Author: admin

ម្តាយជិះម៉ូតូឌុបកូនស្រីទៅសាលា ចាប់ហ្វ្រាំងដួលធ្លាក់កូនចូលរថយន្តកុងតឺន័រ កិនស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូទៅបង្រៀនសិស្ស វ៉ាក់អើនឹងរនាំងការដ្ឋានខាងមុខ ចាប់ហ្វ្រាំងដួលធ្លាក់កូនស្រីអាយុ៤ឆ្នាំ ចូលក្រោមកុងតឺន័រ កិនស្លាប់ខ្ទេចក្បាល ចំណែកម្តាយរងរបួសស្រាល ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង០៥នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ​ ឈ្នះ​ ឈ្នះ​ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ក្មេងស្រីរងគ្រោះ ឈ្មោះ…

អធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ បន្តចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការគ្នាឲ្យបានម៉ឺងម៉ាត់ដើម្បីបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធខ្ពស់។​ ខណៈដែលក្នុងរយៈពេលចុងក្រោយនេះសកម្មភាពក្មេងទំនើងដេញវាយគ្នាតាមផ្លូវសាធារណៈហាក់បីដូចជាកម្រើកឡើងវិញ បង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ជាក់ស្ដែង​នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប…

អនុវត្តតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលខេត្ដបន្ទាយមានជ័យ ណែនាំឱ្យពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងទំនើង

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដបន្ទាយមានជ័យ បានដាក់ចេញ៤ចំណុចដើម្បីពង្រឹងអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខេត្ត ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ។យោងតាមលិខិតណែនាំរដ្ឋបាលខេត្ដបន្ទាយមានជ័យចុះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ដើម្បីអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ​ថ្មី នៃ​ស្នងការ​ដ្នា​ន​នគរបាល ខេត្តកំពង់ស្ពឺ​ឧ​ត្ត​ម​សេនីយ៍​ទោ​ឃឹម​សុក​ខៃ​ចូល​

កំពង​ស្ពឺ​៖​ព្រឹក​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២៤​មាន​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ថ្មី​នៅ​សាលាខេត្ត​កំពង់ស្ពឺ​ក្រោ​អធិបតីភាព​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សរ ថេត អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ឯកឧត្តម វ៉ី សំណាង​អភិបាលខេត្ត ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​សរុប​ប្រមាណ​ជាង​៣០០​នាក់​។​a po speu1 ​ក្នុងឱកាស​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​គឺ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹម សុក​ខៃ ជា​ស្នងការ​ថ្មី​ជំនួស​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន​ដែល​គ្រប់​អាយុ​ត្រូវ​ចូលនិវត្តន៍​។​ឯកឧត្តម…

បង្ក្រាបក្មេងស្ទាវវាយកាប់ចាក់គ្នាបេករឿងរកស៊ីលក់ខ្លួនភេទ​ឲ្យ​ខ្ទើយ​!

ភ្នំពេញ​៖​ក្រុម​ក្មេង​ទំនើង​៩​នាក់ រួមទាំង​អាវុធ​មាន​ដែក​រឹង​និង​ដុំឥដ្ឋ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បន្ទាប់ពី​ពួកគេ​បាន​ប្រើ​អំពើហិង្សា ទៅលើ​ក្មេង​ទំនើង​១​ក្រុម​ទៀត​នៅ​បរិវេណ​កោះ​ពេជ្រ ចំណុច​សួន​កម្សាន្ត​មេអំពៅ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤ ។តែ​អ្វីដែល​គួ​ភ្ញាក់ផ្អើល​គឺថា​បើតាម​ចម្លើយសារភាព​របស់​ក្រុមយុវជន​សង្ស័យ​ទាំង​៩​នាក់​បាន​ឲ្យ​ដឹងថា ខ្លួន​បានមក​តំបន់​កោះ​ពេជ្រ​នេះ គឺ​មករ​កលុយ​ដោយ​ទទួល​សេវាកម្ម​បម្រើ​អារម្មណ៍ ពី​ក្រុម​បុរស​ភេទ​ទី​៣ ដើម្បី​បាន​កម្រៃ​២​ម៉ឺន​រៀល ក្នុង​១​ដង នៅ​ម្តុំ​គុម្ព​សួនផ្កា​ក្នុង​កោះ​ពេជ្រ ។…

ព្រះរាជពិធីបដិបត្តិសមាធិ ព្រះសង្ឃ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃចន្ទ ទី២៧ ឧសភា ២០២៤។ ព្រះរាជពិធីបដិបត្តិសមាធិ ត្រូវបានរៀបចំដោយ ក្រសួងធម្មការ និងសាសនា សហការជាមួយ គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយបានការនិមន្ត និងអញ្ជើញចូលរួមដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង…

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាននឹងខិតខំបង្កើនការផលិតនូវកម្មវិធីល្អៗគ្រប់រូបភាព ប្រកបដោយភាពទាក់ទាញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តិអំពើល្អ

ភ្នំពេញ ៖ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកថា ក្រសួងព័ត៌មាននឹងខិតខំបង្កើនការផលិតនូវកម្មវិធីល្អៗគ្រប់រូបភាពប្រកបដោយភាពទាក់ទាញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តិអំពើល្អ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីតម្លៃរបស់កុមារនិងអំពីបញ្ហាប្រឈមនានារបស់កុមារ  ។ នេះជាការថ្លែងរបស់ លោកនេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈនេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ពានរង្វាន់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ដែលមានប្រព័ន្ធផ្សព្វផ្សាយ និងក្រុមការងារដើម្បីកុមារជាសេនាធិការ នឹងបន្តរៀបចំផលិតកម្មវិធីថ្មីបន្ថែមទៀតទាក់ទងកិច្ចការងារកុមារបន្ទាប់ពីក្រសួង បានរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ពានរង្វាន់ក្រសួងព័ត៌មាន ឈានមកដល់ថ្ងៃបញ្ចប់ដោយជោគជ័យ ។    តាមរយៈជោគជ័យនៃដំណើរការកម្មវិធីមហោស្រពតន្រ្តី និងចម្រៀងកុមារនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីនេត្រ ភក្ត្រាលើកទឹកចិត្តឱ្យមានការប្រារព្ធធ្វើមហោស្រពចម្រៀងកុមារ ឱ្យបានជាប់ជារៀងរាល់ឆ្នាំ ហើយសង្ឃឹមថា លោកលោកស្រី និងសប្បុរសជននានា នឹងបន្តជួយឧបត្ថម្ភជ្រោមជ្រែងដល់កម្មវិធីនេះ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។   សូមក្មួយៗ កុមារា កុមារី ទាំងអស់ខិតខំកសាងខ្លួន សិក្សារៀនសូត្រដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អនិងពលរដ្ឋល្អ ដែលជាធនធានដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។   លោក សូមអរគុណដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ កវីនិពន្ធ ដែលបានរួមគិត រួមធ្វើជាមួយគ្នា ដើម្បីបុព្វហេតុជាតិ និងគុណប្រយោជន៍កុមារកម្ពុជា តាមរយៈការបង្កើតស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងសម្រាប់កុមារដោយឈរលើគោលការណ៍ ងាយចេះ ងាយចាំ។ នៅក្នុងឱកាសនេះដែរ លោក រដ្ឋមន្រ្តី សូមថ្លែងអំណរគុណ និងសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំយុវជននិងកីឡាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្រុមការងារដើម្បីកុមារក្រសួងព័ត៌មានអគ្គនាយកដ្ឋានជំនាញទាំង៥ ក្រុមតន្ត្រី និងអ្នកចម្រៀងក្រសួងព័ត៌មាន ដែលបានរួមគ្នាខិតខំសម្រប សម្រួលរៀបចំបានយ៉ាងល្អប្រសើរ និងសម្រេចបានលទ្ធផលប្រកបដោយជោគជ័យ «មហោស្រពតន្ត្រី និង ចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន» នាពេលនេះ។    ជាពិសេសសូមថ្លែងអំគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រថវិកាសម្រាប់ដំណើរការកម្មវិធី រួមទាំងការគាំទ្រជាថវិកាពីសប្បុរជន និងបណ្តាក្រុមហ៊ុន ធនាគារ នានារួមមាន,ធនាគាកាណាឌីយ៉ា, ក្រុមហ៊ុន រ៉ូយ៉ាល់ Group ,ក្រុមហ៊ុនវឌ្ឍនៈប្រូវើរី , Krud energy , V-active ,ក្រុមហ៊ុន chipmong Group,ក្រុមហ៊ុន Metfone…

អ្នកភូមិប្រទះឃើញសពលោកយាយម្នាក់ស្លាប់នៅក្នុងស្ទឹង សង្ស័យលង់ទឹកស្ទឹងស្លាប់ ដោយសារលោកយាយមានជំងឺប្រចាំកាយ

ខេត្តប៉ៃលិន៖ បើតាមប្រភពពីកម្លាំងនគរបាលជំនាញស្រុកសាលាក្រៅ នៅវេលាម៉ោង ៧ និង ៤៥នាទីព្រឹក ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤ មានករណី មនុស្សលង់ទឹកស្លាប់ម្នាក់ នៅចំណុចភូមិអូរអណ្ដូង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។សមត្ថកិច្ចនគរបាលជំនាញស្រុកបានបញ្ជាក់ថា÷សពឈ្មោះ នួន ខេត…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់ប្រហារគ្នាបណ្ដាលឲ្យស្លាប់ នៅស្រុកស្នួល ខេត្តក្រចេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ឱ្យដឹងថា ៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២៖០០នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានករណីឃាតកម្មគិតទុកជាមុន (ក្មេងទំនើងកាប់ប្រហារគ្នា) កើតឡើងបង្កដោយជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពពួនស្ទាក់យកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ…

រដ្ឋបាលជលផល ជូនដំណឹងស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៤

ភ្នំពេញ​៖​ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជននិងអ្នក នេសាទទាំងអស់ឱ្យបានជ្រាបថា រដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម៖ -ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ…