ខេត្តឧត្តរមានជ័យ ៖ មានចោរចូលប្លន់និងចាក់សម្លាប់ម្ចាស់ដេប៉ូលក់គ្រឿងសំណង់យីហោថាស៊ីនាថស្ថិតក្នុងភូមិគោករំដួលសង្កាត់សំរោង.ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៤វេលាម៉ោង៤ទៀបភ្លឺ។a kill home កម្មករឈ្មោះផុង អាយុ ២៣ឆ្នាំដែលស្នាក់នៅក្នុងដេប៉ូបានប្រាប់ថា ជារៀងរាល់យប់រូបគាត់បានស្នាក់នៅក្នុងដេប៉ូជាមួយនឹងថៅកែរបស់គាត់ ក៏ប៉ុន្តែថៅកែរបស់គាត់ស្នាក់នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គាត់ដាច់ដោយឡែកពីគ្នាចម្ងាយប្រហែល៣០ទៅ៤០ម៉ែត្រ។ រូបគាត់បានបន្តទៀតថា នៅព្រឹកថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤វេលាម៉ោង៧ព្រឹកដោយឃើញមានឡានម៉ូយដឹកខ្សាច់យកមកទម្លាក់ក្នុងដេប៉ូ.ថៅកែរបស់គាត់តែងតែចេញមកជួបម៉ូយដឹកខ្សាច់របស់គាត់ក៏ប៉ុន្តែនៅព្រឹកនេះមិនឃើញថៅកែចេញមកជួបទើបធ្វើឱ្យគាត់មានការងឿងឆ្ងល់។ ក្រោយមកគាត់ក៏បានចុចទូរស័ព្ទទៅថៅកែតែចុចមិនចូលដោយឃើញនៅមុខបន្ទប់របស់ថៅកែនៅមានស្បែកជើងគាត់ក៏បានស្រែកហៅពីខាងក្រៅបន្ទប់តែពុំមានសំឡេងឆ្លើយ។ រូបគាត់ក៏បានសម្រេចចិត្តបើកទ្វារបន្ទប់ ក៏ឃើញថៅកែរបស់គាត់ដេកស្លាប់ផ្កាប់មុខដោយមានឈាមពាសពេញកំរាលពូកធ្វើឱ្យគាត់ស្រែកឆោឡោឡើងរួចក៏បានទូរស័ព្ទទៅកូនប្រុសរបស់ថៅកែឲ្យមកមើល។កូនប្រុសរបស់គាត់ដែលស្នាក់នៅភូមិផ្សេងគ្នាក៏បានមកដល់ហើយក៏បានចាប់ផ្ងារខ្លួនឪពុកឡើង…