Month: August 2024

ចិននិងឥណ្ឌាបានព្រមព្រៀងគ្នាដោះស្រាយជម្លោះព្រំដែនឱ្យបានឆាប់បំផុត

ការចរចាការទូតជុំទី 31 ស្តីពីជម្លោះព្រំដែនរវាងឥណ្ឌា នឹងចិនទើបតែបានបញ្ចប់នៅទីក្រុងប៉េកាំងជាមួយនឹងការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសន្ទនា និងកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ព្រំដែន។ប្រទេសចិន និងឥណ្ឌាបានសន្យាថានឹងធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយដំបូងចំពោះជម្លោះព្រំដែនដែលមានអាយុកាលរាប់ទសវត្សរ៍មកនៅហិម៉ាល័យយ៉ា។ បញ្ចប់កិច្ចចរចាការទូតលើកទី៣១ លើបញ្ហានេះ ប្រទេសទាំងពីរបានសន្យាពង្រឹងទំនាក់ទំនង និងបន្តកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែលបានចេញបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉េកាំងបានបញ្ជាក់ថា “ភាគីទាំងពីរបានយល់ព្រមពង្រឹងកិច្ចសន្ទនា និងការពិគ្រោះយោបល់ ដោះស្រាយរាល់កង្វល់ស្របច្បាប់របស់គ្នាទៅវិញទៅមក ហើយនឹងឈានដល់ដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ”។សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងពីរនឹង “អនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀងទាក់ទងនឹងព្រំដែន” និង “ធ្វើឱ្យស្ថានភាពព្រំដែនប្រសើរឡើង” ក្នុងពេលឆាប់ៗនេះ។ដូចគ្នានេះដែរ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាបន្ទាប់ពីកិច្ចប្រជុំក៏បាននិយាយផងដែរថា…

ទិដ្ឋភាពផ្លូវជាតិ លេខ១០ បាត់ដំបង ទៅ កោះកុង តែប៉ុណ្ណេះ ងាយស្រួលក្នុងការធ្វើដំណើរហើយ 

ភ្នំពេញ ៖ គម្រោងផ្លូវជាតិលេខ១០ តភ្ជាប់ស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សម្រេចការស្ថាបនា ជាសមិទ្ធផលរបស់ប្រជាពលរដ្ឋ ប្រទេសជាតិទាំងមូល ។ ផ្លូវមួយខ្សែនេះ ក្លាយជាផ្លូវសរសៃឈាមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដែលបម្រើឱ្យទាំងវិស័យសាធារណការ និងវិស័យទេសចរណ៍។ ផ្លូវជាតិលេខ១០ គឺផ្លូវជាតិដំបូងគេនៅកម្ពុជាដែលតភ្ជាប់តំបន់ព្រំដែនគឺស្រុកសំឡូតខេត្តបាត់ដំបង ទៅកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដោយឆ្លងកាត់តំបន់វាលវែងនិង អូរសោម…

មុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់នៅស្រុកសំឡូត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឱ្យដឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលម្សិលមិញនេះ នៅចំណុចភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត…

ប៉ាណាម៉ាបានប្រកាសបម្រាមគោចរ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្ម

ប្រធានាធិបតីប៉ាណាម៉ាលោក José Raúl Mulino បានប្រកាសកាលពីថ្ងៃទី 29 ខែសីហាថា ចាប់ពីសប្តាហ៍ក្រោយ ប្រទេសនេះនឹងដាក់បម្រាមគោចរនៅក្នុងខេត្ត Colón និងទីក្រុង San Miguelito ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មដែលកើនឡើង និងចាប់ផ្តើមយុទ្ធនាការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន។សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Mulino ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែលនេះ ដោយនិយាយថា រដ្ឋាភិបាលបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Dinoska…

ឃាត់ខ្លួន ឃាតក ឆ្លងដែន ជនជាតិ ចិន ២នាក់ ពាក់ព័ន្ធ ករណី បាញ់ ប្រហារ រថយន្ត Mercedes យប់ ថ្ងៃ ទី២៧ ខែ សីហា ឆ្នាំ ២០២៤ នៅខណ្ឌដង្កោ ! ឃាត់បាននៅខេត្តព្រះវិហារ 

ភ្នំពេញ ៖ បន្ទាប់ពី មាន ករណី បេីករថយន្ត បំបុក ហេីយ បាញ់ រះទៅលេី រថយន្ដ Mercedes Sclass នៅ ខណ្ឌ ដង្កោ កាលពីយប់ ថ្ងៃ ទី ២៧…

សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទដែលមានខ្លួនចំនួន៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទម្ងន់ ១៣០៣,៣១ក្រាម

ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានទទួលសំណុំរឿង ព្រហ្មទណ្ឌលេខៈ៤៧៩ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទាក់ទិននឹងការបង្ក្រាបអំពើ ជួញដូរគ្រឿងញៀនចំនួនមួយករណី ដែលមានសារធាតុសង្ស័យជាថ្នាំញៀន…

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីតែងតាំង ចូលជូនសារតាំង

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្ដើម…

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ៣០ កក្កដា ចំនួន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦០នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦០នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ៖+ជួញដូរ ៣ករណី…

ជនសង្ស័យម្នាក់ជាមុខសញ្ញាគ្រឿងញៀន​ បាញ់តដៃគ្នាជាមួយសមត្ថកិច្ចបណ្តាលឱ្យសមត្ថកិច្ចម្នាក់ស្លាប់

ភ្នំពេញ​៖​ មន្ត្រី​សមត្ថកិច្ច​ម្នាក់​បានស្លាប់ ខណៈចុះបង្រ្កាប​បទល្មើស​គ្រឿងញៀន​ ក៏ត្រូវ​ជនសង្ស័យ​ម្នាក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀនបានប្រេីកាំបិតចាក់​ និងបាញ់ប្រហារតដៃគ្នាជាមួយកម្លាំងសមត្ថកិច្ច​ បង្កឱ្យមានការភ្ញាក់ផ្អេីលឡើងវេលាម៉ោង៤រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចផ្លូវ៣០៤ កែង១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹងថា​ ជនសង្ស័យជាជនញៀនថ្នាំញៀនម្នាក់​ បានប្រេីកាបិតដេញចាក់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បន្ទាប់ពី​កម្លាំងមូលដ្ឋាន​…

ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក…

មាតិកាផ្សេងៗ