ប្រទេសចិនបាននិយាយនៅថ្ងៃទី 27 ខែវិច្ឆិកាថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក Wang Yi នឹងទៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដើម្បីធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាអុីស្រាអែលនិងប៉ាឡេស្ទីន។
ព័ត៌មានអំពីសន្និសីទនេះត្រូវបានផ្តល់ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា។ លោកបានប្រកាសថា ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែនេះ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាប៉ាឡេស្ទីន-អុីស្រាអែល នៅថ្ងៃទី 29 ខែវិច្ឆិកា។ រដ្ឋមន្ត្រីការបរទេស Wang Yi នឹងមកទីក្រុង New York ដើម្បីធ្វើជាប្រធានកិច្ចប្រជុំនេះ។
ពាក់ព័ន្ធបទឈប់បាញ់ដែលឈានដល់ថ្ងៃចុងក្រោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងរកការពន្យារពេលបន្ថែមទៀតដើម្បីការដោះលែងចំណាប់ខ្មាំង។ ក្រុមហាម៉ាស់ប៉ាឡេស្ទីន ក៏បានបង្ហាញបំណងចង់បន្តពេលសម្រាកឈប់បាញ់គ្នា បន្ទាប់ពីថ្ងៃចន្ទ ទី២៧ វិច្ឆិកា និងនាយករដ្ឋមន្ត្រីអុីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ក៏ដូចជាបង្ហាញបំណងចង់បន្តផងដែរ បើទោះបីជាលោកបានព្រមានថា សង្គ្រាមនឹងបន្តភ្លាមបន្ទាប់ពីរយៈពេល៤ថ្ងៃដើម្បី បម្រើគោលបំណងកម្ទេចក្រុមហាម៉ាស់ក៏ដោយ។
ចំណាប់ខ្មាំងនៃក្រុមទី៤ដែលត្រូវបានចាប់ពីលើទឹកដីអុីស្រាអែលក្នុងព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃទី៧ តុលា ត្រូវបានដោះលែងនៅថ្ងៃចុងក្រោយនេះ ខណៈការរំពឹងថាការដោះដូរចំណាប់ខ្មាំងនិងអ្នកទោសជនជាតិប៉ាឡេស្ទីនអាចនឹងត្រូវបន្តថែមទៀតបើទោះបីជានាយករដ្ឋមន្ត្រីអុីស្រាអែល លោក ណេតាន់ យ៉ាហ៊ូ បានព្រមានថា សង្គ្រាមនឹងបន្តឡើងវិញបន្ទាប់ពីការផ្អាកឈប់បាញ់៤ថ្ងៃនឹងអស់សុពលភាពរបស់វាក៏ដោយ។ កាលពីថ្ងៃអាទិត្យ ចំណាប់ខ្មាំងនៃ ក្រុមទីបីចំនួន១៧នាក់ត្រូវបានដោះលែងក្នុងនោះរួមមាន ក្មេងស្រីអាយុ៤ឆ្នាំសញ្ជាតិអុីស្រាអែល-អាមេរិក ដែលឪពុកម្តាយរបស់នាងត្រូវបានក្រុមហា ម៉ាស់សម្លាប់ក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលា៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *