Category: ទេសចរណ៍

ភ្ញៀវទេសចរជាច្រើន​ ចាប់ផ្តើមធ្វើដំណើរកម្សាន្តក្នុងក្រុងសៀមរាបបណ្តើរៗហើយ

ខេត្ត​សៀមរាប​៖​ បន្ទាប់ពីក្រុមការងារ​ បានរៀបចំតាំងភ្លើងលម្អ សោភ័ណភាព ក្រុងសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករួចរាល់ ភ្ញៀវទេសចរជាច្រើន ទាំងក្នុងក្រុងនិងក្រៅខេត្ត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានចាប់ផ្តើមធ្វើដំណើរកម្សាន្តបណ្តើរៗហើយ ខណៈពិធីប្រណាំងទូក នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ! ។ដើម្បីចូលរួមចំណែក…

យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះចតនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរចំនួន ២០៨នាក់

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវេលាម៉ោង ៦:៤៤យប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិអង្គរ យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរ ចំនួន២០៨នាក់ និងក្រុមអាកាសយានិកចំនួន១៦នាក់ សរុប ២២៤នាក់។យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក…

សមាគមន៍​ជម្រកសត្វបន្តល្បាតការពារសត្វ ខ្ទីង ទន្សោង ប្រើស និងសត្វស្លាបជាច្រើនប្រភេទ

ប្រជាសហគមន៍ភ្នំជម្រកសត្វកំពុងនាំគ្នាបន្តធ្វើសកម្មភាពល្បាត ដើម្បីការពារតំបន់ព្រៃសហគមន៍ជាង ពាន់ ហិកតា ដែលជនខិលខូចតែងតែលួចចូលបរបាញ់ និងដាក់អន្ទាក់ សត្វព្រៃនៅក្នុងតំបន់ព្រៃសហគមន៍ដែលមានពពួកសត្វ ចតុ បាត និងសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅ។លោក ម៉ឹង រដ្ឋា ប្រធានសហគមន៍បានបញ្ជាក់ថា តំបន់ភ្នំជំរកសត្វដែលមានទីតាំងនៅភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ក្រោយពីអង្គការដៃគូបានដាក់កាមេរ៉ា សុវត្ថិភាពពិនិត្យឃើញវត្តមានពពួកសត្វខ្ទីង ទន្សោង ប្រើស និងសត្វស្លាបជាច្រើនប្រភេទប្រជាសហគមន៍បាបានចុះល្បាជារៀងរាល់មួយសប្តាហ៍ម្តង ដើម្បីបង្កើនការការពារសត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់នេះ។…

ភ្ញៀវទេសចរ កាន់តែងាយស្រួលដោយសារមានស្លាកសញ្ញាប្រាប់ទិស នៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ

ដោយៈសុផល/ខេត្តព្រះវិហារ៖ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ រឹតតែងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តនៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ ដោយសារតែមានការ​បំពាក់ស្លាកសញ្ញាប្រាប់ទិសតាមគោលដៅ និងផ្លូវឡើងទៅកំពូលភ្នំ។ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើមឱ្យមានការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរទៅតាមគោលដៅ កន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូលនៃតំបន់ការពារធម្មជាតិបេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួល​បានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។ លោក…