ភ្នំពេញ៖ អស់រយៈពេលជិត៣ខែមកហេីយពាក់ព័ន្ធករណីអំពេីឃាតកម្មដែលជនដៃដល់ចូលទៅអារ.កស្ត្រីម្នាក់ដល់ក្នុងផ្ទះស្លាប់យ៉ាងអាណោចអាធ័មប្លន់យកទូរស័ព្ទដៃមួយគ្រឿងគេចខ្លួនបាត់ធ្វេីឱ្យប្តីព្រាត់ប្រពន្ធកូនកំព្រាម្តាយមកដល់ពេលនេះសមត្ថកិច្ចមិនទាន់អាចបំបែកសំណុំរឿងនេះបាននៅឡេីងទេ។
សូមបញ្ជាក់ថា ករណីឃាតកម្មខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណយកកាំបិតចុងស្រួចអារ.កស្ត្រីរងគ្រោះស្លាប់ក្នុងថ្លុកឈាមប្លន់យកទូរស័ព្ទម៉ាកoppoមួយគ្រឿងហេីយគេចខ្លួនបាត់ដោយសុវត្តិភាព។
ជនរងគ្រោះឈ្មោះ ឈឹម ស្រីមុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
រហូតមកដល់ពេលនេះអស់រយះពេលជិត៣ខែទៅហេីយសមត្ថកិច្ចមិនទាន់បំបែកសំណុំរឿងនេះបាននៅឡេីយទេ។
ចាំមេីលតេីលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធអាចបំបែកសំណុំរឿងនេះបានដែរឬយ៉ាងណា ដេីម្បីរកយុត្តិធម៌ជូនគ្រួសាររងគ្រោះ៕