ក្រចេះ:នៅថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣វេលាម៉ោង០៦:៥០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត កៀរម៉ូតូបញ្ច្រាស់ទិសដៅគ្នាពីខាងជើងទៅខាងត្បូងលើផ្លូវជាតិលេខ០៧(ក្រចេះ-ស្ទឹងត្រែង)ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៣៣៧-៣៣៨)ចំណុចផ្លូវបំបែកថ្មបាំង ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលអោយរងរបួសធ្ងន់មនុស្ស០១នាក់ស្រី។
អំពីរឿងហេតុ:
នៅថ្ងៃកើតហេតុខាងលើមានរថយន្ត០១គ្រឿងម៉ាកតូយ៉ូតាហាយយ៉ាយពណ៍សពាក់ផ្លាកលេខភ្នំពេញ2AE1619បើកបរពីទិសខាងជើងទៅខាងត្បូងក្នុងល្បឿនលឿនមិនគោរពផ្លាកសញ្ញាមានផ្លូវបំបែកកាត់ទទឹងមកដល់ចំណុចកើតហេតុខាងលើបានកៀរម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៍ខ្មៅផ្លាកលេខក្រចេះ1D-6702បើកបរ
១/ឈ្មោះហេង សុភិន ស្រី អាយុ ១៤ឆ្នាំជនជាតិខ្មែរ(មុខរបរសិស្ស)មានទីលំនៅភូមិច្រ វ៉ាឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ (របួសធ្ងន់មិនពាក់មួកសុវត្ថិភាព)បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
២/ឈ្មោះរ៉ា សុខរ៉ែម ភេទស្រីអាយុ ១៤ឆ្នាំជនជាតិខ្មែរ(មុខរបរសិស្ស) មានទីលំនៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ជាអ្នករួមដំណើរជាមួយ(គ្មានរបួសមិនពាក់មួកសុវត្ថិភាព)ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ពីរកន្លែងកើតហេតុ)។
➡️មូលហេតុ:ប្រើប្រាស់ល្បឿន(មិនគោរពផ្លាកសញ្ញាចរាចរណ៍)។
-ក្រោយទទួលបានព័ត៌មានកន្លែងកើតហេតុកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ស្រុកចិត្របុរីបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោលាប់ ចុះទៅដល់កន្លែងកើតហេតុបានធ្វើកំណត់ហេតុពិនិត្យកន្លែងហេតុនិងជួយសម្រួលរួចរាល់។
-ជនរងគ្រោះខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះដោយរថយន្តគ្រួសារ។
បច្ចុប្បន្នវត្ថុតាងរថយន្ត០១គ្រឿងនិងម៉ូតូ០១គ្រឿងខាងលើត្រូវបានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីដើម្បីបន្តននីតិវិធី។

By admin

Leave a Reply

Your email address will not be published. Required fields are marked *