Author: admin

ពលរដ្ឋប៉ាឡេស្ទីនជិត២០ពាន់នាក់បានស្លាប់នៅហ្គាហ្សាដោយសង្គ្រាម

សារព័ត៌មានស៊ីនហួ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថាក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ១៨,៤០០នាក់ហើយ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងក្រុមហាម៉ាស់ នឹងអុីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។អ្នកនាំពាក្យក្រសួង លោក Ashraf Al-Qudra បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះថា គិតត្រឹមថ្ងៃអង្គារនេះ ប្រជាជនប៉ាឡេស្ទីនចំនួន១៨,៤១២នាក់ត្រូវបានសម្លាប់ និង៥០,១០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់យោធាអុីស្រាអែលលើតំបន់ហ្គាហ្សា។លោក Al-Qudra បានឱ្យដឹងទៀតថា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ

រដ្ឋធានីហាណូយ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកស្រី ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (VCFA) និងសហការី ចូលជួបសម្តែងការគួរសម…

ប៉ាគីស្ថាន៖ ការបំផ្ទុះគ្រាប់បែកនៅទីស្នាក់ការប៉ុស្តិ៍ប៉ូលីស សម្លាប់មនុស្សរាប់សិបនាក់

នៅ ថ្ងៃទី 12 ខែធ្នូ ខ្មាន់កាំភ្លើងឧទ្ទាមបានបើកឡានដឹកទំនិញផ្ទុកគ្រឿងផ្ទុះចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសមួយក្នុងស្រុក Dera Ismail Khan ខេត្ត Khyber Pakhtunkhwa – ភាគពាយព្យប៉ាគីស្ថាន ជាប់ព្រំដែនអាហ្វហ្គានីស្ថាន បំផ្ទុះសម្លាប់មន្ត្រីសន្តិសុខយ៉ាងតិច ២៤ នាក់ និងជាច្រើននាក់ទៀតរងរបួស។ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីសន្តិសុខប៉ាគីស្ថាន…

លោកពូទីនបានចូលរួមពិធីលើកទង់ជាតិនៃនាវាមុជទឹកនុយក្លេអ៊ែរថ្មីពីរ

ប្រធានាធិបតីពូទីនបានចូលរួមដោយផ្ទាល់នៅក្នុងពិធីប្រគល់នាវាមុជទឹកនុយក្លេអ៊ែរអធិរាជ Alexander III និង Krasnoyarsk នៅពេលទៅទស្សនាទីក្រុង Severodvinsk ។ពិធីលើកទង់ជាតិនិងការដាក់ឱ្យប្រើប្រាស់នាវាមុជទឹកនុយក្លេអ៊ែរជំនាន់ថ្មីចំនួនពីរគ្រឿងរបស់កងទ័ពជើងទឹករុស្ស៊ី មានឈ្មោះ Alexander III និង Krasnoyarsk បានធ្វើឡើងនៅថ្ងៃនេះនៅឯកន្លែងផលិតកប៉ាល់ Sevmash ក្នុងទីក្រុង Severodvinsk ភាគខាងជើងនៃប្រទេស។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ…

នារីស្រស់ស្អាតគិតខ្លីចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួន ទាំងវ័យក្មេង ដោយសារជំងឺបាក់ទឹកចិត្ត !

ភ្នំពេញ ៖ ស្រីណែត ទើបអាយុ ២១ឆ្នាំសោះ នាងនៅវ័យក្មេង រូបសម្ផស្សក៏បាន ប្រហែលជានាងមាន វិបត្តិអ្វីម្យ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធផ្លូវចិត្ត ឬបាក់ទឹកចិត្ត សម្រេចធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ បន្សល់ទុកនូវតែក្តីសោកសៅ អាឡោះ អាល័យ ពីសាច់ញាតិ ក្រុមគ្រួសារ ព្រោះអ្វីៗ…

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ១នាក់​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃអង្គារ​ ទី១២ ខែធ្នូ​​​​ ឆ្នាំ​២០២៣​ដើម្បីអនុវត្តតាមនីតិវិធី​។សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី​លួចម៉ូតូ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៨…

Update ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានជនរងគ្រោះសរុបចំនួន ៤៥នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤៤នាក់ (ស្រី ៣៥នាក់) ដោយរបួសធ្ងន់ចំនួន ៣នាក់ របួសស្រាលចំនួន  ៤១នាក់ និងជនរងគ្រោះស្លាប់ ១នាក់

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានជនរងគ្រោះសរុបចំនួន ៤៥នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤៤នាក់ (ស្រី ៣៥នាក់) ដោយរបួសធ្ងន់ចំនួន ៣នាក់ របួសស្រាលចំនួន ៤១នាក់ និងជនរងគ្រោះស្លាប់ ១នាក់។ នេះបើយោងតាមក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍…

រថយន្តដឹកប្រេងសាំងក្រុមហ៊ុនសូគីមិច បុកម៉ូតូ ជ្រុលទៅប៉ះជាមួយរថយន្តដឹកកម្មករ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ ខណៈដែលរថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុនសូគីមិចបុកជាមួយម៉ូតូមួយគ្រឿងហើយជ្រុលទៅបុកជាមួយរថយន្តដឹកកម្មកររោងចក្រមួយគ្រឿងទៀតពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង ២៥នាទីព្រឹកថ្ងៃទី១២ ខែធ្នូ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣ ទៅលេខ២៤ ស្ថិតនៅក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។នគរបាលចរាចរណ៍បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងរវាងរថយន្តដឹកប្រេង សាំងរបស់ក្រុមហ៊ុនសូគីមិច បានប៉ះជាមួយម៉ូតូ១គ្រឿង ហើយបានរេចង្កូតទៅបុកជាមួយរថយន្តដឹកកម្មករ១ គ្រឿងផ្សេងទៀតដែលដឹកមនុស្សប្រហែល៥០នាក់…

ប្រធានាធិបតីចិនបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅថ្ងៃស្អែកនេះ

ប្រធានាធិបតីចិននឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី ១២-១៣ ខែធ្នូ ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាពឱ្យកាន់តែប្រសើរឡើង។សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ បានដកស្រង់សម្តីមន្ត្រីដែលបាននិយាយថា ចិននិងវៀតណាម គ្រោងឯកភាពគ្នាលើការងារអភិវឌ្ឍផ្លូវដែកឱ្យកាន់តែប្រសើរឡើង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត រួមទាំងគម្រោងឌីជីថលផងដែរ ខណៈដែលការព្រមព្រៀងគ្នាបែបនេះនាំឱ្យទីក្រុងហាណូយ កាន់តែខិតទៅរកទីក្រុងប៉េកាំង។ការប្រកាសពីផែនការនេះធ្វើឡើងមុនពេលនៃដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីចិន ស៉ី ជីនពីង ទៅកាន់ទីក្រុងហាណូយ…

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកធ្លាក់ពីលើស្ពានបណ្តាលអោយបុរសម្នាក់ស្លាប់ នៅក្រុងប៉ោយប៉ែត…

បន្ទាយមានជ័យ:ប្រភពយោងតាមផេកHotline117បានអោយដឹងថា ករណី “គ្រោះថ្នាក់ចរាចរណ៍” បង្កដោយរថយន្តច្នៃបើកធ្លាក់ពីលើស្ពានថ្មខាងលិចផ្លូវដោយខ្លួនឯងបណ្តាលឲ្យមនុស្សស្លាប់ចំនួន ០១នាក់ (ប្រុស) ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៦:៥០ នាទី ។ ករណីខាងលើ ។ ស្ថិតនៅភូមិកូនដំរី…