កូរ៉េខាងត្បូងព្រមានតបតក្រោយកូរ៉េខាងជើងបាញ់កាំភ្លើងធំជាង ២០០គ្រាប់
ក្នុងពេលដែលកូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិត កូរ៉េខាងជើងក៏មានសកម្មភាពតបតវិញ ដោយបាញ់កាំភ្លើងធំរាប់រយគ្រាប់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នាថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំសរុបជាង២០០គ្រាប់ ចូលទៅក្នុងផ្ទៃសមុទ្រនៅភាគខាងលិចប្រទេសរបស់ខ្លួន ក្បែរតំបន់ព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូង ខណៈប្រជាជននៅកោះចំនួន២របស់កូរ៉េខាងត្បូងត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាព។មន្រ្តីកោះ Yeonpyeong ដែលស្ថិតនៅខាងត្បូងខ្សែបន្ទាត់ព្រំដែនសមុទ្រឧបទ្វីបកូរ៉េ Northern…