Month: August 2024

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចេញសេចក្តីថ្លែងការណ៍ពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្ដីការក្រសួងការងារ…

ក្រសួងការបរទេសចិនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីដែលជនស៊ីវិលជាច្រើននាក់បានស្លាប់និងរបួសដោយសារប្រតិបត្តិការយោធារបស់អុីស្រាអែលនៅតំបន់ហ្កាហ្សា

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា៖ ថ្ងៃទី១២ ខែសីហា នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីករណីដែលជនស៊ីវិលជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនិងរបួសដោយសារប្រតិបត្តិការយោធារបស់អុីស្រាអែលនៅតំបន់ហ្កាហ្សា…

កូរ៉េខាងត្បូងត្រៀមចាប់ផ្តើមការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ រួមគ្នាជាមួយអាមេរិក នៅសប្តាហ៍ក្រោយ

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា នៅសប្តាហ៍ខាងមុខនេះ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជារដូវក្តៅ ដើម្បីបង្កើនសមត្ថភាពទប់ទល់ប្រឆាំងការគំរាមកំហែងពីសព្វាវុធនិងការវាយលុកតាមប្រព័ន្ធ cyber របស់ប្រទេសកូរ៉េខាងជើង។សមយុទ្ធយោធា Ulchi Freedom Shield នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៩ ខែសីហា។ យោធាកូរ៉េខាងត្បូងនិងអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា…

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​ ៦២​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​ ២៦​ករណី​ទូ​ទាំង​ប្រទេស​

ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ ជនសង្ស័យ​ចំនួន​ ៦២​នាក់​ (​ស្រី​ ៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ២៦​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៤​ ។​​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​ ៦២​នាក់​ រួម​មាន​៖​ ជួញដូរ​ ៥​ករណី​ ឃាត់​…

១៥ សីហា ទិវាជាតិអេកូឡូស៊ីបង្កើនល្បឿនកសាងសហគមន៍បៃតងសកល

ភ្នំពេញ ៖ ១៥ សីហា ឆ្នាំ២០២៤ ជាខួប១ឆ្នាំដែលស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិននៅក្នុងសម័យប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនលើកទី១៤បានកំណត់ជា«ទិវាជាតិអេកូឡូស៊ី»បន្ថែមលើទិវាអន្តរជាតិបរិស្ថានដែលប្រទេសចិនផ្តល់តម្លៃយ៉ាងខ្លាំងក្លា។ នេះជាការសរសេរដោយលោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន បន្តថា ៖ នេះជាដំណើរស្របនិងបន្តមរតកដ៏ប្រសើរនៃទស្សនវិជ្ជាចិនដែលមានអាយុកាលជាង២៧០០ឆ្នាំស្តីពីដំណើរនៃអ្វីគ្រប់យ៉ាងត្រូវគោរពតាមក្រឹត្យក្រមធម្មជាតិ ដោយមនុស្សនិងធម្មជាតិគឺជាតួអង្គរួមដែលមិនអាចបំបែកបាន…

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីមហាផ្ទៃ គាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេង សម្តេចតេជោ ពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»

ភ្នំពេញ ៖ ញត្តិគាំទ្រ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ យើងខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែល បានថ្លែងពន្យល់បន្ថែមអំពី – កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA- ។សារសំឡេងពន្យល់បន្ថែមរបស់…

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង…

អភិបាលខេត្តកណ្ដាល ជំរុញឱ្យមានការដោះស្រាយជាបន្ទាន់បញ្ហាលិចទឹកនៅតាមសាលារៀន ពិសេសសាលារៀនជាទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ

ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានជំរុញឱ្យ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវមានវិធានការដោះស្រាយជាបន្ទាន់ បញ្ហាលិចទឹកនៅតាមសាលារៀន ពិសេសសាលារៀនជាទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនា ក្នុងក្រុងតាខ្មៅ ពេលខាងមុខនេះ។ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែល…

ស្បៃមុង របាំងស្បៃមុងនិងឧបករណ៍នេសាទខុសច្បាប់ជាច្រេីន ត្រូវបានបង្ក្រាប នៅខេត្តកណ្ដាល និងដុតបំផ្លាញចោល

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងធ្វើការរឹបអូសបាននូវប្រភេទលូស្បៃមុងសរុប ៤៥មាត់ របាំងស្បៃមុង ២ ៣០០ម៉ែត្រ បង្គោលចម្រឹង ៤៧០ដើម និងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម ស្ថិតនៅក្នុងភូមិព្រែកតាទែន ឃុំព្រែកតាទែន និងភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី១២…

កម្លាំងចម្រុះខេត្តក្រចេះចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ ដែលជារដូវត្រីពងកូន

ខេត្តក្រចេះ ៖ ក្រោយពីទទួលបានព័ត៌មានថាមានអ្នក ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅព្រឹក ថ្ងៃចន្ទ ០៨កើត ខែស្រាពណ៍ ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះសហការជាមួយកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនៅចំណុចបឹងរំលាច ស្រុកចិត្តបុរី ខេត្តក្រចេះ។មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច…