Author: admin

នាវា​ចិន​និង​ហ្វីលីពីន​ប្រឈមុខ​គ្នា​ក្នុង​សមុទ្រចិន​ខាងត្បូង នៅពេល​យន្តហោះ​អាម៉េរិក​ហោះ​ពីលើ​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នៅពេល​យន្តហោះ​ឈ្លបយកការណ៍​អាម៉េរិក​ហោះ​ពីលើ​ដោយ​តាមដាន​សភាពការណ៍​ជាប់ នាវា​កង​ឆ្មាំ​សមុទ្រ​និង​នាវា​ប្រហែលទៅពីកងជីវពលសមុទ្រ​ចិន​បាន​ដេញ​តាម ខា​ឃាំង​និង​ឡោមព័ទ្ធ​នាវា​ហ្វីលីពីន​ដែល​ព្យាយាម​នាំ​គ្រឿង​ផ្គត់ផ្គង់​ទៅ​អោយ​ទាហាន​ឈរជើង​នៅ​តំបន់​ទឹក​រាក់​មួយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រទេស​ទាំង​ពីរ​អះអាងថា​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។​ ​ក្នុង​ការប្រឈមមុខ​គ្នា​អស់បួន​ម៉ោង​កាលពី​ថ្ងៃ​សុក្រ នាវា​ឆ្មាំ​សមុទ្រ​ចិន​មួយ​បាន​បាញ់​ទឹក​ដាក់​ទូក​ហ្វីលីពីន​មួយ​ដែល​ព្យាយាម​ចូល​ទី​កាន់​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ថូ​ម៉ា​សសូល​ទី​ពីរ​។​ ​សូមបញ្ជាក់​ថា ចិន​អះអាង​ដែនទឹក​ធំ​ល្វឹងល្វើយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ជាន់​លើ​ការអះអាង​របស់​ប្រទេស​ក្បែរ​ខាង​មួយចំនួន រួម​ទាំង​ហ្វីលីពីន​។​អាម៉េរិក ជា​សម្ពន្ធមិត្ត​ចាស់វស្សា​របស់​ហ្វីលីពីន ហើយ​តែងតែ​បញ្ជូន​នាវា​និង​យន្តហោះ​មក​បើកនិងហោះ​កាត់​តំបន់​នេះ​ដើម្បី​ប្រឆាំង​ការអះអាង​របស់​ចិន​ ក៏ដូចជាជំរុញ​សេរីភាព​នាវាចរណ៍​ និង​ការហោះ​កាត់​។​ ​ក្រៅពី​បង្កើន​កិច្ចសហការ​យោធា​ជាមួយ​ហ្វីលីពីន អាម៉េរិក​ក៏​ធានា​ថា​ខ្លួន​នឹង​ការពារ​សម្ពន្ធមិត្ត​របស់ខ្លួន ក្នុងករណី​ហ្វីលីពីន​រង​ការវាយប្រហារ​ប្រដាប់អាវុធ។​ ​មាន​ការព្រួយបារម្ភ​ថា ការប្រឈមមុខ​គ្នា​កាន់តែ​ញឹកញាប់​ឡើង​អំពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ថូ​ម៉ា​សសូល​ទី​ពីរ​(Second Thomas Shoal)​អាច​នឹង​បង្ក​ជម្លោះ​ប្រដាប់​អាវុធ​ណា​មួយ​ដោយ​រុញ​ចិន​អោយ​ប្រឈមុខ​ជាមួយ​អាម៉េរិ​ក​។​…

អ៊ីរ៉ង់ និងអា​រ៉ាប៊ីសាអូឌីត​ អំពាវនាវ​អោយ​មាន​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា​

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​មេដឹកនាំ​អ៊ីរ៉ង់​និង​អា​រ៉ាប៊ីសាអូឌីត ជាគូ​ប្រជែង​នៅក្នុង​តំបន់​ដែល​ទើបតែ​បាន​ស្តារ​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​នេះ បាន​ជួបប្រជុំ​គ្នា​កាលពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ីសាអូឌីត នៅ​ជំនួប​កំពូល​មួយ​ដែល​ពួកគេ​បាន​អំពាវនាវ​អោយ​មាន​បទ​ឈប់​បាញ់​មួយ​ជា​បន្ទាន់​នៅ​ហ្កា​ហ្សា​និង​បញ្ជូន​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​លក្ខ​ខណ្ឌ​ចូល​ទឹកដី​ប៉ាឡេ​ស្ទីន​ដែល​អ៊ីស្រាអែល​បិទ​ខ្ទប់​នេះ​។​ ​សូមបញ្ជាក់​ថា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ទាំងពីរ ទើប​ប្រកាស​ស្តារ​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ឡើង​វិញ​កាលពី​ខែ​មីនា តែ​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​លើ​ហ្កា​ហ្សា ទំនងជា​កាន់តែ​ធ្វើអោយ​អា​រ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់​ត្រូវរ៉ូវ​គ្នា​កាន់តែ​លឿន​ឡើង​។​ ប្រធានាធិបតី​អ៊ីរ៉ង់​លោក អ៊ីប្រាហ៊ីម រ៉ា​យ​ស៊ី (Ebrahim Raisi) ត្រូវបាន​ស្វាគមន៍​នៅ​ជំនួប​កំពូល​ដោយ​មេដឹកនាំ​តាម​ការជាក់ស្តែង​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េដ ប៊ីន សាល់​ម៉ាន់​។​មេដឹកនាំ​ទាំង​ពីរ​បាន​និយាយ​ទូរស័ព្ទ​ជាមួយគ្នា​ជា​លើកដំបូង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រោយ​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស​ចូល​អ៊ីស្រាអែល​កាលពី​ថ្ងៃ​៧​តុលា​។ អ៊ីរ៉ង់​បាន​និយាយ​កាលពី​ខែ​មីនា​ថា​លោក​រ៉ា​យ​ស៊ី​បាន​ទទួល​ការអញ្ជើញ​មួយ​អោយ​ទៅ​ធ្វើ​ទស្សនកិច្ច​អា​រ៉ាប៊ីសាអូឌីត ក្រោយ​ប្រទេស​ទាំង​ពីរ​ប្រកាស​បន្ត​ទំនាក់ទំនង​នឹង​គ្នា​ឡើងវិញ​។​ ​សូមបញ្ជាក់​ថា…

ដោយសារ​បាតុកម្ម​ទាម​ទារប្រាក់​ខែ​ខ្ពស់​នៅ​បង់​ក្លា​ដែស រោងចក្រ​១៥០​បាន​បិទ​និង​កម្មករ​១១.០០០​នាក់​រង​ការចោទប្រកាន់​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ឧស្សាហករ​កាត់ដេ​របង់​ក្លា​ដែស​កាលពី​ថ្ងៃសៅរ៍​បានបិទ​រោងចក្រ​១៥០​ដោយ​គ្មាន​កំណត់ពេល នៅពេល​ប៉ូលីស​ធ្វើការ​ចោទប្រកាន់​កម្មក​រ​១១.០០០នាក់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ប្រឆាំង​ហិង្សា​ដើម្បី​ទាមទារ​ការដំឡើង​ប្រាក់​ថ្លៃឈ្នួល​អ​ប្បរមា​។​ ​សូមបញ្ជាក់​ថា បង់​ក្លា​ដែស​មាន​រោងចក្រ​កាត់ដេរ​ប្រមាណ​៣.៥០០ និង​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ​បួន​លាន​នាក់​។​ការនាំចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​នេះ​តំណាង​អោយ​៨៥ភាគរយ​នៃ​ការនាំ​ចេញ​សរុប​៥៥​ពាន់​លាន​ដុល្លារ​របស់​បង់ក្លាដែស ដោយ​ផ្គត់ផ្គង់​ប្រ៊ែន​ល្បីៗ​រួមមាន​Levi’s, Zara និង H&M។​តែ​លក្ខខណ្ឌ​ការងារ​ពិបាក​ភ្នែក​មើល​សំរាប់​កម្មករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ក្រីក្រ ដោយ​ប្រាក់ខែ​ដែល​ទើប​ដំឡើង​ជា​ង​៥០​ភាគ​បានត្រឹមតែ​៨.៣០០​តា​កា​(១០២,៥​ដុល្លារ​)​។​ ​គណៈកម្មាធិការ​តែងតាំង​ដោយ​រដ្ឋាភិបាល​មួយ​កាលពី​ថ្ងៃ​អង្គារ​បានសំរេច​ដំឡើង​ប្រាក់​ថ្លៃឈ្នួល​អ​ប្បរមា​៥៦,២៥​ភាគរយដល់​១២.៥០០​តា​កា តែ​ពួកកម្មករ​មិន​ទទួលយក​ដោយ​ទាម​ទារ​២៣.០០០​តា​កា​(២០៩,៤២​ដុល្លារ​)​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កម្មករ​ប្រមាណ​១៥.០០០​នាក់​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​នៅលើ​ផ្លូវ​ជាតិ​មួយ​និង​បាន​វាយបំផ្លាញ​រោងចក្រ​ធំ​មួយ​រួម​ជាមួយ​រោងចក្រ​តូចៗ​ជាង​ដប់​ទៀត​។​ ​សូមបញ្ជាក់​ថា បាតុកម្ម​ទាមទារ​ប្រាក់​ខែ​ខ្ពស់​ឡើង​នេះ​បាន​ចាប់ផ្តើម​កាលពី​ខែតុលា ដោយ​ការទាមទារ​ភាគច្រើន​ប្រែជា​ហិង្សា​និង​សម្លាប់​កម្មករ​យ៉ាង​តិច​បីនាក់ហើយ​ចក្រ​ជាង​៧០​រង​ការ​វាយបំផ្លាញ​៕

ជាតិពុលក្នុងឈាមលើសកម្រិត គឺជាមូលហេតុចម្បងនៃជំងឺទាំងនេះ

ឈាម គឺជាសារធាតុរាវដ៏មានសារ:សំខាន់ខ្លាំងបំផុតសម្រាប់រាងកាយ ហើយគ្មានអ្វីអាចជំនួសបានឡើយ។ ប៉ុន្តែសារធាតុរាវមួយប្រភេទនេះ ក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ តាមរយ:ការបរិភោគអាហារប្រចាំថ្ងៃ ជាពិសេស កូឡេស្តេរ៉ុល ជាតិស្ករ និងជាតិគីមីតែម្តង។ ប្រសិនបើឈាម មានផ្ទុកជាតិពុលកាន់តែច្រើន រាងកាយទាំងមូលត្រូវប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង អាស្រ័យហេតុនេះអ្នកត្រូវតែសម្អាតឈាម ឲ្យបានទៀងទាត់។ខាងក្រោមនេះ គឺជាជំងឺមួយចំនួនដែលកើតឡើងដោយសារតែជាតិពុលក្នុងឈាម៖ ខូចប្រព័ន្ធរំលាយអាហារបំពង់អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់ជាតិពុល ប៉ុន្តែបើឈាមមានផ្ទុកជាតិពុលច្រើនពេកមិនត្រឹមតែរំខាន់ដល់ការកម្ចាត់ជាតិពុលនោះទេ វាក៏អាចបណ្តោលឲ្យកើតជំងឺដំបៅក្រពះ ការរំលាយអាហារមិនល្អ…

បើអ្នកជាមនុស្សស្ថិតក្នុងលក្ខខណ្ឌ៣យ៉ាងនេះ កុំទទួលទានតៅហ៊ូ!

តៅហ៊ូ គឺជាផលិតផលដែលផលិតចេញពីសណ្តែកសៀង សម្បូរទៅដោយសារធាតុចិញ្ចឹម និងពហុមុខងារដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម វីតាមីន E …និងសាធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ពង្រឹងឆ្អឹង កាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយជាតិពុល។ តែទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងចំណីអាហារបានបង្ហាញថា តៅហ៊ូ មានផ្ទុកប្រូតេអ៊ីនខ្ពស់ មិនសមស្របសម្រាប់អ្នកជំងឺមួយចំនួនឡើយ។ ១.រាគរូសតៅហ៊ូ…

មិនចង់កើតជំងឺក្រួសក្នុងតម្រងនោម កុំភ្លេចរឿងសាមញ្ញទាំង៣យ៉ាងនេះ

ក្រួសក្នុងតម្រងនោម ត្រូវបានបង្កើតឡើងដោយសារធាតុរ៉ែ ដែលកកកុញបន្តិចម្តងៗនៅក្នុងតម្រងនោម។ បើយោងតាមការសិក្សារបស់អ្នកជំនាញជាច្រើនបានរកឃើញថា ក្រួសក្នុងតម្រងនោម បង្កើតឡើងដោយសារតែការរួមបញ្ចូលគ្នានៃបុព្វហេតុជាច្រើនដូចជា ការផឹកទឹកតិច ញ៉ាំជាតិកាល់ស្យូមច្រើន បញ្ហាជំងឺមេតាប៉ូលិស ការប្រែប្រួលនៃជាតិស្ករ និងកត្តាហ្សែនជាដើម។ ទោះជាយ៉ាងណាអ្នកអាចការពារជំងឺក្រួសក្នុងតម្រងនោមនេះបាន ប្រសិនបើអ្នកអនុវត្តរឿងសាមញ្ញា៣ចំណុចនេះបានទៀងទាត់។

ជនសង្ស័យចម្រុះជាតិសាសន៍ចំនួន៣៨នាក់ពាក់ព័ន្ធគ្រឿងញៀននៅKTV ស្កាយ ត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាជនជាតិចិន ថៃ ឥណ្ដូនេស៊ី វៀតណាមនិងខ្មែរចំនួន៣៨នាក់ក្នុងចំណោមចំនួន១០៧នាក់ពាក់ព័ន្ធនឹងគ្រឿងញៀននៅខារ៉ាអូខេយីហោ ស្កាយ ត្រូវកម្លាំងនគរបាលខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានប្រាប់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន…

គ្រាប់បែកប្រហែល ២៩ពាន់តោនបានទម្លាក់លើតំបន់ហ្គាហ្សាដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រហែល ៤ ពាន់លានដុល្លារ

យោងតាមរដ្ឋាភិបាលនៅតំបន់ហ្គាហ្សា យុទ្ធនាការវាយលុករបស់អ៊ីស្រាអែលក្នុងរយៈពេលមួយខែកន្លងមកនេះ បានបំផ្លាញផ្ទះជាង 50% នៅទីនេះ ដែលបណ្តាលឱ្យខូចខាតសម្ភារៈប្រមាណ 4 ពាន់លានដុល្លារ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 10 ខែវិច្ឆិកា ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល Gaza បាននិយាយថា ផ្ទះល្វែងប្រហែល 40.000 ខ្នង នៅតំបន់ដីដែលឡោមព័ទ្ធត្រូវបានបំផ្លាញដោយគ្រាប់បែករបស់កងទ័ពអ៊ីស្រាអែល។យោងតាមសេចក្តីថ្លែងការណ៍មួយផងដែរ គ្រឿងផ្ទុះប្រហែល 29.000 តោនត្រូវបានទម្លាក់នៅលើតំបន់ហ្គាហ្សាចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី៧…

កុមារក្លាយជាជនរងគ្រោះក្នុងជម្លោះរបស់មនុស្សធំ ក្នុងសង្គ្រាមនៅ​ហ្គាហ្សា

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដកស្រង់សំដី អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថាកុមារម្នាក់ត្រូវបានសម្លាប់ជាមធ្យមរៀងរាល់ ១០នាទីម្ដង ក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ជាមួយការព្រមានថាគ្មានមនុស្សណាម្នាក់ក្នុងតំបន់មួយនេះមានសុវត្ថិភាពនោះឡើយ។ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក Tedros…

ភ្ញៀវទេសចរ កាន់តែងាយស្រួលដោយសារមានស្លាកសញ្ញាប្រាប់ទិស នៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ

ដោយៈសុផល/ខេត្តព្រះវិហារ៖ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ រឹតតែងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តនៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ ដោយសារតែមានការ​បំពាក់ស្លាកសញ្ញាប្រាប់ទិសតាមគោលដៅ និងផ្លូវឡើងទៅកំពូលភ្នំ។ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើមឱ្យមានការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរទៅតាមគោលដៅ កន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូលនៃតំបន់ការពារធម្មជាតិបេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួល​បានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។ លោក…