Month: June 2024

អត់អាសូរដើមទ្រូង ឪពុកម្តាយ អាណាព្យាបាលសូម្បីបន្តិចសោះ ក្រុមយុវជន ទំពាំងស្អុយ !

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានប្រឹងប្រែងចុះប្រមូលសិស្សដែលគេចសាលា ក្រោយនាំគ្នាទៅជួលសណ្ឋាគារដេកពពាក់ពពូនគ្នាកន្លះខែ ដើម្បីលេងហ្គេម ជក់ ផឹក ទាំងស្រី ទាំងប្រុស អត់គិតពីការរៀនសូត្រ អនាគត នោះឡើយ។  សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលក្រុងសៀមរាប ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត…

សម្តេច ម៉ែន សំអន ស្នើដល់អតីតយុទ្ធជនត្រូវរៀបចំផ្ទះសម្បែង និងធ្វើការងារបង្កបង្កើនផល ដើម្បីនិរន្តរភាពជីវភាពគ្រួសារ

ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នក តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានស្នើដល់ លោក លោកស្រី និងគ្រួសារ អតីតយុទ្ធជន ត្រូវរៀបចំគ្រួសារ ភូមិករ ផ្ទះសម្បែង ឱ្យបានសមរម្យ និងធ្វើការបង្កបង្កើនផល ចិញ្ចឹមសត្វឲ្យបានគ្រប់ក្រុមគ្រួសារបន្ទាប់ពី ទទួលបានដី…

ទិដ្ឋភាពទូទៅនៃការរៀបចំតុបតែងនៅខាងមុខព្រះបរមរាជវាំង ត្រៀមឆ្ពោះទៅព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ

ភ្នំពេញ ៖ ទិដ្ឋភាពទូទៅនៃការរៀបចំតុបតែងនៅខាងមុខព្រះបរមរាជវាំង ត្រៀមឆ្ពោះទៅព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅនៅបរិវេណខាងមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ ក្រុមគ្រួសារស.ស.យ.ក. បានរៀបចំកម្មវិធីដែលរួមមាន ពិធីក្រាបថ្វាយបង្គំថ្វាយព្រះពរចម្រើនព្រះជន្ម ពិធីចម្រើនព្រះជន្មវស្សា ពិធីចម្រើនព្រះបរិត្ត…

នគរបាលឡោមព័ទ្ធឃាត់ជនសង្ស័យម្នាក់លួចម៉ូតូប្រជាពលរដ្ឋស្រុកឆែប តាមចាប់បាននៅក្រុងព្រះវិហារ

ខេត្តព្រះវិហារ ÷ កម្លាំងការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារសហការគ្នាជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ប្រដេញនិងបើកការឡោមព័ទ្ធ ស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋទាំងព្រឹកព្រលឹម នៅក្នុងស្រុកឆែប ហើយតាមប្រមាញ់មកចាប់បាននៅក្នុងក្រុងព្រះវិហារ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១៤ ខែ មិថុនា…

មួយថ្ងៃ​! មនុស្ស​ចំនួន​ ១០នាក់បានស្លាប់​ និងរបួសធ្ងន់ស្រាល ១២នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ សូម​អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ បើកបរយានយន្តរបស់លោកអ្នកដោយប្រុង ប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​…

អភិបាលខេត្តសៀមរាប ជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាពបន្ថែមទៀត

ខេត្តសៀមរាប ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាក្រុងសៀមរាប និងសមាជិកក្រុមប្រឹក្សា ២១រូប សម្រាប់អាណត្តិទី៤ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាបង្ក្រាបបទល្មើសនានា និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាពបន្ថែមទៀត…

នគរបាល​នាំខ្លួនអ្នកលេងល្បែងស៊ីសង០៧នាក់ នៅស្រុកសង្កែ​ មកវាស់​កម្ពស់​

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កាលពីរសៀលម្សិលមិញនេះ​ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១លើក នៅចំណុចក្រុមទី០២ ភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ…

ស្រុកវាលវែង ជាប់ឈ្មោះជាស្រុកទេសចរណ៍ដ៏ល្បី និងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង នាបច្ចុប្បន្ន

ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥នោះរួចមក ទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននឹងកំពុងអភិវឌ្ឍខ្លួនទៅមុខជាតំបន់ទេសចរណ៍ធម្មជាតិលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែនជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។ប្រសិនបើភ្ញៀវទេសចរ ឬអ្នកដំណើរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែងនេះតែម្ដង។…

រដ្ឋបាលខេត្តបាត់ដំបងច្រានចោលការចុះផ្សាយរបស់ហ្វេសប៊ុកមួយចំនួន និងថាស្លែពណ៌បៃតងដែលអណ្ដែតលើស្ទឹងសង្កែនោះ មិនមែនជាសារធាតុគីមីអ្វីទេ

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ច្រានចោលការបង្ហោះផ្សាយនៅលើគណនីនិងផេកហ្វេសប៊ុកមួយចំនួន ដែលថារោងចក្ររបស់ក្រុមហ៊ុន Phoenix Industrial Co., Ltd. បានបញ្ចេញសំណល់រាវចូលទៅក្នុងស្ទឹងសង្កែ ធ្វើឱ្យខូចគុណភាពទឹក និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងស្ទឹង។  ឆ្លើយតបទៅនឹងការបង្ហោះផ្សាយនេះ រដ្ឋបាលខេត្តបានចាត់តាំងអភិបាលរងខេត្តឱ្យដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យតាមចំណុចទីតាំងនីមួយៗនៅក្នុងបរិវេណរោងចក្រ…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែក​ត្នោត កុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២៤នេះ​ បានអញ្ជើញ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោតកុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់​ជាប់​ស្ទឹង​ព្រែកត្នោត។ សូមជម្រាបជូនថា​ ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត ដែលសម្តេចធិបតី…