Category: ព័ត៌មានជាតិ

ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក…

ក្រសួងបរិស្ថានបន្តជំរុញ«ពន្លកបៃតង»តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើនិងជំរុញការដាំដើមឈើឱ្យបានច្រើននៅឆ្នាំខាងមុខ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញបានថ្លែងថា នៅឆ្នាំបន្តបន្ទាប់ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថានបន្តគាំទ្រដល់មន្ទីរបរិស្ថានទាំងអស់ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើ និងជំរុញការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ កោះកុង សៀមរាប…

សូមប្រុងប្រយ័ត្ន ! មានជនខិលខូចលួចបន្លំកាត់ត QR Code សម្រាប់ស្កេនបរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ភ្នំពេញ ៖ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការស្កេន QR Code ឬគណនីធនាគារ សម្រាប់បរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កសាងផ្លូវក្រវាត់ព្រំដែន។ជាក់ស្តែងមានជនខិលខូច បានលួចបន្លំកាត់ត QR…

បុក​ហើយ​បាញ់ប្រហារ​នៅ​ខណ្ឌដង្កោ មន្ត្រីនគរបាល​ម្នាក់​ស្លាប់ ចិន​ម្នាក់​រងរបួស ចិន​ម្នាក់ទៀត​ត្រូវ​ក្រុម​ខ្មាន់កាំភ្លើង​ចាប់​ទៅ​បាត់​?!

ភ្នំពេញ​៖ ករណី​យ៍​បាញ់ប្រហារ​មួយ​បានកើត​ឡើង នៅ​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២៤ ស្ថិតនៅ​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​, ម្នាក់ទៀត​រងរបួស (​ជនជាតិ​ចិន​) និង​ម្នាក់​ផ្សេងទៀត (​ជនជាតិ​ចិន​) ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​ចាប់​ដាក់ចូល​ឡាន​រួច​រត់​គេចខ្លួនបាត់​សម​ត្ត​កិច្ច​ហិត​ផ្សែង​។​ សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ដ​មួយគ្រឿង ម៉ាក Ford…

ទីបំផុតនគរបាលចាប់ខ្លួន​អគ្គនាយកក្រុមហ៊ុនស៊ីអាយស៊ីពីបទ​ឆបោក​ប្រាក់​រាប់លាន​ដុល្លារ​

ភ្នំពេញ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​លោក គុយ វ៉ាត​ដែល​គេ​ដឹងថា​ជា​ថៅ​កែង​ហាង​ផាក​កាហ្វេ​និង​ជា​ក្បាលម៉ាស៊ីន​នៃ​ក្រុមហ៊ុន​ស៊ី​អាយ​ស៊ី​( CIC)​ពីបទ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ប្រាក់​រាប់លាន​ដុល្លារ និង​ការចេញ​សែក​ស្អុយ ។ នេះ​តាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បានឱ្យដឹង​នៅ​ថ្ងៃ​ទៅ​២៥​សីហា​។​​ការចាប់ខ្លួន​បុគ្គល​ម្នាក់​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២៤​កន្លងទៅ បន្ទាប់ពី​ជនរងគ្រោះ​ជាច្រើន​នាក់​បានដាក់​ពាក្យ​ប្ដឹង​បុគ្គល ។​លោក គុយ វ៉ាត ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា ថៅកែ​ហាង​ផាក​កាហ្វេ និង​ជា​អគ្គនាយក​ក្រុមហ៊ុន…

ប្រ​យ​ត្ន័​មាន​មន្ត្រី​ពន្ធដារ​ក្លែងក្លាយ ចុះ​ប្រមូលប្រាក់​តាម​ភោជនីយដ្ឋាន​, អាហា​រដ្ឋា​ន និង​កន្លែង​អាជីវកម្ម​តូចតាច​មួយចំនួន​

ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រកាសអាស្ន តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន ថា នាពេល​កន្លងមកនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​ជនខិលខូច​មួយក្រុម​តូច ក្លែងបន្លំ​ជាម​ន្ត្រី​ពន្ធដារ ចុះ​បន្លំ​ប្រមូលប្រាក់​តាម ភោជនីយដ្ឋាន​, អាហា​រដ្ឋា​ន និង​អាជីវ​កម្មដ្ឋាន​តូចតាច​មួយចំនួន ដោយ​មិនមាន​ប្រើប្រាស់​ឯកសណ្ឋាន​មន្ត្រី​ពន្ធដារ ឬ​មាន​លិខិត​បេសកកម្ម​ត្រឹមត្រូវ​នោះទេ​។​a fake tax2 ​ឆ្លើយតប​នឹង​ករណីនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សូមបញ្ជាក់​ជូន​ថា ករណីនេះ គឺជា​ករណី​ក្លែងបន្លំ…

កិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាព គម្រោងការងារស្ថាបនា ជួសជុល និង ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបញ្ហាប្រឈម

ភ្នំពេញ ៖ កិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាព គម្រោងការងារស្ថាបនា ជួសជុល និង ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបញ្ហាប្រឈម ក្រោមក្របខណ្ឌឥណទានថវិកាជំពូក២១ និងជំពូក៦១ នៃគម្រោងផែនការវិនិយោគ ឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងការដាក់ទិសដៅបន្ត ដើម្បីពង្រឹងការអនុវត្តកិច្ចការងារឱ្យមានប្រសិទ្ធភាពសូមបញ្ជាក់ថា ៖ នាទីស្ដីការក្រសួងនៅថ្ងៃចន្ទ ទី២៦ ខែសីហា…

សេចក្តីជូនដំណឹង ស្តីពី ការព្យាករចុងក្រោយនៃព្យុះ Shanshan របស់ទីភ្នាក់ងារឧតុនិយមជប៉ុន ជូនដល់សាធារណជន ជាពិសេសបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូន កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ទីភ្នាក់ងារឧតុនិយមជប៉ុនបានផ្សាយអំពីការព្យាករចុងក្រោយនៃព្យុះ Shanshan ដែលមានសម្ពាធ ៩៨៥hPa ល្បឿនខ្យល់អតិបរមា ៣០ម៉ែត្រ ក្នុងមួយវិនាទី…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥត គិតថ្លៃមកពីគ្រប់មជ្ឈដ្ឋាន

ខេត្តក្រចេះ÷ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃមកពីគ្រប់មជ្ឈដ្ឋានបានចំនួនជាង ៥០០នាក់នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។នេះជាកិច្ចបើកដំណើរការជាផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនឹងបន្តបេសកកម្មចុះជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងស្រុកផ្សេងទៀតរបស់ខេត្តក្រចេះ។ឯកឧត្តម នេត្រ…

ប្រទះឃើញរថយន្តគេយកមកប្លុងចោលមិនដឹកពាក់ព័ន្ធករណីអ្វីក៏រាយការណ៍ទៅសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញរថយន្ត ALPHARD គេយកមកប្លុងចោលនៅក្បែររបងវត្តចំបក់មាសអស់រយៈពេលជាច្រើនម៉ោងទើបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០២៤ស្ថិតនៅចំណុចក្បែររបងវត្តចំបក់មាស ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោរាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងប្រហែលជាប្រាំពីរព្រឹក គាត់បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BT-6008 មិនដឹងថាគេបើកយកមកចតទុកចោលក្បែររបងវត្តតាំងពីពេលណានោះទេ ដោយពួកគាត់គិតថាប្រហែលជាគេបើកឡានមកឈប់រកទិញដី ឬក៏រកមើលម៉ុងសពនោះទើបមិនបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។រហូតដល់ម៉ោង១ជាងទៅហើយឃើញឡាននៅកន្លែងដដែលដោយមានការសង្ស័យក៏រាយការណ៍ជូនទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យ។ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយជំនាញការិយាល័យចរាចរណ៍ខណ្ឌដង្កោលចុះទៅធ្វើការពិនិត្យដោយមានស្នាមប៉ះពារឆ្កូតថ្នាំទ្វារខាងមុខផ្នែកខាងឆ្វេង សមត្ថកិច្ចសង្ស័យពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ក៏បានធ្វើកំណត់ហេតុយករថយន្តមករក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដង្កោដើម្បីស្វែងរកម្ចាស់រថយន្តយកឯកសារមកផ្ទៀងផ្ទាត់ប្រគល់ត្រឡប់ទៅវិញ៕ជ្រោយពេជ្រ