Month: June 2024

ប្រកាសអាសន្ន​!​មន្ត្រី​ជំនាញ​ថា ផ្លែ​ទុរេន​ដែល​នាំចូល​​មួយចំនួន ត្រូវបាន​ជ្រលក់​សារធាតុ​ម្យ៉ាង មិនទាន់​អាច​កំណត់​អត្តសញ្ញាណ ប៉ះពាល់​ដល់​សុខភាព​

ភ្នំពេញ​៖ មន្ត្រី​ស៊ើបអង្កេត ក​.​ប​.​ប​. រកឃើញថា ផ្លែ​ទុរេន​ដែល​នាំចូល​ពី​ក្រៅប្រទេស​មួយចំនួន ត្រូវបាន​ជ្រលក់​សារធាតុ​ម្យ៉ាង ដែល​មន្ត្រី​ជំនាញ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ និង​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​បាន​នៅឡើយ​។​ទៅ​បី​យ៉ាងណា​មន្ត្រី​ជំនា​ញក​បប​មិនបាន​បញ្ជាក់ថា​តើ​ទូ​រេ​ន​នាំចូល​ពី​ប្រទេស​ណា​ដែលមាន​សា​ធាតុគីមី​ចំលែក​នោះទេ​?​។​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​គ្រាន់តែ​ប្រកាសថា នឹង​បន្តធ្វើ​ការស្រាវជ្រាវ​ដើម្បី កំណត់​អត្តសញ្ញាណ​នៃ​សារធាតុ​នោះ ដោយ​សហការ​ជាមួយ​ក្រសួង ប្រកាស​និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​។​​ជាមួយនេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​អាជីវករ​ដែល​ប្រកប​អាជីវកម្ម លក់​ផ្លែ​ទុរេន​ទាំងអស់ សូមកុំ​ប្រើប្រាស់​សារធាតុ​ដែល​មិនមាន​អត្តសញ្ញាណ​ច្បាស់លាស់ និង​សូម​ប្រកប​អាជីវកម្ម​ដោយស្មោះ​ត្រង់ កុំ​បន្លំ​ប្រភព​នៃ​ការដាំដុះ…

មន្ត្រីមូលដ្ឋាននៃរបបសឹកភូមាររារាំងប្រជាពលរដ្ឋមិនឲ្យប្រើអិនធឺណែតឬបិទប្រពន្ធ័ទូរសព្ទ័តែម្តង

ប្រទេសមីយ៉ានម៉ា៖រដ្ឋាភិបាល​របប​សឹក​យោធា​មី​យ៉ាន់​ម៉ា បានចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​ជាថ្មី​ដើម្បី​រារាំង​ទំនាក់ទំនង​ដោយ​ឥតគិតថ្លៃ​លើ​អ៊ីនធឺណិត​តាមរយៈ​ការរារាំង​មិន​ឲ្យ​ប្រជាជន​ចូល​ប្រើប្រាស់​បណ្តាញ​ឯកជន​និម្មិត ឬ​កម្មវិធី VPN ដែល​អាច​ប្រើប្រាស់​ដើម្បី​ចូល​មើល​គេហទំព័រ ឬ​សេវាកម្ម​នានា​។​​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺមាន​គោលបំណង​កំណត់​ការចូល​ប្រើប្រាស់​ព័ត៌មាន ដែល​ចាប់ផ្តើម​កាលពី​ចុងខែ​ឧសភា តាម​ការបញ្ជាក់​របស់​អ្នកផ្តល់​សេវា​ទូរស័ព្ទ​ចល័ត អ្នកផ្តល់​សេវា​អ៊ីនធឺណិត ក្រុមប្រឆាំង និង​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា ការវាយប្រហារ​លើ​ការប្រើប្រាស់​អ៊ីនធឺណិត ព្រមទាំង​ការ​ឆ្លប​ត្រួតពិនិត្យ​ទូរស័ព្ទដៃ​របស់​ប្រជាជន​នៅតាម​ដងផ្លូវ​ដើម្បី​ត្រួតពិនិត្យ​កម្មវិធី VPN ជាមួយនឹង​ការផាកពិន័យ ប្រសិនបើ​ត្រូវបាន​រកឃើញថា​មានប្រើ​កម្មវិធី​នេះ (VPN)​។​​កាលពី​ថ្ងៃ​សុក្រ​ទី​១៤ ខែមិថុនា ទីភ្នាក់ងារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ថា…

ទីក្រុងសេអ៊ូល ៖ ការចុះសន្ធិសញ្ញាថ្មីរវាងរុស្ស៉ីនិងកូរ៉េខាងជើង គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់

សួងការបរទេសទីក្រុងសេអ៊ូលបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានរួមគ្នាថ្កោលទោសលើសន្ធិសញ្ញាថ្មីរវាងរុស្ស៉ីនិងកូរ៉េខាងជើង ថាជាការគំរាមកំហែងធ្ងន់ធ្ងរមួយចំពោះសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា ក្នុងកិច្ចសន្ទនាមួយតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រមុខការទូតទាំងពីររូប ក៏បានជជែកផងដែរអំពីមធ្យោបាយដើម្បីឆ្លើយតបចំពោះការចុះសន្ធិសញ្ញាខាងលើ និងបានយល់ស្របគ្នា តាមដានស្ថានការណ៍ឱ្យបានដិតដល់។ លោក Blinken…

ប្រធានាធិបតី ពូទីន ៖ «បរាជ័យយុទ្ធសាស្ត្រ» មានន័យថា ទីបញ្ចប់នៃប្រទេសរុស្ស៊ី

មេដឹកនាំរុស្ស៊ីបានព្រមានបណ្តាប្រទេសលោកខាងលិចកុំឱ្យប្រព្រឹត្តកំហុសធំមួយទៀត។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អះអាងថា លោកខាងលិចត្រូវតែដឹងថា ការកម្ចាត់រុស្សីមិនត្រឹមតែមិនទំនងនោះទេ ប៉ុន្តែក៏មិនអាចទៅរួចដែរ ដោយសារការរួបរួមរបស់ប្រជាជន ដែលយល់ថា វានឹងជាការបញ្ចប់នៃប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ប្រទេសនេះ។ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយបន្ទាប់ពីជួបជាមួយមេដឹកនាំវៀតណាមកាលពីថ្ងៃទី 20 ខែមិថុនា លោកពូទីនបានលើកឡើងពីបញ្ហាមហាអំណាចលោកខាងលិច “ឡើងកម្តៅ” ជម្លោះអ៊ុយក្រែនតាមរយៈការកើនឡើងបន្តិចម្តងៗ។លោកពូទីនបញ្ជាក់ថា “ជាក់ស្តែង ពួកគេរំពឹងថា ពួកយើងនឹងមានការភ័យខ្លាចនៅចំណុចណាមួយ។ ប៉ុន្តែទន្ទឹមគ្នានេះ…

លោកពូទីនចេញពីវៀតណាមភ្លាម សហរដ្ឋអាមេរិកបញ្ជូនបេសកជនពិសេសទៅភ្លាម

សារព័ត៌មាន Reuters បានផ្សាយថា ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នៅវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា សហរដ្ឋអាមេរិកបាននិយាយថា នឹងបន្តផ្ដោតលើការពង្រឹងទំនាក់ទំនងស៊ីជម្រៅជាមួយទីក្រុងហាណូយ ដើម្បីប្រជែងឥទ្ធិពលចិននៅក្នុងតំបន់។មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយកូរ៉េខាងជើង លោក ពូទីន ត្រូវបានទទួលស្វាគមន៍យ៉ាងឱឡារិកជាមួយស្នូរបាញ់កាំភ្លើងធំគារវកិច្ច នាឱកាសបំពេញទស្សនកិច្ចនៅវៀតណាម ហើយបាននិយាយថាលោកមានបំណងកសាង «និម្មាបនកម្មសន្តិសុខថ្មីមួយ» នៅក្នុងតំបន់។…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអះអាងថា បានខិតខំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់លើករណី ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងរាល់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ

ភ្នំពេញ ៖ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានខិតខំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់លើករណី ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងរាល់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ ។ នេះបើយោងតាមសេចក្តីបំភ្លឺពត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានកណ្តាលសន្តិសុខ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។អង្គភាព…

ក្រសួងព័ត៌មាន សហការជាមួយក្រសួងឧស្សាហកម្ម លើការងារផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ទៅដល់សាធារណជន

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងសកម្ម ក្នុងការជួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការងារផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ទៅដល់សាធារណជនឱ្យ បានដឹង ខណៈដែលមាន ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានដាក់លក់នៅលើទីផ្សារ តែផ្ទុយទៅវិញបងប្អូនប្រជាពលរដ្ឋរបស់យើងមិនបានដឹងថាតើសង្វាក់ផលិតកម្ម និង ដំណើរការ នៃការផលិតមានការវិវត្តយ៉ាងដូចម្តេចនោះនៅឡើយទេ។ បញ្ហានេះ ក្រសួងព័ត៌មានត្រូវតែជួយដល់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ…

ប្រធានាធិបតី ពូទីន ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

នាយប់ថ្ងៃទី ១៩ មិថុនា និងព្រឹកព្រលឹមថ្ងៃទី ២០ មិថុនា ប្រធានសហព័ន្ធរុស្ស៊ី លោក Vladimir Vladimirovich Putin និងគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមិថុនា។ នាយប់ថ្ងៃទី ១៩ មិថុនា…

មិនថយទេ​ ! លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២០ មិថុនា ចំនួន ៤០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៧នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៩៧ នាក់ (ស្រី ១២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤០ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។ក្នុងចំណោមជនសង្ស័យចំនួន ៩៧នាក់ រួមមាន ៖+ជួញដូរ…

អង្គការសុខភាពពិភពលោក (WHO) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ​៖​ នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ…