Month: June 2024

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ជម្រាបជូន សាធារណជន និងបណ្តាញសារព័ត៌មានអំពីការរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា”

ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ជម្រាបជូន សាធារណជន និងបណ្តាញសារព័ត៌មានអំពីការរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម…

ស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា និងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គជួបប្រជុំ នៅខេត្តបកែវ ប្រទេសឡាវ

ភ្នំពេញ៖ ស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា​ ដឹកនាំដោយឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅព្រឹក​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ​ បានចាកចេញពីប្រទេសកម្ពុជាដើម្បីទៅចូលរួមកិច្ចប្រជុំមន្រ្តីនគរបាលជាន់ខ្ពស់ប្រឆាំងគ្រឿងញៀនក្រោមវត្តមានចូលរួមពីបណ្តាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ កម្ពុជា ចិន ថៃ ឡាវ ភូមា វៀតណាម នៅខេត្តបកែវ ប្រទេសឡាវ ដែលជាខេត្តមួយនៅជាប់តំបន់ត្រីកោណមាស (ឡាវ…

សមត្ថកិច្ចពន្លាតដែនដីឃាត់ខ្លួនក្រុមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដល់ស្រុកសំរោងទង សរុបបាន៨នាក់ទៀតបញ្ជូនទៅតុលាការ

ខេត្តកំពង់ស្ពឺ៖ មន្ត្រីអាវុធហត្ថក្រុងច្បារមនបង្ក្រាបក្រុមជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធគ្រឿងញៀន ដោយ មានការ សម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត​ផងនោះ។ កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន សួរនាំក្រុមជនសង្ស័យបានសារភាពថា ពួកគេបានទិញពីមេខ្លោង នៅក្នុងស្រុកសំរោងទង ទើបពន្លាតដែនដីពីក្រុងច្បារមន ឈានទៅបង្ក្រាបបានក្រុមជនសង្ស័យចំនួន៥នាក់បន្ថែមទៀតដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់។ កម្លាំងមន្ត្រីកងរាជអាវុធហត្ថបានឃាត់ក្រុមជនសង្ស័យបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីគ្រឿងញៀន…

ជើងភ្នំ ១០០៥ ផ្លូវអន្ទង់អាំង នឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដែលស្រស់ស្អាតបំផុតនៅកម្ពុជា

ខេត្តពោធិ៍សាត់ ៖ យើងជាពលរដ្ឋល្អ ជនរួមជាតិ ចូលរួមគ្នាលើកកម្ពស់ និងការពារបរិស្ថាន! កូនឈើប្រណិត ២ម៉ឺនដើម ត្រូវប្រគល់ជូនរដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាប់ដាំបន្តនៅជើងភ្នំ ១០០៥ ដើម្បីឱ្យកម្ពុជាក្លាយជាតំបន់បៃតង ។  សូមបញ្ជាក់ថា ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ស្ត្រីមានតួនាទីក្នុងវិស័យមុខងារសាធារណៈ មានជាង១ម៉ឺននាក់

ភ្នំពេញ÷លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:ថ្លែងថា “គិតត្រឹមខែមីនា ឆ្នាំ ២០២៤ ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ហើយមានមុខតំណែងក្នុងវិស័យមុខងារសាធារណៈទូទាំងប្រទេសចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន១០.៧៨៦នាក់ ក្នុងចំណោមចំនួនសរុប ៣៩ ៥៩៤នាក់ ស្មើនឹង២៧%។ ដោយឡែកមន្ត្រីរាជការស៊ីវិលជាស្ត្រី សរុបនៅទូទាំងប្រទេសមានចំនួន…

លឿនប៉ះប្រញាប់បុកស្លាប់២នាក់​ នៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់និងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ០២គ្រឿងបុកគ្នានៅវេលាម៉ោង ២២ និង១០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី២១ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុប្រាប់ថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ 2021…

តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះ ស្រី សុីណា ពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងសម្រេចដោះលែងឱ្យមានសេរីភាពវិញ ដោយហេតុថាបុគ្គលទាំងពីរនាក់នេះមិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើស

ភ្នំពេញ ៖ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះ ស្រី សុីណា ពីបទ ឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងសម្រេចដោះ លែងឱ្យមានសេរីភាពវិញ ដោយហេតុថាបុគ្គលទាំងពីរនាក់នេះមិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ដែលបានបណ្តាលឱ្យមានមនុស្ស ០២នាក់ បានស្លាប់ និង ០២នាក់…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានប្រសិទ្ធភាព គឺបង្ការ ទប់ស្កាត់ និងអប់រំផ្សព្វផ្សាយ

ភ្នំពេញ ៖ បើតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ឆ្លងតាមការស្រាវជ្រាវ និងបទពិសោធកន្លងទៅទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ បានបង្ហាញឱ្យឃើញច្បាស់ថា វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនាបរិការណ៍បច្ចុប្បន្ន គឺការបង្ការ…

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ

ខេត្តបន្ទាយមានជ័យ ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗនៅក្នុងតំបន់ និងជំនន់ឆ្លងដែនប្រទេសថៃ និងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២ ២១៣ គ្រួសារ។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ…

បង្ក្រាប​គ្រឿងញៀន ចំនួន​១៤៥​គីឡូក្រាម ឃាត់ខ្លួន​ជនបរទេស ៥​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វារ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៧​មិថុនា​សម​ត្ត​កិច្ចរាជធានីភ្នំពេញ​រឹបអូស​វត្ថុតាង​គ្រឿងញៀន​បាន ចំនួន​១៤៥​គីឡូក្រាម និង​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ដែលជា​ជនបរទេស ចំនួន​៥​នាក់​។​​ករណី​យ៍​នេះ នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៤​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កាសែត​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ខណ្ឌ​ជ្រោយចង្វារ​។​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង…

មាតិកាផ្សេងៗ