Category: ព័ត៌មានជាតិ

ក្មេង​ទំនើង​ប្រដាប់​ដោយ​កាំបិត​ខ្វែវ និង​កាំបិត​បុ័ងតោ ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​ចំនួន ០៥​នាក់ !

​ឧ​ត្ត​រ​មានជ័យ​: ដោយមាន​ការចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាល​ក្រុង​សំរោង បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា​ឈានដល់​ការចាប់​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០៥​នាក់ និង​ដកហូត​បាន​វត្ថុតាង​មាន​: កាំបិត​ខ្វែវ​ចំនួន ០២​ដើម និង​កាំបិត​បុ័ងតោ​ចំនួន ០១​ដើម​។ …

រថយន្ត​ប្រមូល​សំរាម​គ្មានគុនភាពចុះ​ចំណោត​បុក​រះ​សង្ឃ​មួយ​ម៉ូតូ​កង់​៣​និមន្ត​ទៅ​បិណ្ឌបាត​របួស​ចូល​ពេទ្យ​

ខេត្ត​ព្រះសីហនុ ៖ រថយន្ដ​ដឹក​សំរាម​១​គ្រឿង​គ្មាន​គុណភាព​សុ​វត្ថ​ភាព​បើក​ចុះ​ចំណោត បាន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ដឹក​ព្រះសង្ឃ​និមន្ត​ទៅ​បិណ្ឌបាត បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៥​អង្គ ។​បន្ទាប់មក​បាន​ជ្រុល​ទៅបុក​រថយន្ដ​២​គ្រឿង​ទៀត​ដែល​ចត​នៅ​ម្ខាង​ផ្លូវ​បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៤ នៅតាម​ផ្លូវ​អូរ​២ ត្រង់ចំណុច​ផ្លូវ​ចុះ​ចំណោត​ពី​ឃ្លាំង​លើ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​a car cabage si ​រថយន្ត​ប្រមូល​សំរាម​នៅក្រុងព្រះសីហនុដែល​ជួប​គ្រោះថ្នាក់​នេះ​ពណ៌​ខៀវ ពាក់​ផ្លាកលេខ…

ផ្សោត​ទឹកប្រៃ​១​ក្បាល ស្លាប់​នៅ​ខេត្តកំពត​ក្រុមការងារ​អភិរក្ស​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​?

កំពត​៖ សត្វ​ផ្សោត​ប្រភេទ​ថ្មី វ័យ​ជំទង់​មួយ​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​មូលដ្ឋាន​ខេត្តកំពត នា​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៤ ដោយសារជាបមង។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់ ក្រុមបច្ចេកទេស​ផ្នែក​អភិរក្ស​ថនិកសត្វ​សមុទ្រ នៃ​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា (MCC)​។​បើតាម​ក្រុមការងារ​អភិរក្ស​, វត្ដ​មាន​សត្វ​ផ្សោត​ប្រភេទ​អត់​ព្រុយ​ខ្នង​នៅក្នុង​ដែនសមុទ្រ​ប្រទេស​កម្ពុជា​ជា​កំណត់ត្រា​ថ្មី ហើយ​វា​ក៏​ជា​លទ្ធផល​បង្ហាញ​ពី​ការកើនឡើង​នៃ​ជីវៈចម្រុះ ជាពិសេស​ប្រភព​អាហារ ជម្រក​និង​សុវត្ថិភាព ដែល​ទាក់ទាញ​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់ មក​រស់នៅក្នុង​កន្លែង​អភិរក្ស​ជលផល​សមុទ្រ​កម្ពុជា​។​​ក្រុមការងារ​បច្ចេកទេស ក៏​នឹង​បន្តធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​កំណត់ត្រា​ថ្មី​នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​កាន់តែ​ទូលាយ​និង​លម្អិត​បន្ថែម…

មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង ដកហូត​ដីព្រៃ​ជាង​២​ម៉ឺន​ហិកតា ដែល​ត្រូវបាន​កាប់​ទន្ទ្រាន យកមក​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ​

ស្ទឹងត្រែង​៖ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង បានចេញ​សេចក្តីជូនដំណឹង​ចំនួន​២​ច្បាប់​ដាច់ដោយឡែក​ពីគ្នា គឺ​ចេញ​សេចក្តីជូនដំណឹង​ជា​លើក​ទី​៣​ចំពោះ​ដីព្រៃ​ជិត​២​ពាន់​ហិកតា​នៅតាម​បណ្តោយ​ផ្លូវ​ចូល​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិតក្នុង​ស្រុក​សេសា​ន ដែល​ត្រូវបាន​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ និង​ផ្ទៃដី​១​កន្លែង​ផ្សេងទៀត​ទំហំ​ជាង​២​ម៉ឺន​ហិកតា ជាប់​ព្រំប្រទល់​ស្រុក​ចំនួន​២ ស្រុក​សៀម​ប៉ាង និង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ស្ថិតក្នុង​ចំណុច​ភូមិ​កាចា​ញ​ទឹក ភូមិ​កាចា​ញ​គោក ភូមិ​សំរោង ភូមិ​ណា​អូ​ង ភូមិ​ឫទ្ធី​សែន​ជ័យ ដែល​ត្រូវបាន​កាប់​ទន្ទ្រាន​ផងដែរ​នោះ គឺ​ត្រូវ​ដកហូត​យកមក​គ្រប់គ្រង​ជាស​ម្ប​តិ្ត​រដ្ឋ​វិញ​។ក្នុង​លិខិត​នោះ​បញ្ជា​ក់ដោយ​ម៉ឺងម៉ាត់​ថា ក្នុងករណី​មិន​អនុវត្តតាម​ខ្លឹមសារ​ខាងលើ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​កម្លាំង​គណៈ…

សង្វៀន​បញ្ជល់មាន់ ខុសច្បាប់​ដ៏​ធំ​សម្បើម​មួយកន្លែង មាន​ចំនួន​០៦​វង់ កំពុងបើក​ដំណើរ​យ៉ាង​រលូន​

ខេត្តបាត់ដំបង ៖ កាលពី​រសៀល​ថ្ងៃទី ០៨ មិថុនា ឆ្នាំ​២០២៤ តាម​ប្រភព​ព័​ត៏​មានបាន​រាយការណ៍​ឲ្យ​ដឹងថា សង្វៀន​ស្ថិតក្នុង​ភូមិ​ចក​ធំ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី​។ សង្វៀន​ជល់​មាន់​ដ៏​ធំ​នេះ ជ្រក​ក្រោម​អំណាច​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ចែវ និ​ត ហៅ មិត្ត ហើយ​គេ​សង្ស័យថា អាចមាន​ការឃុបឃិត​បើកដៃ​ពី​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ផងដែរ ទើប​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មហិមា​របស់លោក មិត្ត…

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប កោះហៅក្រុមផលិតមាតិកាវីដេអូមួយក្រុមមកធ្វើការណែនាំ បន្ទាប់ពីពួកគេបានផលិតវីដេអូប៉ះពាល់សីលធម៌សង្គម

ខេត្តសៀមរាប ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានកោះហៅក្រុមអ្នកផលិតវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយ (MMO) មានឈ្មោះ SEYHA ZOZO និង The Fun Cambodia មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ ទន្ទឹមនេះមន្ត្រីម្នាក់ៗ និងក្រុមគ្រួសារ ក៏ជាប្រជារាស្ត្រផងដែរ ដូច្នេះការបម្រើរាស្ត្រ គឺប្រៀបដូចជាការបម្រើខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ និង ពិធីបើកវគ្គបណ្តុះបណ្តាល​​ឆ្នាំ ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ។មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្ររហូតសម្រេចបានសមិទ្ធផលជាទីមោទនៈ ហើយភាពជោគជ័យដ៏ធំនេះសម្រេចបាន…

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំអាវភ្លៀងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងឈរជើងនៅទិសភូមិភាគទី៣

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ អញ្ជើញចែកអាវភ្លៀងដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…

តំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការ លើក្រុមក្មេងទំនើងចំនួន១៥ ដើរកាប់ចាក់នៅទីក្រុងភ្នំពេញ

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រុមក្មេងទំនើងចំនួន១៥ ដើរកាប់ចាក់នៅទីក្រុងភ្នំពេញ ដែលមានធីមរបស់ពួកគេមានឈ្មោះ កាកាប (KKB) បន្ទាប់ពីតំណាងអយ្យការបញ្ចប់ការស៊ើបសួរ ក៏សម្រេចចោទប្រកាន់ពួកគេជាផ្លូវការពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង កែងផ្លូវ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ…

ក្រសួងពាណិជ្ជកម្ម៖ មន្រ្តី ក.ប.ប ៥រូប ដែលយកលុយពីម្ចាស់ទំនិញនៅផ្សាររមាស ខេត្តកំពង់ឆ្នាំង ត្រូវបានដាក់វិន័យយ៉ាងតឹងរឹង និងធ្ងន់ធ្ងរ, សូមប្អូនអាជីវករបន្តប្រកបអាជីវកម្មរបស់ខ្លួនជាធម្មតាកុំខ្លាចជនខិលខូច !

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីភាពមិនប្រក្រតីនៃការ អនុវត្តតួនាទីនិងភារកិច្ចរបស់មន្ត្រី ក.ប.ប. ខេត្តកំពង់ឆ្នាំង។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រី ក.ប.ប.…