Month: August 2024

រដ្ឋមន្ត្រីក្រសួងការងារអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេស ស្ដីពីបច្ចេកទេសយានយន្តអគ្គិសនី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសស្ដីពី «បច្ចេកទេសយានយន្តអគ្គិសនី ក្រោមគម្រោងអ្នកស្ម័គ្រចិត្តជំនាញបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រ (HYUNDAI MOTOR)» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤។វគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសនេះ ផ្ដោតទៅលើជំនាញរថយន្តអគ្គិសនី រថយន្តអគ្គិសនីកូនកាត់ ថាមពលចំឡងកម្លាំង ការវិភាគកំហូច ប្រព័ន្ធទំនាក់…

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចោទប្រកាន់ក្មេងទំនើងជាជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ទៅវិញទៅមក)

ខេត្តត្បូងឃ្មុំ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ទាំងអស់មេត្តាជ្រាបថា៖ អធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស(ទៅវិញទៅមក) ដែលមានជនសង្ស័យចំនួន ០២ក្រុម សរុបចំនួន ០៨នាក់…

នាយកប្រតិបត្តិក្រុមហ៊ុន Haeje Industry Development កោតសរសើរការរីកចម្រើននៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោក Lee Sang Yoon នាយកប្រតិបត្តិក្រុមហ៊ុន Haeje Industry Development បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំពិពរណ៍ផ្ទាំងគំនូររបស់ក្រុមហ៊ុន នៅកម្ពុជា នាពេលថ្មីៗនេះ។ដោយផ្អែកលើបទពិសោធន៍ជោគជ័យនេះ លោកនាយកប្រតិបត្តិគ្រោងនឹងរៀបចំពិព័រណ៍នេះជាលើកទី២ ហេីយនឹងបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌។ ក្នុងឱកាសនៃជំនួបនេះ…

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួននៅតុលាការឧក្រិដ្ឋកម្មថៃ

កាលពីថ្ងៃទី 19 ខែសីហា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួននៅក្នុងសវនាការនៅតុលាការឧក្រិដ្ឋកម្មក្នុងទីក្រុងបាងកក ទាក់ទងនឹងករណីប្រមាថព្រះមហាក្សត្ររបស់គាត់ក្នុងឆ្នាំ 2015 ។យោងតាមកាសែតបាងកកប៉ុស្តិ៍ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួននៅតុលាការឧក្រិដ្ឋកម្មក្នុងទីក្រុងបាងកកនៅម៉ោង ៨ និង ៥៣ នាទីព្រឹក ថ្ងៃទី ១៩…

ប្រធានាធិបតីបារាំងបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពតារាសម្ដែង Alain Delon

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្ញើលិខិតរំលែកទុក្ខរបស់គាត់ទៅកាន់ក្រុមគ្រួសាររបស់តារាសម្តែង Delon ដោយបញ្ជាក់ថាគាត់មិនត្រឹមតែជាតារាសម្តែងរឿងព្រេងនិទានប៉ុណ្ណោះទេថែមទាំងជា “តំណាង” នៃវិស័យភាពយន្តរបស់ប្រទេសផងដែរ។កាលពីថ្ងៃទី១៨ ខែសីហា កូនរបស់តារាសម្ដែងបារាំង Alain Delon ដែលធ្វើឲ្យបេះដូងអ្នកគាំទ្ររាប់លាននាក់ ពុះកញ្ជ្រោល បាននិយាយថា គាត់បានទទួលមរណភាពក្នុងអាយុ ៨៨ឆ្នាំ។លោក Delon មិនមានសុខភាពល្អទេចាប់តាំងពីមានជំងឺដាច់សរសៃឈាមខួរក្បាលក្នុងឆ្នាំ ២០១៩…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៩ សីហា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ (ស្រី ០នាក់), រងរបួសសរុប ៩នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៨នាក់ (ស្រី…

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៩ សីហា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨១នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៨១នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ។ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន ៖+ជួញដូរ ២ករណី ឃាត់…

សហរដ្ឋអាមេរិកកំពុងមើលឃើញរលកCovid-19 ផ្ទុះឡើងជាថ្មីនៅរដូវក្តៅមិនធ្លាប់មាន ក្នុងរយៈពេលពីរឆ្នាំ

សហរដ្ឋអាមេរិកកំពុងមើលឃើញរលកនៃ Covid-19 នៅរដូវក្តៅនេះជាមួយនឹងសកម្មភាពមេរោគ SARS-CoV-2 នៅក្នុងទឹកសំណល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដាឆ្នាំ 2022 មក ។យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបញ្ជាក់ថា សកម្មភាពមេរោគ SARS-CoV-2 នៅក្នុងទឹកសំណល់បានកើនឡើងពី 1.36 មុនខែឧសភា ដល់ 8.82 នៅដើមខែ ដែលស្ថិតនៅក្រោមកម្រិតកំពូលនៃ 9.56…

នៅឆ្នាំ ២០២៤នេះកម្ពុជាបានកំពុងសាងសង់គម្រោងជាច្រើនដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជាអោយដើរទៅមុខកាន់តែខ្លាំងបន្ថែមទៀត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅឆ្នាំ ២០២៤នេះកម្ពុជាបានកំពុងសាងសង់គម្រោងជាច្រើនដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជាអោយដើរទៅមុខកាន់តែខ្លាំងបន្ថែមទៀត។ខាងក្រោមនេះជាគម្រោងធំៗទាំងបីរបស់កម្ពុជាក្នុងនោះមានដូចជា៖1- អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ( Techo International Airport) ការងារ សាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ហើយអាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង1ឆ្នាំ…

ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យក្រុមជំនាញសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មូសទាំង១៤ខណ្ឌឱ្យបានលឿនការពារមូសខ្លាចម្លងជំងឺប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមជំនាញសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មូសទាំង១៤ខណ្ឌឱ្យបានលឿនការពារមូសខ្លាខាំចម្លងជម្ងឺដល់ប្រជាពលរដ្ឋ នៅរដូវវស្សានេះ ពិសេសត្រូវសហការជាមួយកងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលមានតួនាទីក្នុងការបាញ់ថ្នាំសម្លាប់មូស សូមបាញ់នៅតំបន់ដែលមានហានិភ័យខ្ពស់ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋនៅមូលដ្ឋានរាជធានីភ្នំពេញ។ ការណែនាំបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៤ ខណៈដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបេីកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសតាម ខណ្ឌ សង្កាត់ ភូមិ…