Category: ព័ត៌មានជាតិ

តខ្សែភ្លើងលួចឆក់ត្រីស្រះគេ ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់យ៉ាងរន្ធត់

ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះ បុរសម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងរន្ធត់ នៅគ្រាដែលបុរសរងគ្រោះព្យាយាមតខ្សែភ្លើងលួចឆក់ត្រីក្នុងស្រះគេ…

សមត្ថកិច្ចបញ្ជូនជនសង្ស័យ១៥នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងគ្រឿងញៀនសរុបជាង៣គីឡូក្រាម និងអាវុធ៤ដើម នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យ១៥នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងគ្រឿងញៀនសរុបជាង៣គីឡូក្រាម និងអាវុធ៤ដើម នៅក្រុងបាវិត។លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត រូបលោកបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ នៅថ្ងៃទី១២ ខែមិថុនា…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២​ នាព្រឹកនេះ!

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ…

អត់អាសូរដើមទ្រូង ឪពុកម្តាយ អាណាព្យាបាលសូម្បីបន្តិចសោះ ក្រុមយុវជន ទំពាំងស្អុយ !

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានប្រឹងប្រែងចុះប្រមូលសិស្សដែលគេចសាលា ក្រោយនាំគ្នាទៅជួលសណ្ឋាគារដេកពពាក់ពពូនគ្នាកន្លះខែ ដើម្បីលេងហ្គេម ជក់ ផឹក ទាំងស្រី ទាំងប្រុស អត់គិតពីការរៀនសូត្រ អនាគត នោះឡើយ។  សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលក្រុងសៀមរាប ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត…

សម្តេច ម៉ែន សំអន ស្នើដល់អតីតយុទ្ធជនត្រូវរៀបចំផ្ទះសម្បែង និងធ្វើការងារបង្កបង្កើនផល ដើម្បីនិរន្តរភាពជីវភាពគ្រួសារ

ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នក តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានស្នើដល់ លោក លោកស្រី និងគ្រួសារ អតីតយុទ្ធជន ត្រូវរៀបចំគ្រួសារ ភូមិករ ផ្ទះសម្បែង ឱ្យបានសមរម្យ និងធ្វើការបង្កបង្កើនផល ចិញ្ចឹមសត្វឲ្យបានគ្រប់ក្រុមគ្រួសារបន្ទាប់ពី ទទួលបានដី…

ទិដ្ឋភាពទូទៅនៃការរៀបចំតុបតែងនៅខាងមុខព្រះបរមរាជវាំង ត្រៀមឆ្ពោះទៅព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ

ភ្នំពេញ ៖ ទិដ្ឋភាពទូទៅនៃការរៀបចំតុបតែងនៅខាងមុខព្រះបរមរាជវាំង ត្រៀមឆ្ពោះទៅព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅនៅបរិវេណខាងមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ ក្រុមគ្រួសារស.ស.យ.ក. បានរៀបចំកម្មវិធីដែលរួមមាន ពិធីក្រាបថ្វាយបង្គំថ្វាយព្រះពរចម្រើនព្រះជន្ម ពិធីចម្រើនព្រះជន្មវស្សា ពិធីចម្រើនព្រះបរិត្ត…

នគរបាលឡោមព័ទ្ធឃាត់ជនសង្ស័យម្នាក់លួចម៉ូតូប្រជាពលរដ្ឋស្រុកឆែប តាមចាប់បាននៅក្រុងព្រះវិហារ

ខេត្តព្រះវិហារ ÷ កម្លាំងការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារសហការគ្នាជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ប្រដេញនិងបើកការឡោមព័ទ្ធ ស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋទាំងព្រឹកព្រលឹម នៅក្នុងស្រុកឆែប ហើយតាមប្រមាញ់មកចាប់បាននៅក្នុងក្រុងព្រះវិហារ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១៤ ខែ មិថុនា…

មួយថ្ងៃ​! មនុស្ស​ចំនួន​ ១០នាក់បានស្លាប់​ និងរបួសធ្ងន់ស្រាល ១២នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ សូម​អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ បើកបរយានយន្តរបស់លោកអ្នកដោយប្រុង ប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​…

អភិបាលខេត្តសៀមរាប ជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាពបន្ថែមទៀត

ខេត្តសៀមរាប ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាក្រុងសៀមរាប និងសមាជិកក្រុមប្រឹក្សា ២១រូប សម្រាប់អាណត្តិទី៤ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាបង្ក្រាបបទល្មើសនានា និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាពបន្ថែមទៀត…

នគរបាល​នាំខ្លួនអ្នកលេងល្បែងស៊ីសង០៧នាក់ នៅស្រុកសង្កែ​ មកវាស់​កម្ពស់​

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កាលពីរសៀលម្សិលមិញនេះ​ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១លើក នៅចំណុចក្រុមទី០២ ភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ…