ព្រៃវែងៈ អាជ្ញាធរឃាត់គ្រឿងទេសវៀតណាមជិត ១០តោននាំចូលកម្ពុជា ដែលទំនិញទាំងនោះសុទ្ធតែជាទំនិញគេចពន្ធ។
មន្ត្រីជំនាញ បានឱ្យដឹងថា គ្រឿងទេសជាច្រើនមុខ មានទម្ងន់សរុបជិត ១០តោន ដែលឈ្មួញលួច ដឹកតាមម៉ូតូរ៉ឺម៉ក នាំចូលគេចពន្ធពីប្រទេសវៀតណាម កំពុងដឹកជញ្ជូនឆ្ពោះទៅកាន់រាជធានីភ្នំពេញ ត្រូវបានកម្លាំងគយចល័តតំបន់ ៦ ស្ទាក់ចាប់បាន ។
សកម្មភាពស្ទាក់ចាប់ទំនិញគេចពន្ធនេះ បានធ្វើឡើងកាលពីវេលា ម៉ោង ១០ និង៤០ នាទីយប់ថ្ងៃទី ២៣ មករា នៅលើកំណាត់ ផ្លូវជាតិ លេខ ៨A នៅចំណុចភូមិកំពង់ពពិល ឃុំ កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។
មន្ត្រីជំនាញគយ បានធ្វើការឃាត់ដោយរើឃើញមានគ្រឿងជ័រចម្រុះ ៤១១៨ គីឡូក្រាម ទុយោជ័រ ២១៦៤ គីឡូក្រាមក្រដាសកាតុងមានរូប ២៩១៦ គីឡូក្រាមសរុបជិត១០ តោន ។ ទំនិញទាំងអស់នេះ នាំចូលដោយគ្មានឯកសារបង់ពន្ធអ្វីទាំងអស់ ដើម្បីស្រាវជ្រាវរកម្ចាស់ទំនិញ ចូលខ្លួនមកដោះស្រាវតាមផ្លូវច្បាប់បន្ដ៕