Category: ព័ត៌មានជាតិ

អាជ្ញាធរឃាត់គ្រឿងទេសវៀតណាមជិត ១០តោននាំចូលកម្ពុជា

ព្រៃវែងៈ អាជ្ញាធរឃាត់គ្រឿងទេសវៀតណាមជិត ១០តោននាំចូលកម្ពុជា ដែលទំនិញទាំងនោះសុទ្ធតែជាទំនិញគេចពន្ធ។ មន្ត្រីជំនាញ បានឱ្យដឹងថា គ្រឿងទេសជាច្រើនមុខ មានទម្ងន់សរុបជិត ១០តោន ដែលឈ្មួញលួច ដឹកតាមម៉ូតូរ៉ឺម៉ក នាំចូលគេចពន្ធពីប្រទេសវៀតណាម កំពុងដឹកជញ្ជូនឆ្ពោះទៅកាន់រាជធានីភ្នំពេញ ត្រូវបានកម្លាំងគយចល័តតំបន់ ៦ ស្ទាក់ចាប់បាន ។ សកម្មភាពស្ទាក់ចាប់ទំនិញគេចពន្ធនេះ បានធ្វើឡើងកាលពីវេលា ម៉ោង…

ខេត្ត​មួយ​ចំនួន​នៅតាម​ជួរភ្នំ​ បន្តចុះ​ត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៩-២១°C

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៦ ដល់២៨ ខែមករា ឆ្នាំ២០២៤នេះ។ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលមកលើខាងជើង និងឦសានប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានកម្រិតមធ្យម។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី១៩-២៣°C សីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន…

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍ នាវាទេសចរណ៍Westerdam មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀតដោយនាំអ្នកទេសចរមកចំនួន ១.៨៧៣នាក់

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា , អរគុណដល់នាវាទេសចរណ៍ Westerdam ដែលតែងចងចាំ និងនឹករឭកកម្ពុជា ព្រមទាំងពាំនាំអ្នកទេសចរ មកកម្សាន្ត និងស្វែងយល់អំពីគោលដៅទេសចរណ៍នៅកម្ពុជា ដែលកំពុងសុខសាន្តក្នុងសុខសន្តិភាព…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២៥ មករា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១២នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០២នាក់), រងរបួសសរុប ១២នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៨នាក់…

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៥ មករា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣១នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣១ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន ៖+ជួញដូរ…

បទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ត្រូវ​បាន​ដុតបំផ្លាញចោលនៅនឹងកន្លែង

ខេត្ត​បាត់ដំបង៖ សមត្ថកិច្ចចម្រុះ​ បន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ និងដកហូត​វត្ថុតាង​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ យកទៅដុតបំផ្លាញចោលនៅនឹងកន្លែង។ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ​និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង រួមជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ រដ្ឋបាលជលផលខេត្តបាត់ដំបង សហគមន៏នេសាទ ឃុំកោះជីវាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកឯកភ្នំ…

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំ ថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ខែ មករា ឆ្នាំ២០២៤លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធន ធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង…

សម្ដេចធិបតីហ៊ុន ម៉ាណែត ថ្លែងថា អ្នកសារព័ត៌មានត្រូវបានការពារដោយច្បាប់ ប្រសិនបើបំពេញការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវនោះ

ភ្នំពេញៈ សម្ដេចធិបតីហ៊ុន ម៉ាណែត ថ្លែងថា អ្នកសារព័ត៌មានត្រូវបានការពារដោយច្បាប់ ប្រសិនបើបំពេញការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវនោះ និងគ្មានការគំរាមគំហែង។ សម្តេចធិបតីហ៊ុន ម៉ាណែត បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នារក្សាតម្លៃនិងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសរៀងការបង្កើតព័ត៌មានក្លែងក្លាយសម្រាប់កៀបសង្កត់គេ ដើម្បីជៀសវាងការប្ដឹងផ្ដល់គ្នាទៅដល់តុលាការ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន គឺមានសារៈសំខាន់ណាស់…

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន”

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២៤ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន” ។សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖-សម្តេចធិបតី…