Category: ព័ត៌មានជាតិ

កូនត្នោតជាង៥៥៥៥ដើម ត្រូវបានបន្តយកទៅដាំក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពបៃតង

ខេត្តត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ៥៥៥៥ ដើម អមសងខាងផ្លូវ ប្រវែង ១៤០០…

លោកអភិសន្តិបណ្ឌិត ស សុខា ចាត់ទុក ប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល!

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬCambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ថាជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី…

ក្រុមហ៊ុន Chery Holding Group Co., Ltd. ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

ភ្នំពេញ​៖​ ក្នុងឱកាសនៃជំនួបនេះ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ពិន័យដោយបណ្ដេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ!

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យដាក់ពិន័យដោយបណ្ដេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ!ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ៖មាត្រា១ :…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ធនធានមនុស្សគឺជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអណត្តិទី៧នៃរដ្ឋសភាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេប្រសិនបើធនធានមនុស្សរបស់យើងគ្មានចំណេះដឹង និងសមត្ថភាពជំនាញ ពុំអាចប្រកួតប្រជែងលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ ពុំមានសមត្ថភាពចូលរួមក្នុងការកសាងមូលដ្ឋាននៃសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មដែលផ្អែកលើចំណេះដឹង ដូច្នេះហើយ…

គម្រោងវិនិយោគចំនួន ៤៤ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ CDC បានឱ្យដឹងនៅថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៤នេះថា៖​ ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន…

សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំងលោកវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាប

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ហើយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។លោក សៀ ទីន…

អភិបាលខេត្ត ៖ ជនល្មើសប្រព្រឹត្តបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ដែលប្រព្រឹត្តល្មើសនៅក្នុងតំបន់ការពារទេសភាព នៅព្រំប្រទល់រវាងស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្ត។ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃត្រង់ ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកប្រធានមន្ទីរបរិស្ថានខេត្តដើម្បីស្រាវជ្រាវ កំណត់ទីតាំងនិងឈានទៅកំណត់មុខសញ្ញា…

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ១៨០​គ្រឿងទៀត​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២៤​ បានបង្ហាញពី​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ បានរក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ១៨០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ ។ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ ចំនួន​គោលដៅ​សរុប​ ១៤៤​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៣០៣​គ្រឿង​,​ រថយន្ត​ធំ​ ១​គ្រឿង​,​ រថយន្ត​តូច​…

ឆមាសទី១ឆ្នាំ២០២៤តុលាការទូទាំងប្រទេស បានចាត់ការសំណុំរឿងក្តី ទាំងរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីសរុបចំនួន ៧៨ ៣៦៥

ភ្នំពេញ÷លោកជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានថ្លែងថា ក្នុងរយៈ ពេល ៦ខែ កន្លង ទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំង ប្រទេស បានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃ ទៀតបានចំនួន ៧៨ ៣៦៥…