Category: ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបសំណេះសំណាល និងការជម្រាបលាពីលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា

ភ្នំពេញ÷ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះ សំណាល និងការជម្រាបលាពីលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ។ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកអនុស្សាវរីយ៍ល្អៗដែលបានបំពេញរួមគ្នាក្នុងនាមស្ថាប័ន និងក្នុងនាមបុគ្គលផ្ទាល់…

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ប្រកាស ទទួលយកនូវលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជាសូមក្រាបថ្វាយបង្គំ ព្រះថេរា នុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្នេហា!ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ កាលពី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្ន ភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន

ភ្នំពេញ៖ លោក ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន។ពិធីនេះប្រព្រឹត្តិនាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ…

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កា រយៈពេល១ថ្ងៃ

ភ្នំពេញ ៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កា រយៈពេល១ថ្ងៃ។ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកបានជួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន…

រកឃើញ​ទីតាំង​សិប្បកម្ម​ផលិត កែឆ្នៃ​ថ្នាំញៀន នៅ​កណ្តាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​

ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រើ​នីតិវិធី​ស្រាវជ្រាវ ឈានដល់​ការបង្ក្រាប​ទីតាំង​កែឆ្នៃ​ផលិតផល​សម្រេច ប្រភេទ​ថ្នាំ​ក្រវី​កម្សាន្ត​សប្បាយ​នៅតាម​ក្លឹប បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន ៤​នាក់ ជា​ជនជាតិខ្មែរ​។a drug sily5 ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃឹ​ង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៤ ថា សម្ភារៈ​ដែល​សមត្ថកិច្ច​ដកហូត​បាន​នេះ…

បង្ក្រាប​ក្លិប​កម្សាន្ត TNLក្រុង​សិរីសោភ័ណ ឃាត់ខ្លួន​២៤​នាក់ និង​រឹបអូស គ្រឿងញៀន​មួយចំនួន​

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​បាន ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ក្លិប​កម្សាន្ត​TNL (​ចំការ​ខ្នុរ​) ឃាត់ខ្លួន​ចំនួន​២៤​នាក់ ដោយ​រឹបអូស​វត្ថុតាង​គ្រឿងញៀន​មួយចំនួន នៅ​យប់​រំលងអធ្រាត្រ ចូល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​ភូមិ​ចំការ​ខ្នុរ សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​  ​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់ថា ៖…

គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពី១២ប្រទេស បាននិមន្ត និងអញ្ជើញចូលរួមពិធីបុណ្យថ្វាយព្រះភ្លើងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ ៖ គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពីប្រទេសចំនួនន ១២ប្រទេស បាននិមន្តនិងអញ្ជើញដល់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងពិធីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃចន្ទទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ។ ប្រតិភូព្រះសង្ឃអន្តរជាតិមកពី១២ប្រទេស ដើម្បីនិមន្តចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ថ្វាយព្រះភ្លើងព្រះបរមសព អភិសេកព្រះបរមអដ្ឋិ និងឆាកមហាបង្សុកូល ខួបគម្រប់១០០ថ្ងៃ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត…

ប្រជាពលរដ្ឋចំនួន៥ភូមិទទូចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តកំពង់ស្ពឺដោយសារក្លិនស្អុយចេញពីរោងចក្រផលិតដំណាប់ស្វាយ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ដោយសារពួកគេរងគ្រោះយូរឆ្នាំដោយក្លិនស្អុយចេញពីរោងចក្រផលិតដំណាប់មួយកន្លែង យីហោ សាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល ឯ.ក ។លោក សេង គឹមហុន តំណាងប្រជាពលរដ្ឋក្នុងភូមិ បាននិយាយថា រោងចក្រសាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល…

អយ្យការរាជធានីខេត្ត៖ បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើង ៤ករណី ដែលមានជនសង្ស័យ២១នាក់ និងឃាត់ខ្លួនបាន ១៨នាក់ និងរត់គេចខ្លួន ៣នាក់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា កាលពីថ្ងៃទី១ ខែមិថុនាម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៤ ករណី ដែលមានជនសង្ស័យចំនួន ២១ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨ នាក់ និងរត់គេចខ្លួនចំនួន…

ស្លាប់២នាក់របួសធ្ងន់ម្នាក់ខណៈបើកម៉ូតូពេលភ្លៀងទៅបុកបង្គោលភ្លើង

ព្រះសីហនុ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ ខណៈបើកម៉ូតូពេលភ្លៀងទៅបុកបងុគោលភ្លើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីម៉ោង ០៥និង ២០នាទីទៀបភ្លឺថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៤ នៅចំណុចស្ពានត្រជាក់ចិត្តស្ថិតក្នុងភូមិសាស្ត្រភូមិ៥ សង្កាត់ លេខ៤ ខេត្តព្រះសីហនុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1J 1267…