Month: June 2024

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៤ករណីទូទាំងប្រទេសម្សិលមិញ!

ភ្នំពេញ៖​ សូម​យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ៣២ នាក់ (ស្រី ២នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤​ម្សិលមិញនេះ​ ។ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់…

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ប្រាប់ក្រុមហ៊ុនសិង្ហបុរីដោយសង្ខេបអំពីឧត្តមភាពប្រកួតប្រជែងចម្បងៗរបស់កម្ពុជា

សាធារណរដ្ឋសិង្ហបុរី ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសិង្ហបុរី លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមអាហារការងារពេលព្រឹកជាមួយបណ្តាក្រុមហ៊ុនសិង្ហបុរី ដើម្បីបង្ហាញជូននូវបរិស្ថាន និងសក្ដានុពលវិនិយោគរបស់កម្ពុជា។ មានមតិក្នុងឱកាសដ៏វិសេសវិសាលនេះ បន្ថែមលើមូលដ្ឋានដ៏រឹងមាំ និងលក្ខខណ្ឌអំណោយផលនៃក្របខ័ណ្ឌច្បាប់…

ប្រកាសអាសន្ន​ចំនួន​អ្នក​ទោស​កើនឡើង​មិនធម្មតា

ភ្នំពេញ​៖​កំណើន​អ្នកទោស​ជា​ទណ្ឌិត​និង​ជនជាប់ចោទ ដែល​ជាប់ឃុំ​ក្នុង​ពន្ធ​នា​​គារ​នៅ​ប្រទេស​កម្ពុជា បាន​កើនឡើង​សរុប​ជិត ៥​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​ជា​តួលេខ​ដ៏​ច្រើន​មិន​ធ្លាប់មាន ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក នុត សវ​នា កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ ។ ២០២៤ ។a prisona ​លោក នុត សវ​នា…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៨ មិថុនា កើតឡើងចំនួន ១៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១៩នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១៤លើក (យប់ ១០លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៨នាក់ (ស្រី ១នាក់), រងរបួសសរុប ១៩នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ១២នាក់…

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេច ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះ ដែលរងអំពើបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៉ីណា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេច ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះ ដែលរងអំពើបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៉ីណា នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងបុរីប៉េងហួត គំរោងទី៧ ។នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ…

មិនតិចទេលោកព្រះ! មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិខ្មែរ ចិន និងវៀតណាមសរុប៩នាក់ រឹបអូសថ្នាំញៀនជាង ៦០គីឡូក្រាម

ភ្នំពេញ៖ មន្ទីរ​ប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានចុះស្រាវជ្រាវ​បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិខ្មែរ ចិន និងវៀតណាមសរុប៩នាក់ រឹបអូសថ្នាំញៀនជាង ៦០គីឡូក្រាម ។ក្នុងប្រតិបត្តិការនោះ​ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅដល់រដ្ឋបាលរាជធានីខេត្តទាំងអស់ឲ្យគិតគូរឲ្យបានច្បាស់លាស់ទៅលើប្លង់មេនៃការពង្រីករាជធានីនិងខេត្តរបស់ខ្លួន

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំទៅដល់រដ្ឋបាលរាជធានីខេត្តទាំងអស់ឲ្យគិតគូរឲ្យបានច្បាស់លាស់ទៅលើប្លង់មេនៃការពង្រីករាជធានីនិងខេត្តរបស់ខ្លួន។ សម្ដេចបានលើកឡើងថា ការរៀបចំប្រព័ន្ធគមនាគមន៍គឺជារឿងសំខាន់ដើម្បីបញ្ជៀសនូវបញ្ហានៅថ្ងៃក្រោយទៀតដែលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅពេលដែលប្រជាពលរដ្ឋមកតាំងទីលំនៅ។  សម្ដេចបានលើកឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩ថ្មីក្នុងរាធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមិថុនានេះថា ការអភិវឌ្ឍន៍ទីក្រុងរណបគឺមានប្លង់មេច្បាស់លាស់ដែលធ្វើឲ្យមានសណ្ឋាប់ធ្នាប់សន្ដិសុខល្អ ដែលវាជាគំរូមួយសម្រាប់ធ្វើការអភិវឌ្ឍន៍ក្នុងដែនដីរាជធានី ក្រុង ស្រុក។  សម្ដេចថា៖ «ឥឡូវយើងមិនត្រឹមតែរីកនៅក្នុងតំបន់បុរីទេ គោលនយោបាយនិងផែនការរបស់ក្រសួងដែនដី ក្រសួងធនធានទឹក ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃយើងនឹងរៀបចំនូវបុរីជនបទដែលគិតគូរអំពីភូមិឃុំរបស់ប្រជាពលរដ្ឋយើង…

តខ្សែភ្លើងលួចឆក់ត្រីស្រះគេ ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់យ៉ាងរន្ធត់

ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះ បុរសម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងរន្ធត់ នៅគ្រាដែលបុរសរងគ្រោះព្យាយាមតខ្សែភ្លើងលួចឆក់ត្រីក្នុងស្រះគេ…

សមត្ថកិច្ចបញ្ជូនជនសង្ស័យ១៥នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងគ្រឿងញៀនសរុបជាង៣គីឡូក្រាម និងអាវុធ៤ដើម នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យ១៥នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងគ្រឿងញៀនសរុបជាង៣គីឡូក្រាម និងអាវុធ៤ដើម នៅក្រុងបាវិត។លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត រូបលោកបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ នៅថ្ងៃទី១២ ខែមិថុនា…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២​ នាព្រឹកនេះ!

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ…