Category: ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនក្មេងទំនេីង៥នាក់ទៅសាលាដំបូងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕  សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក កែម ចាន់រស្មី ចុះប្រតិបត្តិការ…

សារសំខាន់ពីរដែលសម្តេចធិបតីដាក់ចេញពេលសម្ពោធកំពង់ផែ​ពហុ​បំណងកំពត

កំពត៖​គ្មានទេការផ្តល់អាជ្ញាបណ្ណ័បើកការស៊ីណូនៅកំពតនិងកែបក្រៅតែពីនៅលើភ្នំបូកគោ។ក្មេងទំនើងត្រុវបន្តធ្វើឲ្យបានហ្មឺងម៉ាត់។នេះជាប្រសាន៍របស់សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដ្លែងក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ពហុ​បំណង​កំពត នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤​។​  ​កំពង់ផែ​ពហុ​បំណង​កំពត មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ ភូមិ​គីឡូ​១២ សង្កាត់​កោះ​តូច និង​សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បង្កើតឡើង នៅក្នុង​អំឡុង​ឆ្នាំ​២០០៥ និង​ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផ្តល់​លិខិតអនុញ្ញាត…

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើគម្រោងព្រែកជីកហ្វូណនតេជោ

ខេត្តកំពត ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោមិនមែនជាផលប្រយោជន៍របស់ប្រទេសណានោះទេ ប៉ុន្តែគឺជាផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាពីបច្ចុប្បន្ននិងទៅអនាគត។ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំលង់ជឿតាមការញុះញុងរបស់ក្រុមមួយចំនួនក៏ដូចជាអ្នកនយោបាយខ្លះ ដែលចេះតែអុចអាលប្រជាពលរដ្ឋ ដោយយករូបភាពមកបំភ្លៃដើម្បីឱ្យប្រជាពលរដ្ឋបាត់ជំនឿលើគម្រោងព្រែកជីកហ្វូណនតេជោ ហើយនាំគ្នាតវ៉ាប្រឆាំងមិនគាំទ្រដល់គម្រោងនេះ។ សម្តេចធិបតីក៏បានប្រដៅអ្នកនយោបាយចាស់វស្សាថា «ជាអ្នកនយោបាយ…

ឃាត់ខ្លួនស្ត្រិម្នាក់នៅបាត់ដំបងរឹបអូសអាវុធជាង៤០ដើម

បាត់ដំបង​៖ កម្លាំង​សមត្ថកិច្ច​ជំនាញ បានធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​សង្ស័យ រហូត​ឈានដល់​ការឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ប្តីព្រមទាំរឹបអូស​បាន​អាវុធ​វែង ខ្លី ជាង ៤០​ដើម រួមទាំង​គ្រាប់ ២២​គ្រាប់ នៅ​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៤ លាក់ទុកនៅ លំនៅដ្ឋាន​ក្នុង​ដីឡូត៍​មួយកន្លែង ស្ថិតក្នុង​ក្រុមទី​២៧ ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។ជនសង្ស័យជាប្តីឈ្មោះអៀសុខជាអាយុ៤៥ឆ្នាំនិងប្រពន្ធឈ្មោះសាន់ភណ្ឌ័អាយុ៣៥ឆ្នាំ។អាវុធ​វែង​ខ្លី​ទាំង​ជាង…

ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតក្នុងស្ទឹងព្រែកត្នោត នៅក្រុងច្បារមន

ខេត្តកំពងស្ពឺ៖ ពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិក្រងផ្កា សង្តាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤។សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ដោយមានសចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋឈ្មោះ ឈិន សុរីម ភេទ ប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន បានឲ្យដឹងថា គាត់បានប្រទះឃើញសាកសពមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណអណ្តែតក្នុងទឹកស្ទឹងព្រែកត្នោត។ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយអាជ្ញាធរចុះទៅពិនិត្យ នឹងឱ្យមន្ត្រីជំនាញធ្វើកោសល្យវិច័យសាកសពដោយមានការចូលរួមពីលោកមេភូមិនិងចៅសង្កាត់ផងដែរ។…

ផ្លូវជាតិ​លេខ​១០ ខណៈ​បច្ចុប្បន្ន​សម្រេចការ​សាងសង់​បាន​ជាង ៨៣%​ពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​នា​រដូវវស្សា​នេះ​

ភ្នំពេញ​៖ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​ខេត្ត​ចំនួន​៣ រួមមាន ខេត្តបាត់ដំបង​-​ពោធិ៍សាត់ និង​ខេត្តកោះកុង (​សំឡូត​-​វាលវែង​-​កោះកុង​) មាន​ប្រវែង​សរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការ​សាងសង់​បាន ៨៣,៣៦% គិត​ត្រឹម​បំណាច​ខែឧសភា ឆ្នាំ​២០២៤​។ លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​០៥…

ទាហាន​ឈុតខ្មៅ​ថៃ ដើរល្បាត​ប្រទះឃើញ​គ្រាប់កាំភ្លើង​យន្ត​ធុន​១២,៧​ម​.​ម ចំនួន​០៦​កេស ស្មើនឹង​ចំនួន​៥១០​គ្រាប់​លាក់ទុក នៅក្បែរ​ព្រំដែន​កម្ពុជា​

ខេត្តបាត់ដំបង ៖ កាលពី​រសៀល​ថ្ងៃទី​០៣ មិថុនា ឆ្នាំ​២០២៤​នេះ គ្រាប់កាំភ្លើង​យន្ត​ធុន​១២,៧​ម​.​ម ចំនួន​០៦​កេស ស្មើនឹង​ចំនួន​៥១០​គ្រាប់ ត្រូវ​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ ដើរល្បាត​ប្រទះឃើញ​គេ​លាក់ទុក​នៅក្បែរ​ព្រំដែន​កម្ពុជា នៅ​ចំណុច​ភូមិ​ណង​បន ឃុំ​ធុង​កា​ណាន ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ឈម​នឹង​ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ព្រំដែន ។a…

សមត្ថកិច្ចចុះបង្ក្រាបទីតាំងលេងអាប៉ោងខុសច្បាប់នៅច្បារអំពៅទី២

ភ្នំពេញ៖ អ្នកនិយម លេងល្បែងស៊ីសងខុសច្បាប់ ដូចជាអាប៉ោងជាដើម បានរត់បាតជើងសព្រាតនៅគ្រាដែលកម្លាំងនគរបាល ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ចុះទៅបង្ក្រាប បន្សល់ទុកតែវត្ថុតាងមួយចំនួនរួមមានផ្តិលសម្រាប់គ្របអាប៉ោង ហាន់តោ និងកៅអីសម្រាប់អ្នកអង្គុយលេងតែប៉ុណ្ណោះ ។ករណីចុះបង្ក្រាបក្រុមអ្នកនិយមលេងអាប៉ោងនេះបានធ្វើឡើងនៅវេលាម៉ោង១០,៣០នាទីព្រឹកថ្ងៃទី០៥ ខែ មិថុនាឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ភូមិកណ្តាល. សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅក្រោមការបញ្ជាផ្ទាល់ពីលោកម៉ៅ សឿត អធិការនគរបាល…

ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលស្រុកមុខកំពូល បានឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីលួចមានស្ថានទម្ងន់ទោសដោយសាការប្រព្រិត្តអំពើហិង្សា(ប្រើជើងធាក់ផ្តួលជនរងគ្រោះប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២២) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង០៤:៣០នាទី នៅចំណុចផ្លូវ៦ ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មី ចាន់រ៉ន…

លទ្ធផលជំនួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក Lloyd James Austin lll រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក

ភ្នំពេញ ៖ លទ្ធផល ជំនួបពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក នាយឧត្តមសេនីយ៍ ទៀ…