Month: June 2024

ឃាតកលាក់មុខ​! បន្ត​សម្លាប់​មនុស្ស​ ០៥នាក់និងរបួសធ្ងន់ស្រាល១០នាក់​ នៅតាមដងផ្លូវ​ក្នុងមួយថ្ងៃ

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ​ បណ្តាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១០នាក់ និងបានកើតឡើងចំនួន៨លើក។  ដូច្នេះ​ សូមបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌…

នាយករដ្ឋមន្ត្រីចិន លោក Li Qiang កំពុងធ្វើដំណើរ៦ថ្ងៃទៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី

នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ក្នុងបរិបទនៃទំនាក់ទំនងដែលប្រែប្រួលរវាងទីក្រុងប៉េកាំងនឹងប្រទេសអឌ្ឍគោលខាងត្បូងទាំងពីរ។តាមទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែមិថុនា នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានទៅដល់រដ្ឋធានី Wellington (នូវែលហ្សេឡង់) ដោយចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ។ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមដោយពិធីស្វាគមន៍អមដោយពិធីជប់លៀងអាហារពេលល្ងាចនៅវិមានរដ្ឋាភិបាលនូវែលសេឡង់។ គេរំពឹងថា…

សហភាពអឺរ៉ុបបានប្រើប្រាស់ប្រាក់ចំណេញចំនួន 1.6 ពាន់លានដុល្លារពីទ្រព្យសម្បត្តិដែលជាប់គាំងរបស់រុស្ស៊ីដើម្បីគាំទ្រអ៊ុយក្រែន

សហភាពអឺរ៉ុបទើបតែបានយល់ព្រមផ្តល់មូលនិធិចំនួន 1.6 ពាន់លានដុល្លារអាមេរិកដើម្បីគាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី ដោយប្រើប្រាក់ចំណេញពីទ្រព្យសម្បត្តិដែលជាប់គាំងរបស់រុស្ស៊ី។ទីភ្នាក់ងារសារព័ត៌មាន RT បានដកស្រង់ព័ត៌មានពីប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen នៅថ្ងៃទី 12 ខែមិថុនា ដោយនិយាយថា សហភាពអឺរ៉ុបបានសម្រេចចិត្តដកផ្នែកមួយនៃប្រាក់ចំណេញពីការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី និងផ្តល់ប្រាក់ចំនួននេះដើម្បីជួយដល់ទីក្រុងកៀវក្នុងជម្លោះជាមួយទីក្រុងមូស្គូ។ជាពិសេស EU បានយល់ព្រមផ្តល់កញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន…

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះអាណត្តិទី៤ ខិតខំបំពេញការងារដឹកនាំខេត្តក្រចេះ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត

ខេត្តក្រចេះ ៖ សមាជិក្រុមប្រឹក្សាខេត្តក្រចេះអាណត្តិទី៤ ចំនួន ២១ រូបត្រូវបានប្រកាសសុពលភាពចូលបំពេញការងារនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ តំណាងក្រសួងមហាផ្ទៃ សមាជិកសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញជុំវិញខេត្ត។ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាខេត្តទាំង…

បណ្តេញជនជាតិវៀតណាមចំនួន ១២នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន

ខេត្ត​កំពត​៖​ ជនជាតិវៀតណាមប្រុសស្រីចំនួន ១២នាក់​ ត្រូវ​បានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ​ បានធ្វើ​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ ក្រោយឃាត់ខ្លួន​ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។  ប្រភពដដែលបន្តថា​ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកសន្តិបណ្ឌិត…

កម្ពុជា-អាល្លឺម៉ង់៖​ ប្ដេជ្ញាចិត្តលើការៀបចំឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានារវាងប្រទេសទាំងពីរ

អាល្លឺម៉ង់៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ហៅ​កាត់​ថា​ CDC​ នៅព្រឹក​ទី១៣​ ខែមិថុនា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញនេះ​ បានអញ្ជើញជួបពិភាក្សាការងារ…

រថយន្តកុងតឺន័របុ.កម៉ូតូកិ.នបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូចេញពីកន្លែងធ្វេីការ ត្រូវបានរថយន្តកុងតឺន័របុកកិន​ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ កែងផ្លូវបេតុងវត្តគោកខ្សាច់ ក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ កុយ នីម ភេទប្រុស អាយុ៣២ឆ្នាំ…

បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប

ខេត្តតាកែវ ៖ បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣…

សំណុំរឿងស្នើដកតំណែងនាយករដ្ឋមន្រ្តី សេដ្ឋា និងសំណុំរឿងស្នើរំលាយបក្ស Move Forward និងសម្រេចនៅថ្ងៃទី១៨ ខែមិថុនា

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា តុលាការធម្មនុញ្ញនៃប្រទេសថៃ បាននិយាយថា ខ្លួននឹងបើកសវនាការជំនុំជម្រះនាថ្ងៃទី១៨ ខែមិថុនា សម្រាប់សំណុំរឿងមួយ ដែលអាចនឹងឈានដល់ការដកតំណែងនាយករដ្ឋមន្រ្តី លោក សេដ្ឋា ថាវីស៉ីន។សំណុំរឿងប្រឆាំងលោក សេដ្ឋា ត្រូវបានផ្តើមឡើងដោយសមាជិកព្រឹទ្ធសភាថៃចំនួនប្រមាណ៤០នាក់ កាលពីខែឧសភាកន្លងទៅ ហើយតុលាការធម្មនុញ្ញថៃ…

ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចេញ​សារាចរ​ស្តីពី​ការរៀបចំ និង​ការកែសម្រួល​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន

ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​សារាចរ​មួយ​ស្តីពី​ការរៀបចំ និង​ការកែសម្រួល​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ក្នុង​បំណង​ធានា​ឱ្យបាន​នូវ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង ស្ថាប័ន​មាន​ប្រសិទ្ធភាព​ខ្ពស់​ឈរលើ​អភិក្រម​ពង្រឹង និង​ការ​រៀបចំផ្ទះ​របស់ខ្លួន​ឱ្យ​រៀបរយ​។​