ក្បាលរថភ្លើងទិញពីជប៉ុន នឹងត្រូវដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗអាចរត់ពី៣០ដល់៨០គីឡូម៉ែត្រក្នង១ម៉ោងតាមស្ថានភាពផ្លូវ
(ភ្នំពេញ)៖ក្បាលរថភ្លើងដុតម៉ាហ្សូតប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿង ដែលបានទិញមកពីប្រទេសជប៉ុន នឹងដាក់ឱ្យដំណើរការរត់លើផ្លូវដែក ក្នុងពេលឆាប់ៗខាងមុខ។លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យកាសែតដឹងថា៖តាមផែនការរថភ្លើងសម្រាប់អ្នកដំណើរនេះ បានកំណត់ឱ្យរត់នៅលើផ្លូវរថភ្លើងភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) តម្រូវឱ្យរត់៨០km/h និងផ្លូវរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត)…