Category: ព័ត៌មានជាតិ

បុរស​ម្នាក់​ត្រូវ​អេ​ស្កា​វា​ទ័​រ​កិន​ស្លាប់​នៅ​ខេត្តកោះកុង​សម​ត្ត​កិច្ច​ថា​ជា​រឿង​ឧបទ្ទវហេតុ​មិនមែន​រឿង​ទំនាស់​ដីធ្លី​ទេ​!

កោះកុង​៖ ម្ចាស់​ចម្ការ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ព្រោះតែ​អេ​ស្កា​វា​ទ័​របរ​កិន កំពិត​កប់​ជាប់​ដីល្បាប់ កាលពី​ថ្ងៃទី​២១ កុម្ភៈ ២០២៤ ។​ករណី​យ៍​នេះ​គ្រួសារ​សព​រងគ្រោះ និង​ម្ចាស់​គ្រឿងចក្រ​បង្ក​សុំ​ការពន្យា​ពេល​ចូលមក​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បុ​ទុម​សាគរ ពី​មូលហេតុ​នៃ​សាច់រឿង ដោយ​ជាប់ កាន់ទុក្ខ​ឲ្យ​ចប់​ពិធីបុណ្យ ៧​ថ្ងៃ សិន​។​ការសុំ​ឲ្យ​ចូល​បំភ្លឺ​ការពិត​គឹ​ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ និង​រង​ការរិះគន់​ពី​បណ្តាញ​ផ្សព្វផ្សាយ​មួយចំនួន​ថា​រឿងនេះ​ឲ្យ​ទៅជា​រឿង វិវាទ​ដីធ្លី​ទៅវិញ ។ នេះ​បើតាម​ការអះអាង​ពី លោក…

គ្រាប់បែកទម្លាក់ពីយន្តហោះទម្ងន់ជាង ៣៤០គីឡូក្រាមរកឃើញក្នុងស្រុកចំការលើ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា ពេលនេះកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ប្រចាំទិសខេត្តកំពង់ចាម-ត្បូងឃ្មុំបានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាពហើយនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ ចំពោះគ្រាប់បែកទម្លាក់ពីយន្ត ហោះ ប្រភេទគ្រាប់GP M117 ដែលមានទម្ងន់ជាង ៣៤០គីឡូក្រាម ជាសំណល់យុទ្ធភណ្ឌសង្គ្រាម បន្ទាប់ពីត្រូវបានរកឃើញនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នោះ។មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានបញ្ជាក់ថា ជាទូទៅគ្រាប់បែកទម្លាក់ពីលើអាកាសភាគ…

ល្បែងអាប៉ោងដ៏ធំ ផ្តុំលេងមិនខ្វល់ សង្ស័យតំកល់លុយក្រាស់ដាក់ជូនមេប៉ុស្តិ៍ !

ប៉ោយប៉ែត​:> វង់ល្បែងអាប៉ោងដ៏ធំ កំពុងបើកលែងយ៉ាងគគ្រឹកគគ្រែង ដោយអត់ខ្លាច អត់ខ្វល់សមត្ថកិច្ចខាងណាមកចាប់ឡើយ ព្រោះអ្ន្កបើកបានប្រាប់ថា គាត់បានរត់ការ សែនព្រេនជូនអាជ្ញាធរនិងសមត្ថកិច្ចរួចរាល់ហើយ។ កន្លែងបនល្បែងអាប៉ោងនេះ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។មេបនល្បែងឈ្មោះគុចជាង(តាស្វិត)។ យោងតាមប្រភពបានបញ្ជាក់ថា ល្បែងអាប៉ោងនេះ លេងចាញ់ឈ្នះក្នុងមួយថ្ងៃរាប់មុឺនសែនបាត រាប់ពាន់ មុឺនដុល្លារ អ្នកខ្លះចាញ់ដាក់បញ្ចាំ…

ជំនួបពិភាក្សាការងារដើម្បីពិនិត្យលើចក្ខុវិស័យស្នូល ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាសហប្រធាន ជាមួយលោកឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International រួមគ្នារៀបចំកិច្ចពិភាក្សាដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក​ នៅឯទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីថ្ងៃទី២៦…

ម្សិលមុិញ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជេីញ គោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យការរៀបចំព្រះរាជពិធីបុណ្យយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជេីញ គោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យការរៀបចំព្រះរាជពិធីបុណ្យយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមុិញ នាបរិវេណវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី…

លោក ហ៊ុន ម៉ានី ប្ដេជ្ញាធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈឱ្យទទួលបានជោគជ័យ

ភ្នំពេញៈ លោក ហ៊ុន ម៉ានី ប្ដេជ្ញាធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈឱ្យទទួលបានជោគជ័យ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។នេះបើយោងតាមរយៈសារនៅលើ Facebook របស់លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក ហ៊ុន…

អ្នកនេសាទត្រីប្រទះឃើញសពស្រ្តីវ័យចំណាស់ម្នាក់អណ្តែតទឹក

ភ្នំពេញ ៖ សពស្រ្តីវ័យចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានអ្នកនេសាទប្រទះឃើញអណ្តែតក្បែរច្រាំងទន្លេខាងក្រោយអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រួចអូសឡើងមកលើគោក។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីម៉ោង ១០:៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីបុរសជាអ្នកនេសាទម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុខ្លួនគាត់បានបើកទូកដើរនេសាទតាមដងទន្លេ ខណៈបើកមកដល់ចំណុចកើតហេតុក៏ក្រឡេកទៅឃើញសពស្រ្តីវ័យចំណាស់ម្នាក់បានអណ្តែតក្បែរគុម្ភត្រកួន។ ពេលនោះរូបគាត់បានយកខ្សែចងទាញអូសតាមទូកឡើងមកលើគោក ហើយក៏បានរាយការណ៍ទៅមេភូមិនិងសមត្ថកិច្ចចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកខ្សែហ៊ុមព័ទ្ធទីតាំង រួចបានទំនាក់ទំនងទៅសមត្ថកិច្ចធ្វើកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកពិនិត្យសព។ ក្រោយនិនិត្យរួចសមត្ថកិច្ចប្រាប់ថា សពស្លាប់ដោយសារលង់ទឹក រួចក៏ធ្វើកំណត់ហេតុដឹកសពយកទៅតម្កល់ទុកនៅវត្តទួល រង់ចាំទាក់ទងរកសាច់ញាតិតាមក្រោយដើម្បីឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

យុវជនជាង១០០០នាក់ មកពីគ្រួសារក្រីក្រ ក្នុងខេត្តកណ្ដាល ទទួលបានឱកាសចាប់យកជំនាញសម្រាប់លើកកម្ពស់ជីវភាពគ្រួសារតាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល

ភ្នំពេញ​៖​ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៤ រួចមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ ជាក់ស្ដែង កាល់ពីថ្ងៃទី២៣ កុម្ភៈ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី យាងទៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ​ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី​​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងលោក ប៉ោ វណ្ណៈ ជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក ប៉ោ វណ្ណៈ ជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ…