មន្រ្តីជំនាញ ចុះត្រួតពិនិត្យទីតាំងកែច្នៃណែមមួយកន្លែងក្នុងខេត្តបាត់ដំបង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់
ខេត្តបាត់ដំបង៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា មន្ត្រីជំនាញ ក.ប.ប. នៅតាមបណ្ដាសាខារាជធានី-ខេត្ត បានយកចិត្តទុកដាក់ចំពោះការទប់ស្កាត់ទំនិញមានហានិភ័យដែលនាំឱ្យប៉ះពាល់សុខភាព និងខិតខំស្វះស្វែងចុះត្រួតពិនិត្យទំនិញបរិភោគគ្រប់ប្រភេទទាំងនៅលើទីផ្សារ ម៉ាត រថយន្តដឹកទំនិញ និងឃ្លាំងស្ដុកនិងចែកចាយគ្រប់ប្រភេទ ក្នុងគោលបំណងស្វែងរកទំនិញដែលហានិភ័យដល់សុខភាពបងប្អូនទូទៅដែលជាអ្នកប្រើប្រាស់។ជាក់ស្ដែងបេីយោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង…