Category: ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថក្រុង បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹក ទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។  សមត្ថកិច្ចប្រាប់ថាៈ កាលពីវេលាម៉ោង០៨ និង៤០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ…

ម៉ូតូរុឺម៉កលក់មីឆាបេីកបរបញ្ច្រាសត្រូវម៉ូតូបុកបណ្តាលឱ្យនារីម្នាក់រងរបួស

ភ្នំពេញ ៖ នារីម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០​ ដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូជ្រុលបុកជាមួយម៉ូតូរុឺម៉កលក់មីឆាមួយគ្រឿង បើកបរលើផ្លូវបញ្ច្រាសផ្លូវកាលពីវេលាម៉ោង៦និង៥៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ មុខច្រកចូលសាលាពេទ្យយោធា ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូរុឺម៉កលក់មីឆា ពាក់ស្លាកលេខ ភ្នំពេញ…

ជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុកបាក់ជេីងម្ខាង

ភ្នំពេញ៖​ ស្ត្រីម្នាក់ជិះចេញពីផ្សារឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះបុកពេញទំហឹងបណ្តាលឱ្យរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១​ កងពលតូចលេខ៧០​ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២៤​ នៅចំណុចមុខផ្សារកាណាស៉ីធី​ ផ្លូវចោមចៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះឈ្មោះឃួន​ គន្ធា​ ភេទស្រី​ អាយុ៣២​ឆ្នាំ​ ស្នាក់នៅភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​…

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៣ ខែឧសភា រកឃើញយានយន្តល្មើសចំនួន ១៨៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៣៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ២១៣គ្រឿង, រថយន្តធំ ០០គ្រឿង, រថយន្តតូច ៥៦គ្រឿង និងម៉ូតូ ១៥៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន…

ខ្លួនជានិស្សិតវិស្វកម្មសំណង់ស៊ីវិល លួចថតរូបនិស្សិតស្រី ពេលអាក្រាតកាយ ដើរចេញពីបន្ទប់ទឹក ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន !

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួននិស្សិតវិស្វកម្មសំណង់ស៊ីវិលម្នាក់ ក្រោយលួចថតរូបនិស្សិតស្រី អាយុ ២០ឆ្នាំ ពេលអាក្រាតកាយ ដើរចេញពីបន្ទប់ទឹក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២២និង០០ នាទីកន្លងទៅ។សូមបញ្ជាក់ថា ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ធ្វើការឃាត់ខ្លួន ពីបទ ប៉ះពាល់ដល់សិទ្ធិខាងរូបភាព…

Breaking News ៖ ទីបំផុត ! សមត្ថកិច្ចនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលខេត្តពោធិ៍សាត់ ចាប់ឃាត់ខ្លួនឃាតក ដែលទាញកាំបិតផ្គាក់កាប់ស្តែងៗ សម្លាប់ស្ត្រីរងគ្រោះទៅទារលុយនោះបានហើយ !

ខេត្តពោធិ៍សាត់+កណ្ដាល៖ ពិតជា«ឈាមស្រែក ស្បែកហៅ» អំពើបាប ការប្រព្រឹត្តបទល្មើសដ៏ឧក្រិដ្ឋ សាហាវព្រៃផ្សៃនេះ មិនរង់ចាំជាតិក្រោយទេ បាបកម្ម គឺគេចមិនផុតពីការស្រាវជ្រាវតាមប្រមាញ់របស់ សមត្ថកិច្ចនគរបាលខេត្តកណ្តាលឡើយ គឺតែប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ចតាមចាប់ជនសង្ស័យជាឃាតក បាននៅទីតាំងចំណុចស្រុកវាលវែង ខេត្តពោធិ៍សាត់នៅថ្ងៃទី ខែឧសភា ឆ្នាំ២០២៤ ។  លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត…

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផ្ញើសារលិខិតអបអរសាទរជូន លោក ត្រិន ថាញ់មិន ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី១៥នៃរដ្ឋសភាវៀតណាម

ភ្នំពេញ ៖ ឯកឧត្តម ត្រិន ថាញ់មិនប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទីក្រុងហាណូយឯកឧត្តម ជាទីគោរពរាប់អាន!ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម ដែល បានជាប់ឆ្នោតជា ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី១៥នៃរដ្ឋសភា វៀតណាម កាលពីថ្ងៃទី២០…

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ

ភ្នំពេញ ៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អនៅឡើយ។ យោងតាមប្រភព«កូនខ្មែរ» បានបញ្ជាក់ថា ៖ នៅថ្ងៃទី ២០ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «របាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នាំ ២០២៣» លោកស្រី…

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖​ដើម្បី​ទប់ស្កាត់​របប​ប្រល័យពូជសាសន៍ ត្រូវតែ​ការពារ​សន្តិភាព​ឱ្យបាន​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៤ ដែលជា​ថ្ងៃ «​ទិវា​ជាតិ​នៃ​ការចងចាំ​» សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​សន្និសីទ​ស្តីពី «​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យពូជសាសន៍​»​។​​សន្និសីទ ត្រូវ​រៀបចំឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០…

មេជាង​ដែក​ម្នាក​កាប់សម្លាប់​ស្ត្រី​ម្នាក់ ជា​ម្ចាស់បំណុល ពេលទារលុយ​ដល់ផ្ទះ​រួច​បិទ​សាប៊ូ​

កណ្ដាល​៖ លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៤​បាន​ប្រាប់​អ្នកយកព័ត៌មាន ឲ្យ​ដឹងថា លោក​បាន​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​ហើយ ករណី​ជនដៃដល់​ដែល​ទាញ​កាំបិទផ្គាក់​កាប់សម្លាប់​ស្ត្រី​ជា​ម្ចាស់​លុយ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ពេល​ស្ត្រី​រូបនោះ​ទៅតាម​ទារលុយ​ដល់ផ្ទះ​។ករណី​កាប់សម្លាប់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧៖៣៥​នាទី នៅផ្ទះ​ជនសង្ស័យ​ឈ្មោះ ឡុង ឈាវ…

មាតិកាផ្សេងៗ