ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចចម្រុះ រកឃើញយានយន្តល្មើសចំនួន ៣០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៧៥គ្រឿង, រថយន្តធំ ០៨គ្រឿង, រថយន្តតូច ១៦៤គ្រឿង និងម៉ូតូ ៣០៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០៤គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ៩៦គ្រឿង និងម៉ូតូចំនួន ២០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ៣០ថ្ងៃ ពីថ្ងៃទី១-៣០ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៤,៥៥៩គ្រឿង រថយន្តធំ ៤១៥គ្រឿង រថយន្តតូច ៣,៥៩៦គ្រឿង ម៉ូតូ ១០,៥៤៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១១,០៦៥គ្រឿង, រថយន្តធំ ១៦៤គ្រឿង, រថយន្តតូច ២,៣៦៤គ្រឿង និងម៉ូតូ ៨,៥៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕