Month: August 2024

សេចក្តីជូនដំណឹង ស្តីពី ការព្យាករចុងក្រោយនៃព្យុះ Shanshan របស់ទីភ្នាក់ងារឧតុនិយមជប៉ុន ជូនដល់សាធារណជន ជាពិសេសបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូន កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ទីភ្នាក់ងារឧតុនិយមជប៉ុនបានផ្សាយអំពីការព្យាករចុងក្រោយនៃព្យុះ Shanshan ដែលមានសម្ពាធ ៩៨៥hPa ល្បឿនខ្យល់អតិបរមា ៣០ម៉ែត្រ ក្នុងមួយវិនាទី…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥត គិតថ្លៃមកពីគ្រប់មជ្ឈដ្ឋាន

ខេត្តក្រចេះ÷ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃមកពីគ្រប់មជ្ឈដ្ឋានបានចំនួនជាង ៥០០នាក់នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។នេះជាកិច្ចបើកដំណើរការជាផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនឹងបន្តបេសកកម្មចុះជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងស្រុកផ្សេងទៀតរបស់ខេត្តក្រចេះ។ឯកឧត្តម នេត្រ…

ការវាយប្រហារលើប៉ូលិសប៉ាគីស្ថានបានបណ្តាលឱ្យមនុស្សយ៉ាងតិច៩នាក់ស្លាប់

កាលពីថ្ងៃទី 22 ខែសីហា ក្រសួងមហាផ្ទៃប៉ាគីស្ថានបាននិយាយថា ក្រុមចោរប្រដាប់ដោយកាំភ្លើង និងគ្រាប់បែកដៃបានវាយឆ្មក់ក្បួនរថយន្តប៉ូលិសរបស់ប្រទេស ដោយបានសម្លាប់មន្ត្រីប៉ូលិសយ៉ាងតិច 9 នាក់ និងជាច្រើននាក់ទៀតរងរបួស។ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុក Rahim Yar Khan ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ ក្រសួងកិច្ចការផ្ទៃក្នុងបានប្រកាសថាចំនួនអ្នកស្លាប់មាន ១១ នាក់ ប៉ុន្តែប៉ូលីសបានបញ្ជាក់ជាបណ្តោះអាសន្នថាមនុស្ស ៩ នាក់បានស្លាប់…

ប្រទះឃើញរថយន្តគេយកមកប្លុងចោលមិនដឹកពាក់ព័ន្ធករណីអ្វីក៏រាយការណ៍ទៅសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញរថយន្ត ALPHARD គេយកមកប្លុងចោលនៅក្បែររបងវត្តចំបក់មាសអស់រយៈពេលជាច្រើនម៉ោងទើបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០២៤ស្ថិតនៅចំណុចក្បែររបងវត្តចំបក់មាស ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោរាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងប្រហែលជាប្រាំពីរព្រឹក គាត់បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BT-6008 មិនដឹងថាគេបើកយកមកចតទុកចោលក្បែររបងវត្តតាំងពីពេលណានោះទេ ដោយពួកគាត់គិតថាប្រហែលជាគេបើកឡានមកឈប់រកទិញដី ឬក៏រកមើលម៉ុងសពនោះទើបមិនបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។រហូតដល់ម៉ោង១ជាងទៅហើយឃើញឡាននៅកន្លែងដដែលដោយមានការសង្ស័យក៏រាយការណ៍ជូនទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យ។ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយជំនាញការិយាល័យចរាចរណ៍ខណ្ឌដង្កោលចុះទៅធ្វើការពិនិត្យដោយមានស្នាមប៉ះពារឆ្កូតថ្នាំទ្វារខាងមុខផ្នែកខាងឆ្វេង សមត្ថកិច្ចសង្ស័យពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ក៏បានធ្វើកំណត់ហេតុយករថយន្តមករក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដង្កោដើម្បីស្វែងរកម្ចាស់រថយន្តយកឯកសារមកផ្ទៀងផ្ទាត់ប្រគល់ត្រឡប់ទៅវិញ៕ជ្រោយពេជ្រ

សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ស្តីពីការកែសម្រួលពេលវេលា ការបើក បិទ នៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីសម្រួលដល់ការ ទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបាននូវបទពិសោធន៍ទស្សនាមួយកម្រិតថែមទៀត ព្រមទាំង រក្សាបានទាំងសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរផងនោះ…

អតីតមេទ័ព លោក Prawit Wongsuwan ប្រឈមមុខការស៉ើបអង្កេតពីបទប្រើហិង្សាលើអ្នកកាសែត

សាព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថាសភានៃប្រទេសថៃនាថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ខ្លួននឹងបើកការស៉ើបអង្កេតលើ អ្នកនយោបាយជាន់ខ្ពស់ និងជាអតីតមេទ័ព គឺលោក Prawit Wongsuwan បន្ទាប់ពីរូបលោក បានយកដៃទៅទះក្បាលអ្នកសារព័ត៌មានម្នាក់។លោក Prawit បានយកដៃវាយលើអ្នកកាសែតម្នាក់ មកពីប្រព័ន្ធផ្សព្វផ្សាយថៃ ThaiPBS…

សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ អត្ថន័យសំខាន់នៃការវិលត្រឡប់របស់បេតិកភណ្ឌជាតិ មកមាតុភូមិកំណើតវិញគឺឈរលើ កត្តាសុខសន្តិភាព និងការមានទំនុកចិត្តលើសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធ

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានរំលេចអំពីអត្ថន័យនៃការវិលត្រឡប់របស់បេតិកភណ្ឌជាតិមកមាតុភូមិកំណើតវិញបានដោយកត្តាចំនួនពីរគឺ កត្តាសុខសន្តិភាព និងការមានទំនុកចិត្តលើសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធ។ ក្នុងន័យនេះ ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព និងឯកភាពជាតិរបស់កម្ពុជា ជាពិសេស បន្ទាប់ពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ និងមានសុវត្ថិភាពសម្រាប់ការវិលត្រឡប់នៃរូបសំណាកអាទិទេព ដែលជានិមិត្តរូបនៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ ។   ទន្ទឹមនេះ ការមានទំនុកចិត្ត…

សម្តេចប្រធានរដ្ឋសភា ជំរុញអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តលើកកម្ពស់អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងទំនើបកម្មស្ថាប័ន ដើម្បីតំណាងរាស្រ្តបម្រើពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរហ័សទាន់ពេលវេលា

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលសម្រេចបាននៅក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការផ្តល់សេវារដ្ឋបាល និងបច្ចេកទេសជូនថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភា ផ្តល់ឱកាស និងលទ្ធភាពជូនតំណាងរាស្រ្តទាំងអស់ បានបំពេញការងារប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា ឆ្លើយតបនឹងតម្រូវការជាតិ និងប្រជាជនម្ចាស់ឆ្នោត។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃដូច្នះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ នៃដើមនីតិកាលទី៧នេះ និងលើកទិសដៅបន្តរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា…

កម្ពុ​ជាមាន​ព្យុះ​ជុង​ដាវី​បក់​មកលើ​ពីរ​ថ្ងៃ​

ភ្នំពេញ​៖​ខ្យល់ព្យុះ​ទី​៩​ឈ្មោះ ជុង​ដា​រី (Jongdari) ជាមួយ​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​សមុទ្រ Andaman បាន​កើន​ឥទ្ធិពល ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​ឈូង​សមុទ្រ​ថៃ កណ្តាល​នៃ​អាង​ទន្លេមេគង្គ សមុទ្រ​ចិន​ខាងត្បូង និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​៖ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៤មានស្ថានភាព៖a rain storm ១-​តំបន់​វាលទំនាប​៖-​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។ ខ្យល់​បក់…

តៃវ៉ាន់​បង្ហាញ​កាំជ្រួច​បន្ទាប់ពី​ចិន​បញ្ជូន​នាវា ធ្វើការ​ល្បាត​ពីរ​ថ្ងៃ នៅឯ​ច្រក​សមុទ្រ​តៃវ៉ាន់

ចិន​៖​រដ្ឋបាល​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​អង្គារ ទី​២០ ខែសីហា បានធ្វើ​តេស្ដ​បាញ់​មី​ស៊ី​ល​ចេញពី​ប្រព័ន្ធ​ខែល​ប្រឆាំង​មី​ស៊ី​ល នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន អំឡុង​ដំណើរ​ទស្សនកិច្ច ទៅកាន់​កន្លែង​ធ្វើតេស្ដ​មី​ស៊ី​ល​ដ៏​សំខាន់ ស្ថិតនៅ​តំបន់​ដាច់ស្រយាល​មួយ​នៃ​ឆ្នេរ​ភាគ​អាគ្នេយ៍​របស់​តៃវ៉ាន់​។ ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​តៃវ៉ាន់ ដែល​ត្រូវបាន​ចិន​ចាត់ទុកថា​ជា​ខេត្ត​មួយ​របស់ខ្លួន បាន​តវ៉ា​ប្រឆាំងនឹង​ការបង្កើន​ការធ្វើសកម្មភាព​យោធា​របស់​ចិន ខណៈ​ប៉េកាំង​កំពុង​ព្យាយាម​អះអាង​ពី​អធិបតេយ្យ លើ​តៃវ៉ាន់ រីឯ​តៃប៉ិ​ក ព្យាយាម​ពង្រឹងសមត្ថភាព​យោធា​។អ្នកនាំពាក្យ​ក្រសួងការពារជាតិ​តៃវ៉ាន់ លោក Sun Li-fang…