Month: June 2024

ប្រជាពលរដ្ឋចំនួន៥ភូមិទទូចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តកំពង់ស្ពឺដោយសារក្លិនស្អុយចេញពីរោងចក្រផលិតដំណាប់ស្វាយ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ដោយសារពួកគេរងគ្រោះយូរឆ្នាំដោយក្លិនស្អុយចេញពីរោងចក្រផលិតដំណាប់មួយកន្លែង យីហោ សាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល ឯ.ក ។លោក សេង គឹមហុន តំណាងប្រជាពលរដ្ឋក្នុងភូមិ បាននិយាយថា រោងចក្រសាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល…

នាវាផ្ទុកយន្តហោះអាមេរិកគ្របដណ្តប់ដោយអណ្តាតភ្លើង ខណៈក្រុម Houthi ទទួលបានអាវុធថ្មីពីអុីរ៉ង់

អ្នកនាំពាក្យយោធារបស់កងកម្លាំង Houthi បានប្រកាសពីការវាយប្រហារដោយមីស៊ីលផ្លោង និងនាវានៅលើនាវាផ្ទុកយន្តហោះអាមេរិក Dwight Eisenhower នៅសមុទ្រក្រហម។យោងតាមអ្នកនាំពាក្យរបស់ Houthi ពួកគេបានបើកការវាយប្រហារដោយផ្ទាល់ និងត្រឹមត្រូវ ហើយជាលទ្ធផលនៃការវាយប្រហារនោះ ផ្នែកខ្លះនៃនាវាផ្ទុកយន្តហោះត្រូវបានឆាបឆេះដោយអណ្តាតភ្លើង។ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនមានភស្តុតាងណាមួយដើម្បីបញ្ជាក់ការអះអាងទាំងនេះនោះទេ វាទំនងជាថានេះគ្រាន់តែជាការឃោសនាប៉ុណ្ណោះ ព្រោះប្រសិនបើកាំជ្រួចពិតជាបានវាយប្រហារលើនាវាផ្ទុកយន្តហោះមែននោះ វាពិតជាមិនអាចលាក់បាំងវាបានឡើយ។គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា អុីរ៉ង់បានផ្តល់ឱ្យកងកម្លាំង Houthi…

តម្លៃអង្ករវៀតណាមដែលធ្លាប់តែថ្លៃជាងគេលើលោកធ្លាក់មកលេខ៦វិញ

តម្លៃអង្ករវៀតណាមដែលធ្លាប់មានតម្លៃខ្ពស់បំផុតក្នុងទីផ្សារពិភពលោកបានធ្លាក់ចុះមកនៅលេខរៀងទី៦។ យោងតាមសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា អង្ករបាក់ 5% របស់ប្រទេសនេះ ទទួលបានតម្លៃត្រឹម 574 ដុល្លារអាមេរិកក្នុងមួយតោន កាលពីថ្ងៃទី 30 ខែឧសភា ដែលតម្លៃទាបជាងតម្លៃអង្ករ របស់សហរដ្ឋអាមេរិក ថៃ ប៉ាគីស្ថាន មីយ៉ាន់ម៉ា និងឥណ្ឌា។ តម្លៃអង្ករវៀតណាមបានធ្លាក់ចុះ ១៣,៥%…

អយ្យការរាជធានីខេត្ត៖ បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើង ៤ករណី ដែលមានជនសង្ស័យ២១នាក់ និងឃាត់ខ្លួនបាន ១៨នាក់ និងរត់គេចខ្លួន ៣នាក់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា កាលពីថ្ងៃទី១ ខែមិថុនាម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៤ ករណី ដែលមានជនសង្ស័យចំនួន ២១ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨ នាក់ និងរត់គេចខ្លួនចំនួន…

ស្លាប់២នាក់របួសធ្ងន់ម្នាក់ខណៈបើកម៉ូតូពេលភ្លៀងទៅបុកបង្គោលភ្លើង

ព្រះសីហនុ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ ខណៈបើកម៉ូតូពេលភ្លៀងទៅបុកបងុគោលភ្លើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីម៉ោង ០៥និង ២០នាទីទៀបភ្លឺថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៤ នៅចំណុចស្ពានត្រជាក់ចិត្តស្ថិតក្នុងភូមិសាស្ត្រភូមិ៥ សង្កាត់ លេខ៤ ខេត្តព្រះសីហនុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1J 1267…

កម្លាំងប្រឆាំងគ្រឿងញៀនខេត្ត បង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់

ខេត្តព្រះវិហារ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះថា កម្លាំងប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់ កាលពីម្សិលមិញនេះ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិគោក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនសង្ស័យទាំង១០នាក់(ប្រុស) រួមមានឈ្មោះ…

ករណីក្មេងទំនើង : ឃាត់ខ្លួនបានចំនួន ២៩ នាក់ និងរត់គេចខ្លួនចំនួន ២១ នាក់

ភ្នំពេញ:សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៩ ករណី ដែលមានជនសង្ស័យចំនួន ៥០ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២៩ នាក់ និងរត់គេចខ្លួនចំនួន ២១ នាក់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌…

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ

ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ភូមិ កសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា…

សមត្ថកិច្ចខេត្តតាកែវ នាំក្មេងស្រីសិស្សសាលាដែលវាយតប់គ្នាមកមេីលពន្ធនាគារ ទុកជាការព្រមានដេីម្បីដាស់តឿនស្មារតី

ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្គន ទេីបទទួលបាននារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គណនេយ្យហ្វេសប៊ុកឈ្មោះ Prom Sophai ដែលបានបង្ហោះតាមរយៈ Facebook ដោយមានខ្លឹមសារថា «ជើងកាងប្រចាំសាលាថ្នាក់ទី៨ច វិទ្យាល័យជាស៊ីម តាកែវ ជូនពរប្អូនៗសប្បាយកប់ទំនងប្អូនៗមានឪពុកម្ដាយជាមន្ត្រីរាជការផងដែរ»។ ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់…

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឈានចូលក្នុងយុគសម័យ ដ៏ច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិ

សឹង្ហបុរី៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នាព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤នេះ បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គទី៣ស្តីពី “ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក” យ៉ាងដូច្នេះថា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានឈានចូលក្នុងយុគសម័យដ៏ច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិ ខណៈពេលដែលទិដ្ឋភាពសន្តិសុខបច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានភាពមិនប្រាកដប្រជា កាន់តែដុនដាប និងមានការប្រែប្រួលយ៉ាងឆាប់រហ័សពិបាកប៉ាន់ស្មាន។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងការពារជាតិ។លោករដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានថ្លែងបន្ថែមថា…

មាតិកាផ្សេងៗ