Author: admin

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៣០ ធ្នូ ចំនួន ១៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥១នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥១ នាក់(ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែធ្នូ ។ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន ៖+ដឹកជញ្ជូន រក្សាទុក ១៥ករណី…

ជនសង្ស័យសកម្មខាងឆក់ត្រី ត្រូវមន្ត្រីក្រុមអភិរក្សត្រីមេពូជឃាត់ខ្លួនបានហើយ

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យសកម្មខាងប្រើប្រាស់ឧបករណ៍ឆក់ត្រីពេលថ្ងៃនោះត្រូវបានក្រុមអភិរក្សត្រីមេពូជនាំគ្នាប្រដេញស្ទាក់ឃាត់ខ្លួនបានហើយ ។ការឃាត់ខ្លួនជនសកម្មខាងឆក់ត្រីនោះកម្លាំងក្រុមអភិរក្សធ្វើឡើងនៅរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣ក្នុងតំបន់រាមសារចំណុចបន្ទាយកោះកាង ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។ក្នុងសកម្មភាពល្បាតអភិរក្សត្រីមេពូជកម្លាំងប្រចាំការតំបន់រាមសារសហការជាមួយប្រជាសហគមន៍នេសាទភូមិថ្មី នៅវេលាម៉ោង២រសៀល បានចុះល្បាតត្រួតពិនិត្យតាមដានបទល្មើសឆក់ត្រីក្នុងតំបន់រាមសារនិងប្រដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមនឹងឧបករណ៍ឆក់ពណ៌ក្រហមខ្នាតធំមូយគ្រឿង អាគុយចំនួន២ ទូកនិងម៉ាស៊ីនមួយសម្រាប់យកមករក្សាទុកអនុវត្តតាមនីតិវិធី ។លោកចាន់ ធឿង មន្ត្រីអភិរក្សត្រីមេពូជប្រចាំតំបន់រាមសារបានបញ្ជាក់ថាជនសង្ស័យឈ្មោះអាន ផន អាយុ៣៥ឆ្នាំមានទីលំនៅភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាជនសកម្មខាងឆក់ត្រី…

អេហ្ស៊ីបធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សា ស្តីពីបទឈប់បាញ់នៅហ្គាហ្សា

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមមន្រ្តីហាម៉ាសបាននិយាយថា គណៈប្រតិភូរបស់ខ្លួននឹងធ្វើដំណើរទៅដល់ទីក្រុងគែរ ប្រទេសអេហ្ស៉ីប នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សា ក៏ដូចជាបញ្ចេញយោបល់អំពីផែនការរបស់អេហ្ស៉ីបសម្រាប់បទឈប់បាញ់មួយ ដែលអាចនឹងនាំទៅរកការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ផែនការនេះត្រូវបានដាក់ចេញកាលពីសប្តាហ៍មុនដល់មន្ត្រីនៃក្រុមហាម៉ាស និងក្រុម Islamic Jihad ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៉ីស្រាអែល។ បើតាម ប្រភពជិតស្និទ្ធនឹងក្រុមហាម៉ាស ផែនការ…

យុវជនម្នាក់នៅរស់រានមានជីវិតក្រោយ 28 ម៉ោងតោងកង់យន្តហោះពីអាល់ហ្សេរីទៅប្រទេសបារាំង

ហេតុការណ៍នេះបានកើតឡើងនៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Algerie ពីទីក្រុង Oran ប្រទេសអាល់ហ្សេរី ទៅកាន់អាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ។កាលពីថ្ងៃទី 28 ខែធ្នូ មន្ត្រីបារាំងបានប្រកាសថា យុវជនម្នាក់អាយុជាង 20 ឆ្នាំត្រូវបានគេរកឃើញលាក់ខ្លួននៅក្នុងបន្ទប់ឧបករណ៍ចុះចត(បន្ទប់កង់យន្តហោះ) ក្នុងស្ថានភាពមានការថយចុះកម្តៅខ្លាំង ប៉ុន្តែនៅតែមានសំណាងនៅមានជីវិត។យោងតាមរដ្ឋអាជ្ញាបារាំង…

ប្រសាសន៍សំខាន់ៗ​របស់​សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ នាឱកាស​អញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​នៃការកសាងវិមានឈ្នះ-ឈ្នះ។សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖-សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ថា​…

សូមប្រុងប្រយ័ត្ន!!! Scam Alert! សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយ(Phishing Link) នេះគឺជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជាធនាគារ ABA និងមានឆរបោកតាមTelegramឬMessenger ជាដេីម​ …!

ភ្នំពេញ ៖ សូមប្រុងប្រយ័ត្ន!!! Scam Alert! សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយ(Phishing Link) នេះគឺជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជាធនាគារ ABA បញ្ឆោតឱ្យចុចតំណភ្ជាប់ណាមួយហើយលួចយកនូវព័ត៌មានរបស់យើង និងឈានទៅដល់ការគ្រប់គ្រងគណនី ធនាគារ ABA ។ នេះជាការបញ្ជាក់ពីខាង អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ អគ្គស្នងការនគរបាលជាតិ…

រុស្ស៊ីបំផ្លាញមីស៊ីល Patriot នៅ Odessa ជាការសងសឹក Su-34 ចំនួន ៣ គ្រឿងត្រូវបាញ់ទម្លាក់

មានព័ត៌មានថារុស្ស៊ីបានបំផ្លាញប្រព័ន្ធការពារដែនអាកាស Patriot របស់អ៊ុយក្រែននៅទីក្រុង Odessa ដោយសងសឹកចំពោះការបាញ់ទម្លាក់យន្តហោះចម្បាំង Su-34 ចំនួនបីគ្រឿង។នៅយប់ថ្ងៃទី 27 ខែធ្នូ ការវាយឆ្មក់ដ៏ធំមួយដោយយន្តហោះគ្មានមនុស្សបើក kamikaze “Geran-2” របស់រុស្ស៊ីត្រូវបានធ្វើឡើងនៅក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ Odessa ។អ្នកនាំពាក្យសម្រាប់បញ្ជាការប្រតិបត្តិការនៃក្រុម “ភាគខាងត្បូង” នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Vladislav Nazarov…

យន្តហោះដឹកអ្នកដំណើររុស្ស៊ីច្រឡំចុះចតលើផ្ទាំងទឹកកក

អ្នកបើកយន្តហោះបានធ្វើការត្រួតពិនិត្យកំហុសដែលបណ្តាលឱ្យយន្តហោះ Antonov-24 ដឹកអ្នកដំណើរ 30 នាក់បានចុះចតខុសនៅលើផ្ទាំងទឹកកកក្បែរអាកាសយានដ្ឋានមួយនៅភាគខាងកើតនៃប្រទេសរុស្ស៊ីនៅថ្ងៃនេះ (ថ្ងៃទី 28 ខែធ្នូ) ។យោងតាមទីភ្នាក់ងារព័ត៌មាន Reuters យន្តហោះ Antonov-24 សម័យសូវៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Polar Airlines បានចុះចតដោយសុវត្ថិភាពនៅក្នុងទន្លេ Kolyma ក្បែរតំបន់ Zyryanka ក្នុងតំបន់…

រថយន្តដឹកប្រេងបានផ្ទុះឆេះ មនុស្ស៤០នាក់បានស្លាប់ពេលកំពុងប្រមូលសាំងនៅប្រទេសលីបេរីយ៉ា

គិតត្រឹមថ្ងៃទី 28 ខែធ្នូ មនុស្សយ៉ាងតិច 40 នាក់បានស្លាប់ដោយសារមានវត្តមាននៅកន្លែងកើតហេតុនៃរថយន្តដឹកប្រេងបានក្រឡាប់នៅកណ្តាលប្រទេសលីបេរីយ៉ា(Liberia) ដើម្បីប្រមូលប្រេងដែលកំពប់ចេញពីរថយន្ត។លោក Francis Kateh ប្រធានមន្ទីរសុខាភិបាលស្រុក Lower Bong បាននិយាយថា មនុស្សរាប់សិបនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានការរលាកធ្ងន់ធ្ងរ ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ជាក់ស្តែង ឧបទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ (២៦ ធ្នូ) នៅពេលដែលរថយន្តដឹកប្រេងមួយគ្រឿងបានជួបឧបទ្ទវហេតុនៅក្នុងស្រុក Lower…

បិតា” នៃការបង្កើតសហភាពអឺរ៉ុបបានទទួលមរណភាពក្នុងជន្មាយុ៩៨ឆ្នាំ

បិតាផ្តួចផ្តើមក្នុងការបង្កើតសហគមន៍អឺរ៉ុប លោក Jacques Delors អតីតប្រធានគណៈកម្មការអឺរ៉ុប (EC) បានទទួលមរណភាពក្នុងជន្មាយុ ៩៨ឆ្នាំ នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងប៉ារីស-ប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែធ្នូ។លោក Delors គឺជាអ្នកគាំទ្រដ៏ខ្លាំងនៃសមាហរណកម្មអឺរ៉ុបក្រោយសង្គ្រាម ហើយត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញដែលនៅពីក្រោយកំណើតនៃប្រាក់អឺរ៉ូ (រូបិយប័ណ្ណរួមរបស់សហភាពអឺរ៉ុប) និងការបង្កើតទីផ្សាររួមរបស់ប្លុកនេះ។យោងតាមកាសែត The Guardian ប្រធានាធិបតីបារាំងលោក Emmanuel…