកម្មរបស់ចិនបាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននឹងដាក់ឱ្យដំណើរការយានទេសចរណ៍អវកាសដំបូងគេក្នុងឆ្នាំ២០២៧ និងហោះហើរបញ្ជូនអ្នកទេសចរទៅកាន់លំហអាកាសនៅឆ្នាំ២០២៨ ។សេចក្តីថ្លែងការណ៍ខាងលើត្រូវបានបង្ហោះដោយក្រុមហ៊ុន China Aerospace Exploration Technology Co., Ltd. (CAS Space) ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនដែលមានឈ្មោះថា “International Rocket Launch” ។CAS Space…

ថៃ ព្រមានពីគ្រោះទឹកជំនន់នៅខេត្តចំនួន ២៦​ ខណៈបាងកក ត្រៀមម៉ាស៊ីនបូមទឹក​ ក្រោយរលកកម្តៅបានធូរស្រាល!

ប្រទេស​ថៃ៖​ បច្ចុប្បន្ននេះ​ប្រទេសថៃ ស្រាប់តែចេញការព្រមានអំពីគ្រោះទឹកជំនន់ពេញមួយសប្តាហ៍វិញម្តង ព្រោះថា ចាប់ពីថ្ងៃសៅរ៍នេះ​ រហូតទៅដល់ថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៤​ មេឃនឹងបង្អុរទឹកភ្លៀងមកយ៉ាងធ្ងន់ធ្ងរតែម្តង​ ក្រោយរលកកម្តៅបានធូរស្រាលកាលពីពេលថ្មីៗនេះ។  ជាក់ស្ដែង​យោង​តាម​ការចុះផ្សាយ​របស់​កាសែត Bangkok Post កាលពីថ្ងៃសុក្រទី១៧​ ឧសភាម្សិលមិញនេះ​ បានដកស្រង់សម្តីអ្នកនាំពាក្យរងរាជរដ្ឋាភិបាលថៃលោក Karom Phonphonklang ដែលនិយាយថា ជំនន់ទឹកភ្លៀងនឹងវាយប្រហារខេត្តចំនួន២៦ ដោយក្នុងនោះមាន៖​…

លោក​ស៊ី ជីន​ពីង និង ពូ​ទីន លើកសរសើរ​ទំនាក់ទំនង​ចិន​-​រុ​ស្ស៉ី

ប្រទេស​ចិន​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ឧសភា​នេះ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ របស់លោក ពូ​ទីន មកកាន់​ប្រទេស​ចិន​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បើក​កិច្ចប្រជុំ​ទ្វេភាគី នៅឯ​ទីក្រុង​ប៉េកាំង ។ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦…

រ៉ុក្កែតជាង៦០គ្រាប់បាញ់ប្រហារទៅលើទីតាំងយោធាអ៉ីស្រាអែល

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា ក្រុម Hezbollah នៃប្រទេសលីបង់ បានឱ្យដឹងថា ខ្លួនបានបាញ់រ៉ុក្កែតជាង៦០គ្រាប់នាថ្ងៃព្រហស្បតិ៍នេះ ទៅលើទីតាំងយោធារបស់អ៉ីស្រាអែលដើម្បីជាការសងសឹកវិញ ចំពោះសកម្មភាពវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល មកលើតំបន់ភាគខាងកើតលីបង់ កាលពីវេលាយប់កន្លងទៅ។ក្រុម Hezbollah បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានបើកការវាយប្រហារដោយមីស៉ីល ជាមួយរ៉ុក្កែត Katyusha…

ពិភពអារ៉ាប់ថ្កោលទោសអុីស្រាអែល និងអំពាវនាវឱ្យបញ្ចប់ជម្លោះនៅហ្គាហ្សា

ចាំបាច់ត្រូវបញ្ចប់ជាបន្ទាន់នូវយុទ្ធនាការវាយលុកឧក្រិដ្ឋកម្មរបស់កងទ័ពអុីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប និងជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដើម្បីបង្កើតសន្តិសុខ និងស្ថិរភាពសម្រាប់តំបន់មជ្ឈិមបូព៌ា។នេះជាសារដែលមេដឹកនាំអារ៉ាប់ជាច្រើនបានសង្កត់ធ្ងន់ជាពិសេសនៅក្នុងសម័យបើកកិច្ចប្រជុំកំពូលអារ៉ាប់លើកទី 33 ដែលធ្វើឡើងនៅរសៀលថ្ងៃទី១៦ខែឧសភា នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអារ៉ាប់លើកទី៣៣ ប្រធាននៃកិច្ចប្រជុំកំពូលអារ៉ាប់លើកទី៣២ ព្រះអង្គម្ចាស់នៃអារ៉ាប៊ីសាអ៊ូឌីត – Mohammed bin Salman បានអះអាងថា ប្រទេសនេះគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យនិងទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ទាក់ទងនឹងជម្លោះតំបន់ហ្គាហ្សា ព្រះអង្គម្ចាស់ Salman បានមានបន្ទូលថា Riyahd…

ប្រទេសលោកខាងលិចខិតខំបញ្ចេញអាវុធហួសសម័យទៅសមរភូមិជួរមុខ

បណ្តាញប្រទេសលោកខាងលិច បានខិតខំបញ្ចេញអាវុធដែលជិតផុតកាលកំណត់ប្រើប្រាស់ទៅកាន់សមរភូមិជួរមុខ ក្នុងនោះមានប្រទេសអ៊ុយក្រែនជាដើម។ នៅពេលនេះ បារាំងបានផ្តល់កាំជ្រួច Scalp-EG ដែលហៀបនឹងផុតកំណត់ នឹងជួយបារាំងរំដោះឃ្លាំងរបស់ខ្លួនដើម្បីបំពេញបន្ថែមនូវផលិតផលថ្មីៗ។ទីភ្នាក់ងារសារព័ត៌មាន RFI បានផ្សាយនាពេលថ្មីៗនេះថា ក្រសួងការពារជាតិបារាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់មីស៊ីល Scalp-EG ចំនួន 40 គ្រាប់បន្ថែមទៀតដល់អ៊ុយក្រែន ដែលនេះគឺជាកំណែ “ភ្លោះ” នៃមីស៊ីល Storm Shadow…

ស្ថានភាពសុខភាពរបស់នាយករដ្ឋមន្រ្តីស្លូវ៉ាគី បន្ទាប់ពីត្រូវបានគេបាញ់ប្រហារ

អាជ្ញាធរបាននិយាយថា នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico រងការវាយប្រហារដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហើយស្ថានភាពរបស់គាត់បច្ចុប្បន្នគឺធ្ងន់ធ្ងរណាស់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន RT បានផ្សាយថា នាយករដ្ឋមន្ត្រី Fico (អាយុ 59 ឆ្នាំ) ត្រូវបានបាញ់កាលពីថ្ងៃទី 15 ខែឧសភា បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋាភិបាល។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការបាញ់ប្រហារចំនួនបួនគ្រាប់ទៅលើលោក Fico…

បារាំងនឹងបញ្ជូនជំនួយយោធាបន្ថែមទៅអ៊ុយក្រែន ក្នុងពេលដ៏ខ្លីខាងមុខ

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថាវិមាន Elysee បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសបារាំងនឹងផ្តល់ជំនួយយោធាបន្ថែម ដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ បន្ទាប់ពីប្រធានាធិបតី លោក Emmanuel Macron បាននិយាយតាមទូរសព្ទជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky។ វិមាន…

រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ត្រូវបាន​ដក​ចេញពី​តំណែងឲ្យកាន់ការងារសន្តិសុខតែមិនបញ្ជារកម្លាំងផ្ទាល់

ប្រទេស​រុស្ស៊ី​៖​លោក​ស៊ែ​ហ្គេ​ឆ​យ​ហ្គូ​( Serguei Choigou)​នៅ​ថ្ងៃអាទិត្យ ទី ១២ ឧសភា​ត្រូវបាន​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បានប្រកាស​ដកពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ ដែល​លោក​បាន​កាន់កាប់​តាំងពី​ឆ្នាំ ២០១២ មក​។ ការដកតំណែង​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​លោក ពូ​ទីន បានធ្វើ​សច្ចាប្រណិធាន ឡើងកាន់តំណែង​ជា​ប្រមុខរដ្ឋ​រុស្ស៊ី អាណត្តិ​ទី ៥ និង…

បារាំង៖ វាយប្រហារលើឡានពន្ធនាគារ ប៉ូលិស៣នាក់ស្លាប់ អ្នកទោសរត់គេចខ្លួន

ប្រភពពីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មន្ត្រីប៉ូលិស3 នាក់បានស្លាប់ និង2នាក់បានរងរបួស នៅពេលដែលការវាយប្រហារមួយបានកើតឡើងលើរថយន្តដឹកអ្នកទោសនៅក្នុងតំបន់ Eure ភាគខាងជើងប្រទេសបារាំងនៅថ្ងៃទី 14 ខែឧសភា។ប្រភពពីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មន្ត្រីប៉ូលិស 3 នាក់បានស្លាប់ និង 2 នាក់បានរងរបួស នៅពេលដែលការវាយប្រហារមួយបានកើតឡើងលើរថយន្តដឹកអ្នកទោសនៅក្នុងតំបន់ Eure ភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃទី 14 ខែឧសភា។មុខសញ្ញាប្រដាប់អាវុធជាច្រើននាក់បានវាយប្រហារលើរថយន្តនៅឯកន្លែងគិតលុយក្នុងតំបន់…