Month: August 2024

ប្រធានាធិបតីបៃដិន កោះប្រជុំបន្ទាន់ ក្រោយទទួលបានព័ត៌មានថាអ៊ុីរ៉ង់នឹងវាយប្រហារអុីស្រាអែល

ក្នុងពេលដ៏ខ្លីខាងមុខ ប្រធានាធិបតីអាមេរិក លោក បៃដិន បានកោះប្រជុំជាបន្ទាន់មួយជាមួយក្រុមសន្តិសុខជាតិ ក្រោយទទួលបានព័ត៌មានថា អុីរ៉ង់អាចវាយប្រហារអុីស្រាអែល ក្នុងពេល ១-២ថ្ងៃខាងមុខ។ សារព័ត៌មាន CGTN នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony…

បាតុករ​បាន​បង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​ភៀសខ្លួន​ចេញពី​ប្រទេស​យោធា​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​

បង់​ក្លា​ដេ​ស​៖ លោកស្រី​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស សេ​ក្ហ ហា​ស៊ីណា បាន​លាលែង​ចេញពី​មុខតំណែង​ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ដើម្បី​រក​កន្លែង​ជ្រកកោន​សុវត្ថិភាព​។ នេះ​បើតាម​ប្រភព​ជាច្រើន​បានលើកឡើង ហើយ​ត្រូវបាន​ចុះផ្សាយ​បន្ត​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បានលើកឡើង​។​a ban cladesh ​ការលាលែង​ចេញពី​តំណែង ហើយ​ចាក​ចេញពី​ប្រទេស​នេះ​បាន​កើតមានឡើង​បន្ទាប់​តួលេខ​ក្រុមបាតុករ​បាន​ស្លាប់​កើនឡើង​ជាង​១០០​នាក់ ដោយសារតែ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​ជា​និស្សិត ជាមួយនឹង​ក្រុម​សមត្ថកិច្ច​នគរ​បាលប​ង្ក្រា​ប​ទៅលើ​ហ្វូង​បាតុកម្ម​។​​នាយអគ្គសេនាធិការ​យោធា​ប្រទេស​បង់​ក្លា​ដេ​ស លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ា​ក​ឃឺ អូស ហ្សា​ម៉ែន បានធ្វើ​សេចក្តីថ្លែងការណ៍​នៅលើ​កញ្ចក់់​ទូរទស្សន៍​ថា លោកស្រី​ហា​ស៊ីណា…

ឥទ្ធិពល​គ្រឿង​ញន​! ប្តី​ផ្តាច់ជីវិត​ប្រពន្ធ​ទុកចោល​ក្នុង​បន្ទប់​រហូត​ស្អុយ​!

ខេត្តតាកែវ ៖ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៤ ចន្លោះ​ម៉ោង​១០​យប់ ត្រង់ចំណុច​បន្ទប់​ក្នុងផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ស្វាយ​ឬ​ស្សី សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ សព​ជនរងគ្រោះ​ត្រូវបាន​កូនប្រុស​ប្រទះឃើញ​ដេកស្លាប់​នៅលើ​គ្រែ​ក្នុងផ្ទះ​របស់ខ្លួន​ដោយមាន​សភាព​រៀង​ហើម​ស្អុយ​ទៅហើយ ។ កូន​របស់​ស្ត្រី​រងគ្រោះ​ក៏​រត់​ទៅប្រាប់​ជីដូន​ឱ្យមក​មើល និង​បង្កអោយមាន​ការភ្ញាក់ផ្អើល​ពេញ​ភូមិ​មក​ចោមរោម​មើល​។​​ករណីនេះ​ក្រោម​ការស្រាវជ្រាវ និង​ការបំភ្លឺ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​ផ្ទះកើតហេតុ​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​នោះ គឺ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ខុន វណ្ណ​ថង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ…

នារីក្រមុំម្នាក់រងគ្រោះ ត្រូវជនដាច់ដាប១ក្រុម ជិះគៀ នាងឱ្យដួល ហើយដកកាំបិតភ្ជង់គំរាមនាងមិនឱ្យស្រែក រួច ធ្វើរឿងនេះបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព

ខេត្តបាត់ដំបង៖ នារីក្រមុំម្នាក់ត្រូវបានជនដាច់ដាប់ មិនស្គាល់អត្តសញ្ញាណ ៦នាក់ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយកាំបិត បានជិះម៉ូតូមកគៀនិងកាក់ម៉ូតូរបស់នាង និងដកកាំបិតភ្ជង់គំរាម មិនឱ្យនាស្រែកហើយ ប្លន់យកម៉ូតូបានសម្រេចហើយជិះគេចខ្លួនបាត់ស្រមោល។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី០៤ សីហា ឆ្នាំ២០២៤ ស្ថិត​នៅត្រង់ចំណុចភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីនេះផងដែរ។យោងតាម​ប្រភពព័ត៌មានពីសមត្ថកិច្ច​ បានឱ្យដឹងថា នារីរងគ្រោះឈ្មោះ…

បាត់កូនមួយយប់ព្រឹកឡេីងប្រទះឃេីញស្លាប់អណ្តែតទឹកសង្ស័យឆក់ត្រីភ្លាត់ស្នៀត

ភ្នំពេញ ៖ បុរសម្នាក់ដេីរឆក់ត្រីបាត់មួយយប់ម្តាយខំដេីររកមិនឃេីញលុះព្រឹកឡេីងប្រទះឃេីញអណ្តែតទឹកស្លាប់បាត់ទៅហេីយ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីល​ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ នៅក្រោមស្ពានឡុងឈិន​ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។សពមានឈ្មោះ ណាន់ ធ៉ារ៉ា ភេទប្រុស​ អាយុ ២៧ឆ្នាំ មុខរបរលក់ប្រលិតនិងនេសាទ មានទីលំនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុកូនប្រុសរបស់គាត់បានយកឧបករណ៍ដេីរឆក់ត្រីដោយចេញពីផ្ទះបាត់មួយយប់មិនឃេីញមកវិញលុះនៅព្រឹកថ្ងៃទី…

ប្រជាកសិករស្រុកកោះសុទិនកំពុងមមាញឹមក្នុងប្រមូលផលផ្លែសណ្តាន់ ចិតហាលក្រៀម ដើម្បីលក់ឱ្យឈ្មួញ

ខេត្តកំពង់ចាម៖ ប្រជាកសិករ ស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងមមាញឹកក្នុងការប្រមូលផលផ្លែសណ្តាន់ ចិតហាលឱ្យក្រៀម ដើម្បីលក់ឈ្មួញ ។ ផ្លែសណ្តាន់មានរសជាតិជូរ យើងតែងតែឃើញដុំខ្មៅៗនៅក្នុងសម្លម្ជូរ សម្លម្ជូរយួន សម្លម្ជូរគ្រឿងជាដើម  ចំណែកស្លឹកសណ្តាន់ក៏យើងយកទៅធ្វើម្ជូរបានដូចគ្នាផងដែរ ។ ភាគច្រើនសព្វថ្ងៃយើងតែងតែឃើញប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ចាប់ពីខែ៥-៨ នៅរដូវសណ្តាន់ផ្លែ ពួកគាត់ចិតច្រណិតៗក្រាស់ល្មមៗ រួចដាក់ហាលឱ្យក្រៀម រួចវិចខ្ចប់…

រថភ្លើង​ដាច់​ក្បាល​ចេញពី​ទូ ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​

ពោធិ៍សាត់​៖ រថភ្លើង​មួយ​ខ្សែ​ពេល​កំពុងបើក​តាមផ្លូវ ស្រាប់តែ​ដាច់​ក្បាល​ចេញពី​ទូ ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង តែ​សំណាង​មិនមាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​កាលពី​វេលា​ទាបភ្លឺ ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២៤ ត្រង់ចំណុច​មុខ​វត្ត​បំ​ណ​ក់ ស្ថិតក្នុង​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​ទាក់ទង​ករណី​យ៍​នេះ​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២៤ លោក ផន រឹម អ្នកនាំពាក្យ និង​ជា…

ឯកឧត្ដម ឃួង ស្រេង បួងសួងសុំសេចក្ដីសុខ ចម្រើន ក្នុងពិធីបាញ់កាំជ្រួច ប្រគំតន្ដ្រីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង បានចូលរួម បួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ក្នុងពិធីបាញ់កាំជ្រួច ប្រគំតន្ដ្រីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងរយៈពេលកន្លះខែកន្លងមកនេះ កងកម្លាំង មន្ត្រីនិងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារសំដៅធ្វើយ៉ាងណាអោយពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ…

កម្ពុជានឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកណ្តាល នៅថ្ងៃទី៥ សីហា ស្អែកនេះ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ កម្ពុជា នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។សូមជម្រាបថា ៖ គម្រោងព្រែកជីកហ្វូណនតេជោនឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងព្រែកជីកនេះមានប្រវែងប្រមាណ…

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យជាក់ស្តែងពីស្ថានភាពរបស់ប្រជាពលរដ្ឋ ចំនួន ៥៩គ្រួសារ រស់នៅក្នុងភូមិរាជានុកូលទី២ សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ពុំទាន់មានបណ្តាញអគ្គិសនី និងទឹកស្អាត ប្រើប្រាស់នៅឡើយ

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង រួមជាមួយលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង និងលោកចៅសង្កាត់ បានអញ្ជើញចុះពិនិត្យជាក់ស្តែងពីស្ថានភាពរបស់ប្រជាពលរដ្ឋ ចំនួន ៥៩គ្រួសារ រស់នៅក្នុងភូមិរាជានុកូលទី២…