Author: admin

ករណីរវាងរថយន្តនិងម៉ូតូបណ្តាលអោយក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំជាសិស្សសាលាថ្នាក់ទី៧ស្លាប់…

ភ្នំពេញ(ពត័មានបឋម)អាសូរណាស់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធន់ធំនិងម៉ូតូបណ្តាលឲ្យក្មេងប្រុសអាយុ១៤ឆ្នាំជាសិស្សសាលាថ្នាក់ទី៧ស្លាប់ នាវេលាម៉ោង១១ព្រឹកថ្ងៃទី២៧.ធ្នូ.ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ!!!

អាជីវកររងគ្រោះដោយអគ្គិភ័យ ៣គ្រួសារ នៅស្វាយទាប ស្រុកចំការលើ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ខេត្តកំពង់ចាម ៖ នៅថ្ងៃពុធ ទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក ស្រី សុភ័ក្ត្រ លេខាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា រួមជាមួយ លោកនាយកសាខា…

អុីរ៉ង់គំរាមសងសឹកអុីស្រាអែល ក្រោយការសម្លាប់ទីប្រឹក្សាឆ្មាំបដិវត្តន៍ម្នាក់

អុីរ៉ង់បានគំរាមចាត់វិធានការសងសឹកយ៉ាងខ្លាំងប្រឆាំងនឹងអុីស្រាអែល ដែលជាការឆ្លើយតបនឹងការសម្លាប់មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អុីរ៉ង់នៅលើទឹកដីស៊ីរី។អ្នកនាំពាក្យក្រសួងការពារជាតិអុីរ៉ង់បាននិយាយនៅក្នុងសន្និសីទកាសែតនៅទីក្រុងតេអេរ៉ង់ថា ប្រទេសនេះនឹងឆ្លើយតបដោយហៅសកម្មភាពនេះថាជាឧក្រិដ្ឋកម្មភេរវករ។កន្លងមក កាលពីថ្ងៃទី 25 ខែធ្នូ មន្ត្រីអុីរ៉ង់បានប្រកាសថា លោក Razi Mousavi ដែលជាមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម បានទទួលមរណភាពហើយ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អុីស្រាអែលនៅលើជាយក្រុង Damascus របស់ប្រទេសស៊ីរី។ លោក Mousavi គឺជាទីប្រឹក្សាជើងចាស់ម្នាក់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អុីរ៉ង់នៅក្នុងប្រទេសស៊ីរី ហើយក៏ជាអ្នកទទួលខុសត្រូវក្នុងការសម្របសម្រួលសម្ព័ន្ធភាពយោធារវាងអុីរ៉ង់នឹងស៊ីរីផងដែរ៕ ដោយ៖…

ឥណ្ឌាបានស្ទាក់ចាប់យន្តហោះដ្រូនជាច្រើនគ្រឿងដែលដឹកគ្រឿងញៀនពីព្រំដែនប៉ាគីស្ថាន

យោងតាមកាសែត The Guardian កាលពីថ្ងៃទី 27 ខែធ្នូ កងកម្លាំងសន្តិសុខព្រំដែនឥណ្ឌាបាននិយាយថា ពួកគេកំពុងដោះស្រាយជាមួយ “ការគំរាមកំហែងដោយយន្តហោះគ្មានមនុស្សបើក” ដែលដឹកអាភៀននិងហេរ៉ូអុីន ជ្រៀតចូលពីព្រំដែនប៉ាគីស្ថាន ដែលបង្កឱ្យមានវិបត្តិគ្រឿងញៀនក្នុងរដ្ឋ Punjab រួមជាមួយនឹងបញ្ហាសន្តិសុខ។មន្ត្រីនៃកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា (BSF) នៅក្នុងរដ្ឋ Punjab បានប្រាប់ Guardian ថា…

រដ្ឋមួយចំនួនក្នុងប្រទេសម៉ាឡេស៊ី រងគ្រោះដោយទឹកជំនន់ មនុស្សជិត ៣ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋ Johor និងរដ្ឋ Sabah គឺជារដ្ឋចុងក្រោយបង្អស់ក្នុងប្រទេសម៉ាឡេស៉ី ដែលរងគ្រោះដោយសារតែទឹកជំនន់ ដោយចំនួនសរុបកើនដល់៦រដ្ឋ ហើយពលរដ្ឋដែលត្រូវជម្លៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្ន ចេញពីរដ្ឋទាំង ៦កើនឡើងដល់ ២៨,៣១០នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ។ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ម៉ាឡេស៉ី…

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់នៅខេត្តចំនួន២ភាគខាងត្បូងប្រទេសថៃ មនុស្សរាប់ម៉ឺននាក់រងផលប៉ះពាល់

ខេត្តចំនួនពីរនៅតំបន់ភាគខាងត្បូងប្រទេសថៃ គឺខេត្តយ៉ាឡា និងខេត្តណារ៉ាធីវ៉ាតរងផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ ។ សាលារៀនជាច្រើនត្រូវបិទទ្វារ ខណៈផ្លូវថ្នល់និងផ្លូវដែកមួយចំនួនត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។ក្រុមមន្ត្រីថៃបានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សាលារៀនជាច្រើននៅក្នុងខេត្ត Yala និង Narathiwat ក៏ត្រូវបង្ខំចិត្តបិទទ្វារបណ្ដោះអាសន្នផងដែរ ហើយរូបភាពជាច្រើនសន្លឹកបានបង្ហាញពីផ្ទះនិងហាងជាច្រើនត្រូវបានទឹកជន់លិច រីឯអ្នកខ្លះត្រូវឡើងទៅលើដំបូលផ្ទះ។ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមធ្លាក់តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ហើយអាជ្ញាធរបានព្រមានប្រជាជននៅក្នុងខេត្តទាំង២ ខាងលើ ឱ្យត្រៀមលក្ខណៈជានិច្ច សម្រាប់ការជម្លៀសខ្លួន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែអាក្រក់។ ភ្លាមៗនោះមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ឡើយ៕ ដោយ៖…

សូមរម្លឹក ៖ នាវា​ Westerdam​ នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២៣

ខេត្តព្រះសីហនុ ៖ បើគ្មានការប្រែប្រួលទេ នាវា Westerdam នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២៣ ហើយមានអ្នកទេសចរចំរុះជាតិសាសន៍រហូតដល់ទៅជិត៤០០០នាក់ មកតាមនាវានេះដើម្បីទស្សនាប្រទេសកម្ពុជា។សូមជម្រាបថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចជានាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ…

កម្ពុជា-ចិន៖​ សម្ពោធបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនត្រូវ​បានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងភាគីមិត្តចិនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយរៀបចំក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតដោយកូវីដ-១៩ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ។លោកស្រី​បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានរាយការណ៍ពីសកម្មភាពនិងកិច្ចសហការយ៉ាងល្អជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដើម្បីសម្រួលដល់ការសិក្សារបស់សាធារណជនស្វែងយល់ពីបញ្ហាគ្រឿងញៀន។ក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្នុងឱកាសនោះ…

ស្រីលង្កាបើកការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ដោយចាប់ខ្លួនមនុស្សជិត ១៥.០០០នាក់

ប៉ូលិសស្រីលង្កាបានចាប់ខ្លួនមនុស្សជិត 15.000 នាក់ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះក្នុងការអនុវត្តយុទ្ធនាការបង្រ្កាបគ្រឿងញៀនជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស។កាលពីថ្ងៃទី២៤ ខែធ្នូ ប៉ូលិសស្រីលង្កាបានប្រកាសថា ពួកគេបានចាប់ខ្លួនមនុស្សជិត ១៥.០០០ នាក់ក្នុងការឆ្មក់ចូលបង្ក្រាបគ្រឿងញៀនរយៈពេលមួយសប្តាហ៍បន្ថែមទៀត ប៉ូលិសបាននិយាយថា បានរឹបអូសថ្នាំញៀនមួយចំនួនធំក្នុងយុទ្ធនាការនេះ។យោងតាមប៉ូលិសស្រីលង្កា យុទ្ធនាការប្រឆាំងគ្រឿងញៀនមានឈ្មោះថា “Yuktiya” មានន័យថា “យុត្តិធម៌”។ ក្រោយការបើកយុទ្ធនាការរយៈពេល១សប្តាហ៍ ប៉ូលិសរឹបអូសបានគ្រឿងញៀនជិត៤៤០គីឡូក្រាម ក្នុងនោះកញ្ឆា២៧២គីឡូក្រាម hashish ៣៥គីឡូក្រាម និងហេរ៉ូអុីន៩គីឡូក្រាម…

ទីក្រុងគៀវ ចោទប្រទេសសហភាពអឺរ៉ុបចំនួន ៦ ថាមិនព្រមធានាសន្តិសុខអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់នៅទីក្រុងគៀវបាននិយាយថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន៦ នៅតែមិនគាំទ្រសេចក្តីថ្លែងការណ៍របស់ប្លុកនេះស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។សេចក្តីប្រកាសដែលត្រូវបានអនុម័តជាលើកដំបូងដោយប្រទេសសមាជិក G7 កាលពីខែកក្កដា បានកំណត់ការប្តេជ្ញាចិត្តជួយការពារសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែន។ នៅក្នុងនោះ ប្រទេសជាហត្ថលេខីបានសន្យាថានឹងបន្តការគាំទ្រផ្នែកយោធា ការផលិតអាវុធ ការចែករំលែកព័ត៌មានសម្ងាត់ និងវិធានការផ្សេងទៀតដើម្បីពង្រឹងឥរិយាបថគាំទ្រពីលោកខាងលិច និងគាំទ្រពីសហភាពអឺរ៉ុបសម្រាប់ទីក្រុងគៀវ។ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិអ៊ុយក្រែនកាលពីចុងសប្តាហ៍ លោក Andrey Sibiga អគ្គសេនាធិការរងរបស់ប្រធានាធិបតី Volodymyr Zelensky បានបង្ហើបថា រហូតមកដល់ពេលនេះ…