ប្រកាសអាសន្ន!មន្ត្រីជំនាញថា ផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម្យ៉ាង មិនទាន់អាចកំណត់អត្តសញ្ញាណ ប៉ះពាល់ដល់សុខភាព
ភ្នំពេញ៖ មន្ត្រីស៊ើបអង្កេត ក.ប.ប. រកឃើញថា ផ្លែទុរេនដែលនាំចូលពីក្រៅប្រទេសមួយចំនួន ត្រូវបានជ្រលក់សារធាតុម្យ៉ាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ទៅបីយ៉ាងណាមន្ត្រីជំនាញកបបមិនបានបញ្ជាក់ថាតើទូរេននាំចូលពីប្រទេសណាដែលមានសាធាតុគីមីចំលែកនោះទេ?។អគ្គនាយកដ្ឋាន ក.ប.ប.គ្រាន់តែប្រកាសថា នឹងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង ប្រកាសនិងស្ថាប័នជំនាញពាក់ព័ន្ធ។ជាមួយនេះ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ…