បាត់ដំបង ៖ ករណីបាញ់បោះសេរី ជិត១០គ្រាប់ ក្នុងក្រុងបាត់ដំបង កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ តម្រង់ចូលផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ ពេលនេះសមត្ថកិច្ចកំពុងចុះធ្វើការស្រាវជ្រាវ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះខាងលើនេះ សមត្ថកិច្ចរកឃើញស្នាកស្នាមធ្លុះធ្លាយទ្វារខាងមុខផ្ទះ០៦កន្លែង និងរកឃើញក្បាលគ្រាប់ចំនួន០៦គ្រាប់ដែលមានម្ចាស់ផ្ទះឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ទូរស័ព្ទ និងលក់គ្រឿងអគ្គិសនី ហើយករណីនេះដែរមិនបង្កឲ្យមានរងរបួសដល់ម្ចាស់ផ្ទះឡើយ។
ហើយចំពោះមុខនេះ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានដាក់ខ្សែហ៊ុំព័ទ្ធទីតាំងកើតហេតុ និងកំពុងសាកសួរលំអិតដល់ម្ចាស់ផ្ទះ ដើម្បីស្វែងរកជនបង្ករផងដែរ៕