Category: ព័ត៌មានជាតិ

មិនអនុញ្ញាតឱ្យទិញលក់ត្រី និងធនធានជលផលទឹកសាបទាំងឡាយណា ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនោះឡើយ!

ខេត្តក្រចេះ ៖ មន្ត្រីរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយមន្រ្តីនគរបាល បានពិនិត្យ និងផ្សព្វផ្សាយ ធ្វើការណែនាំដល់អាជីវករលក់ត្រីផ្សារក្រចេះ មិនអនុញ្ញាតឲ្យទិញលក់ត្រី និងធនធានជលផលទឹកសាបទាំងឡាយណា ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនោះឡើយ! ការចុះណែនាំបានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ។សូមបញ្ជាក់ថា ៖ យុទ្ធនាការនេះ ក៏បានកើតឡើង ក្រោយពេលថ្មីៗនេះ លោក ខៀវ…

ក្រសួងវប្បធម៌៖​ អំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ភ្នំពេញ​៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃ​អាទិត្យ​ទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាព នារីស្លៀកពាក់ខើចខ្លី កាន់ទង់ជាតិថៃ ជាន់ព្រះកេសបដិមា នៅមុខប្រាសាទអង្គរវត្ត អមដោយចំណងជើងថា៖ “ការសរសេររបស់គេមានន័យថា “ប្រជាជនខ្មែររស់នៅក្រោមជើងសៀមជារៀងរហូត”។” បន្ទាប់ពីការបង្ហោះ និងការចែករំលែកតៗគ្នា របស់មហាជន។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា៖ “រូបភាព…

រកឃើញយានយន្តល្មើសចំនួន ៣០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ រកឃើញយានយន្តល្មើសចំនួន ៣០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៧៥គ្រឿង, រថយន្តធំ ០៨គ្រឿង, រថយន្តតូច…

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រិត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។សូមអានខ្លឹមសារទាំងស្រុង នៃ…

ព័ត៌មានលម្អិតជុំវិញហេតុការណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើររបួសមនុស្ស​៤៦នាក់​ ក្នុង​នោះ​ស្រី​២៥​នាក់​បាន​រង​របួសស្រាល៤១នាក របួសធ្ងន់៥នាក់

ខេត្តពោធិ៍សាត់ ៖ ព័ត៌មានលម្អិតជុំវិញហេតុការណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើររបួសមនុស្ស​៤៦នាក់​ ក្នុង​នោះ​ស្រី​២៥​នាក់​បាន​រង​របួសស្រាល៤១នាក់ របួសធ្ងន់៥នាក់។ ហេតុការណ៍​ដ៍​រន្ធត់​នេះ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវដែក​ត្រង់​ចំណុច​ផ្លូវ​ទៅ​រម​​​​​ណីយ​ដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង ស្ថិត​ក្នុង​​​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ ។សមត្ថកិច្ច​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ដក្រុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រីឯ​រថភ្លើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅខេត្ត​​​​បាត់ដំបង…

នាយឧត្តមសេនីយ៍ សៅ សុខា និងអាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យទីតាំងដីព្រៃរងការកាប់រាននៅស្រុកពេជ្រាដា

មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ រួមទាំងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី…

សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលចិនគាំទ្រគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើរដ្ឋាភិបាលចិនឱ្យជួយគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏មានសារៈសំខាន់នៅកម្ពុជា។សំណើរបស់សម្តេចតេជោ ហ៊ុន សែន នេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នាទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅរសៀលថ្ងៃទី២៨ ខែមីនា…

សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤ របស់វេទិកាបូអាវសម្រាប់អាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេស​ចិន​

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤​ បានចេញសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេច​តេជោ​ ក្នុងឱកាសចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤ របស់វេទិកាបូអាវសម្រាប់អាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។តបតាមការអញ្ជើញរបស់ លោក លី ប៉ោទុង អគ្គលេខាធិការ…

ជាតិ ស្ពានអាកាស “មរតកតេជោ” ដំណាក់កាលទី១ នឹងដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី១មេសា

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស នឹងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១…

បាញ់រះ ជិត១០គ្រាប់ ចូលផ្ទះពលរដ្ឋ ព្រឹកឡើងទើបមានការភ្ញាក់ផ្អើល សង្ស័យ​រឿងគំនុំ

បាត់ដំបង ៖ ករណីបាញ់បោះសេរី ជិត១០គ្រាប់ ក្នុងក្រុងបាត់ដំបង កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ តម្រង់ចូលផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ ពេលនេះសមត្ថកិច្ចកំពុងចុះធ្វើការស្រាវជ្រាវ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះខាងលើនេះ សមត្ថកិច្ចរកឃើញស្នាកស្នាមធ្លុះធ្លាយទ្វារខាងមុខផ្ទះ០៦កន្លែង និងរកឃើញក្បាលគ្រាប់ចំនួន០៦គ្រាប់ដែលមានម្ចាស់ផ្ទះឈ្មោះ កែវ ឌាំង ភេទប្រុស…