Category: អន្តរជាតិ

ប្រធានាធិបតី ពូទីន គ្រោងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាម

សាររព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤នេះបានផ្សាយថា ផ្អែកលើប្រភពការទូតដែលខ្លួនទទួលបាន បានរាយការណ៍នាថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ព្រមទាំងវៀតណាម ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកូរ៉េខាងជើង លោក Alexander Matsegora បានបញ្ជាក់ប្រាប់កាសែត Vedomosti…

អ៊ុយក្រែនមានសិទ្ធិវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៉ីដើម្បីការពារខ្លួនឯង

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Jens Stoltenberg កាលពីថ្ងៃសុក្រសប្តាហ៍នេះបាននិយាយថា យោងតាមច្បាប់អន្តរជាតិ អ៊ុយក្រែនមានសិទ្ធិវាយប្រហារលើគោលដៅយោធានៅក្នុងទឹកដីប្រទេសរុស្ស៉ី ដើម្បីការពារខ្លួនឯង។អំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson…

អាមេរិកនិយាយពីលទ្ធភាពពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរដើម្បីដោះស្រាយជាមួយរុស្ស៊ីនិងចិន

មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃទី 7 ខែមិថុនាថា សហរដ្ឋអាមេរិកអាចនឹងត្រូវដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសរុស្ស៊ី និងប្រទេសចិន។លោក Pranay Vaddi មន្ត្រីជាន់ខ្ពស់គ្រប់គ្រងអាវុធនៅក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបានអត្ថាធិប្បាយនៅក្នុងសុន្ទរកថារបស់លោកស្តីពី “វិធីសាស្រ្តប្រកួតប្រជែងជាងមុន” ចំពោះការគ្រប់គ្រងអាវុធ។ លោក វ៉ាឌី បាននិយាយថា ការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក គឺសំដៅលើការដាក់សម្ពាធក្នុងបរិបទនៃទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បន្តច្រានចោលការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចរចាអំពីដែនកំណត់លើឃ្លាំងអាវុធនុយក្លេអ៊ែរ។លោក Vaddi…

កងទ័ពអ៊ីស្រាអែលវាយប្រហារភាគកណ្តាលនៃតំបន់ហ្កាហ្សាបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៥នាក់ស្លាប់បាត់បង់ជីវិត

អន្តរជាតិ ៖ ឥស្សរជននៅតំបន់ហ្កាហ្សាប៉ាឡេស្ទីនបានប្រាប់អ្នកកាសែតនៃទីភ្នាក់ងារព័ត៌មានស៊ីនហួរចិនថា នៅព្រឹកព្រលឹមថ្ងៃទី ៦ ខែមិថុនា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើសាលារៀនមួយក្នុងជំរំជនភៀសខ្លួន Nuseirat ដែលស្ថិតនៅភាគកណ្តាលនៃតំបន់ហ្កាហ្សា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់ស្លាប់បាត់បង់ជីវិត ។ ហើយពីយប់ថ្ងៃទី៤ ដល់ព្រឹកថ្ងៃទី៥ ខែមិថុនា កងទ័ពអ៊ីស្រាអែលបានវាយប្រហារកន្លែងជាច្រើននៅភាគកណ្តាលនៃតំបន់ហ្កាហ្សា ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៥ នាក់ស្លាប់បាត់បង់ជីវិតក្នុងនោះបូករួមទាំងស្ត្រីនិងកុមារផងដែរ។…

រុស្ស៊ី៖ លោកខាងលិចនឹងទទួលផលវិបាក ដែលបានឆ្លងកាត់បន្ទាត់ក្រហម

ទីបំផុតលោកខាងលិចមិនបានយកចិត្តទុកដាក់លើ “បន្ទាត់ក្រហម” ដែលគូរដោយទីក្រុងម៉ូស្គូ ហើយបានឆ្លងកាត់វាយ៉ាងងាយស្រួល ដោយមិនភ័យខ្លាចពីផលវិបាកដែលអាចកើតមាន។រុស្ស៊ីត្រូវតែបង្ហាញលោកខាងលិចពីផលវិបាកនៃការឆ្លងកាត់បន្ទាត់ក្រហម។ អ្នកជំនាញខាងយោធា និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ឥឡូវនេះបាននិយាយដោយត្រង់ៗថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តណាតូលែងខ្វល់ខ្វាយពីការព្រមានរបស់ទីក្រុងមូស្គូអំពីអ្វីដែលគេហៅថា “បន្ទាត់ក្រហមរបស់រុស្ស៊ី” ទៀតហើយ។គេហទំព័រព័ត៌មាន Valeurs Actuelles បានដកស្រង់សម្តីអតីតវរសេនីយ៍ឯក Pere de Jong នៃកងទ័ពជើងទឹកបារាំង ដែលបាននិយាយថា…

អាមេរិកបានព្រមព្រៀងលក់យន្តហោះចម្បាំងដ៏ទំនើប ២៥ គ្រឿបឲ្យអុីស្រាអែល មានតម្លៃ៣ពាន់លានដុល្លារ

សារព័ត៌មាន AFP បានផ្សាយថា អ៉ីស្រាអែល កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ បាននិយាយថាខ្លួនបានចុះកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំង F-35 ចំនួ ន២៥គ្រឿង ក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារពីក្រុមហ៊ុនអាមេរិក Lockheed Martin ដោយការប្រគល់នឹងចាប់ផ្ដើមនៅឆ្នាំ២០២៨។ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav…

សកម្មភាពយោធារបស់កូរ៉េខាងត្បូងបានចាប់ផ្តើមឡើងវិញទាំងអស់ នៅតាមបណ្តោយព្រំដែនកូរ៉េទាំងពីរ

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងធ្វើសកម្មភាពយោធានានាឡើងវិញ នៅតាមបណ្តោយព្រំប្រទល់ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធា ជាមួយកូរ៉េខាងជើង។ការផ្អាកកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េនោះ ដែលត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អនុម័តនាថ្ងៃអង្គារនេះ ធ្វើឡើងដើម្បីជាការឆ្លើយតប…

អង្គការអន្តរជាតិដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ច អនាគតនៃសេដ្ឋកិច្ចចិនមានភាពល្អប្រសើរ

អន្តរជាតិ ៖ នាពេលថ្មីៗនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិនដល់៥% ដែលកើនឡើង០.៤%បើប្រៀបធៀបនឹងការព្យាករណ៍នៃ«របាយការណ៍ស្តីពីចក្ខុវិស័យនៃសេដ្ឋកិច្ចពិភពលោក»ដែលប្រកាសនាខែមេសា ឆ្នាំ២០២៤។ នេះបើយោងការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ។ឥស្សរជនអ្នកសង្កេតការណ៍បរទេសបានលើកឡើងថា ការដែលអង្គការអន្តរជាតិដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិនបានបង្ហាញថា ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនមានសក្តានុពលធំធេង មានភាពធន់ខ្លាំងនិងមានកំណើននៅពេលអនាគតល្អ។…

ពលរដ្ឋនៅតំបន់ភាគខាងត្បូង អាល្លឺម៉ង់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាពដោយសារគ្រោះទឹកជំនន់

សារព័ត៌មាន Reuters នៅថ្ងៃទី ២ខែមិថុនា បានផ្សាយថា អ្នកជួយសង្រ្គោះម្នាក់បានស្លាប់ អំឡុងព្យាយាមជួយសង្រ្គោះមនុស្ស ហើយមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់វាយប្រហារលើភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់។អ្នកជួយសង្រ្គោះដែលបានស្លាប់ខាងលើមានអាយុ ៤២ឆ្នាំ បានស្ថិតនៅលើទូកមួយគ្រឿងដឹកអ្នកជួយសង្រ្គោះ៤នាក់ ដែលបានក្រឡាប់លិចកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ។ សាកសពអ្នកជួយសង្រ្គោះរូបនេះត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ។ ទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បានត្រៀមលក្ខណៈជាច្រើនថ្ងៃមកហើយ ចំពោះមុខការព្រមានពីគ្រោះទឹកជំនន់ ដោយក្នុងនោះមានមនុស្សជាង ៣០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមាន…

នាវាផ្ទុកយន្តហោះអាមេរិកគ្របដណ្តប់ដោយអណ្តាតភ្លើង ខណៈក្រុម Houthi ទទួលបានអាវុធថ្មីពីអុីរ៉ង់

អ្នកនាំពាក្យយោធារបស់កងកម្លាំង Houthi បានប្រកាសពីការវាយប្រហារដោយមីស៊ីលផ្លោង និងនាវានៅលើនាវាផ្ទុកយន្តហោះអាមេរិក Dwight Eisenhower នៅសមុទ្រក្រហម។យោងតាមអ្នកនាំពាក្យរបស់ Houthi ពួកគេបានបើកការវាយប្រហារដោយផ្ទាល់ និងត្រឹមត្រូវ ហើយជាលទ្ធផលនៃការវាយប្រហារនោះ ផ្នែកខ្លះនៃនាវាផ្ទុកយន្តហោះត្រូវបានឆាបឆេះដោយអណ្តាតភ្លើង។ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនមានភស្តុតាងណាមួយដើម្បីបញ្ជាក់ការអះអាងទាំងនេះនោះទេ វាទំនងជាថានេះគ្រាន់តែជាការឃោសនាប៉ុណ្ណោះ ព្រោះប្រសិនបើកាំជ្រួចពិតជាបានវាយប្រហារលើនាវាផ្ទុកយន្តហោះមែននោះ វាពិតជាមិនអាចលាក់បាំងវាបានឡើយ។គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា អុីរ៉ង់បានផ្តល់ឱ្យកងកម្លាំង Houthi…