Month: August 2024

អាមេរិក ប្រកាស​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល ប្រឆាំងយន្តហោះនិងរថក្រោះStinger និង​គ្រាប់កាំភ្លើង​ធំ​ឱ្យ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​អ៊ុយ​ក្រែ​ន​វាយ​ចូល​ដី​រុស្ស៊ី​

អ៊ុយ​ក្រែ​ន​៖ កងទ័ព​រុ​ស្ស៉ី កាលពី​ថ្ងៃអាទិត្យ ទី​១១ ខែសីហា បាន​ទទួលស្គាល់ថា​កង​ទ័ព​អ៊ុយ​ក្រែ​ន​ពិតជា​បាន​វាយ​ទម្លុះ​ចូល​ជ្រៅ​ក្នុង​តំបន់ Kursk នៅក្នុង​ប្រតិបត្តិ​ការវាយលុក​មួយ​។​​ទីភ្នាក់ងារសារព័ត៌មាន AFP​បាន​ឲ្យ​ដឹងថា​មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​យើង​កំពុងស្ថិត​ក្នុងការ​វាយលុក ហើយ​គោលដៅ នោះ​គឺ​ដាក់ សម្ពាធ​លើ​ទីតាំង​របស់​សត្រូវ ដើម្បី​បង្ក​ការខាតបង់​ជា​អតិបរមា និង​បង្ក​អស្ថិរភាព​នៅក្នុង​ប្រទេស​រុ​ស្ស៉ី ខណៈ​ពួកគេ (​រុ​ស្ស៉ី​) មិនអាច​ការពារ​តំបន់​ព្រំដែន​របស់​ពួកគេ​បាន​»​។​a stinger ​ការ​វាយឆ្មក់​របស់​អ៊ុយ​ក្រែ​ន​ចូលក្នុង​ទឹកដី​រុ​ស្ស៉ី…

អាជ្ញាធរ​សៀមរាប​ប្រមូល ជនអនាថា ជន វី​ប​ល​ស្មារតី អ្នកសុំទាន​ក្រោម​មូលហេតុ​ទេសចរណ៍

ខេត្តសៀមរាប ៖ អាជ្ញាធរខេត្ត​សៀមរាប​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៤ បានធ្វើ​ការប្រមូល ជនអនាថា ជន វី​ប​ល​ស្មារតី អ្នកសុំទាន ក្មេង ចាស់ ប្រុស ស្រី មួយ ចំនួន​ធំ ដែល​ដើរ​សុំទាន តាម​ផ្សារ និង តាម​ស្តុ​ប…

កូនត្នោតជាង៥៥៥៥ដើម ត្រូវបានបន្តយកទៅដាំក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពបៃតង

ខេត្តត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ៥៥៥៥ ដើម អមសងខាងផ្លូវ ប្រវែង ១៤០០…

ចំពោះមុខតានតឹងជាមួយអុីរ៉ង់ អាមេរិកបន្តផ្ដល់ជំនួយយោធា ៣.៥ពាន់លានដុល្លារសម្រាប់អ៉ីស្រាអែល

សារព័ត៌មាន Reuters បានផ្សាយថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងផ្ដល់ជំនួយឱ្យអ៉ីស្រាអែល ៣.៥ពាន់លានដុល្លារ ដើម្បីទិញអាវុធនិងបរិក្ខារយោធាពីក្រុមហ៊ុនផលិតអាវុធអាមេរិក ដោយការទម្លាក់កញ្ចប់ថវិកានេះនឹងត្រូវធ្វើឡើងនៅប៉ុន្មានខែខាងមុខ។អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិកម្នាក់បានឱ្យដឹងថាខាងក្រសួងបានជូនដំណឹងទៅកាន់សភាទាំង២ កាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែសីហាថា រដ្ឋាភិបាលមានបំណងទម្លាក់កញ្ចប់ថវិកាយោធាពាន់លានដុល្លារទៅឱ្យអ៉ីស្រាអែល។ ដោយឡែក បើតាមទូរទស្សន៍អាមេរិក CNN កញ្ចប់ថវិកានេះដែរនឹងត្រូវយកចេញពីកញ្ចប់ថវិកា ១៤ពាន់លានដុល្លារដែលសភាទាំង២របស់សហរដ្ឋអាមេរិកបានអនុម័តសម្រាប់អ៉ីស្រាអែលកាលពីខែមេសាកន្លងទៅ។ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានកើនឡើងជាលំដាប់…

យន្តហោះរបស់លោក Trump ត្រូវធ្វើការចុះចតជាបន្ទាន់ ដោយសារតែមានបញ្ហាបច្ចេកទេស

យន្តហោះ Boeing 757 របស់អតីតប្រធានាធិបតីអាមេរិក Donald Trump ដែលត្រូវបានគេស្គាល់ថា “Trump Air Force One” ត្រូវចុះចតជាបន្ទាន់នៅតាមផ្លូវទៅកាន់ម៉ុនតាណា ដោយសារបញ្ហាបច្ចេកទេស។ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា យន្តហោះ Boeing 757 របស់លោក Trump មានបញ្ហាពេលកំពុងហោះហើរទៅកាន់ទីក្រុង Bozeman…

ការផ្ទុះយ៉ាងខ្លាំងនៅក្នុងកំពង់ផែសមុទ្រដ៏មមាញឹករបស់ប្រទេសចិន

ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់យុថ្កានៅកំពង់ផែ Ningbo ខេត្ត Zhejiang ប្រទេសចិន ក្នុងតំបន់យុថ្កានៃកប៉ាល់កុងតឺន័រដែលមានឈ្មោះថា YM Mobility បានផ្ទុះបណ្តាលឱ្យមានអគ្គីភ័យ និងផ្សែងយ៉ាងសន្ធោសន្ធៅ។ ការផ្ទុះដ៏ធំមួយបានកើតឡើងនៅលើកប៉ាល់កុងតឺន័រដែលចូលចតនៅកំពង់ផែ Ningbo – Zhoushan ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ បើតាមសមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១…

ចំនួនអ្នកឆ្លង COVID-19 នៅប្រទេសកូរ៉េ កើនឡើង៦ដងក្នុងមួយខែ

កាលពីថ្ងៃទី៩ ខែសីហា មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា ចំនួនអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយ COVID-19 នៅក្នុងប្រទេសបានកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ នៅពេលដែលមេរោគបានផ្ទុះឡើងម្តងទៀតនៅរដូវក្តៅ។ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានដកស្រង់សេចក្តីជូនដំណឹងពីទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) ដែលនិយាយថា របាយការណ៍ពីមន្ទីរពេទ្យចំនួន ២២០ ទូទាំងប្រទេសបានបង្ហាញថា ចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយ COVID-19 ក្នុងសប្តាហ៍ដំបូងនៃខែសីហាបានកើនឡើងដល់ ៨៦១ នាក់ ដែលជាចំនួនខ្ពស់បំផុត កម្រិតចាប់តាំងពីដើមខែកុម្ភៈ…

លោកអភិសន្តិបណ្ឌិត ស សុខា ចាត់ទុក ប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល!

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬCambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ថាជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី…

ក្រុមហ៊ុន Chery Holding Group Co., Ltd. ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

ភ្នំពេញ​៖​ ក្នុងឱកាសនៃជំនួបនេះ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ពិន័យដោយបណ្ដេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ!

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យដាក់ពិន័យដោយបណ្ដេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ!ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ៖មាត្រា១ :…