Month: June 2024

ផ្លូវជាតិ​លេខ​១០ ខណៈ​បច្ចុប្បន្ន​សម្រេចការ​សាងសង់​បាន​ជាង ៨៣%​ពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​នា​រដូវវស្សា​នេះ​

ភ្នំពេញ​៖ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​ខេត្ត​ចំនួន​៣ រួមមាន ខេត្តបាត់ដំបង​-​ពោធិ៍សាត់ និង​ខេត្តកោះកុង (​សំឡូត​-​វាលវែង​-​កោះកុង​) មាន​ប្រវែង​សរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការ​សាងសង់​បាន ៨៣,៣៦% គិត​ត្រឹម​បំណាច​ខែឧសភា ឆ្នាំ​២០២៤​។ លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​០៥…

ទាហាន​ឈុតខ្មៅ​ថៃ ដើរល្បាត​ប្រទះឃើញ​គ្រាប់កាំភ្លើង​យន្ត​ធុន​១២,៧​ម​.​ម ចំនួន​០៦​កេស ស្មើនឹង​ចំនួន​៥១០​គ្រាប់​លាក់ទុក នៅក្បែរ​ព្រំដែន​កម្ពុជា​

ខេត្តបាត់ដំបង ៖ កាលពី​រសៀល​ថ្ងៃទី​០៣ មិថុនា ឆ្នាំ​២០២៤​នេះ គ្រាប់កាំភ្លើង​យន្ត​ធុន​១២,៧​ម​.​ម ចំនួន​០៦​កេស ស្មើនឹង​ចំនួន​៥១០​គ្រាប់ ត្រូវ​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ ដើរល្បាត​ប្រទះឃើញ​គេ​លាក់ទុក​នៅក្បែរ​ព្រំដែន​កម្ពុជា នៅ​ចំណុច​ភូមិ​ណង​បន ឃុំ​ធុង​កា​ណាន ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ឈម​នឹង​ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ព្រំដែន ។a…

រុស្ស៊ី៖ លោកខាងលិចនឹងទទួលផលវិបាក ដែលបានឆ្លងកាត់បន្ទាត់ក្រហម

ទីបំផុតលោកខាងលិចមិនបានយកចិត្តទុកដាក់លើ “បន្ទាត់ក្រហម” ដែលគូរដោយទីក្រុងម៉ូស្គូ ហើយបានឆ្លងកាត់វាយ៉ាងងាយស្រួល ដោយមិនភ័យខ្លាចពីផលវិបាកដែលអាចកើតមាន។រុស្ស៊ីត្រូវតែបង្ហាញលោកខាងលិចពីផលវិបាកនៃការឆ្លងកាត់បន្ទាត់ក្រហម។ អ្នកជំនាញខាងយោធា និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ឥឡូវនេះបាននិយាយដោយត្រង់ៗថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តណាតូលែងខ្វល់ខ្វាយពីការព្រមានរបស់ទីក្រុងមូស្គូអំពីអ្វីដែលគេហៅថា “បន្ទាត់ក្រហមរបស់រុស្ស៊ី” ទៀតហើយ។គេហទំព័រព័ត៌មាន Valeurs Actuelles បានដកស្រង់សម្តីអតីតវរសេនីយ៍ឯក Pere de Jong នៃកងទ័ពជើងទឹកបារាំង ដែលបាននិយាយថា…

អាមេរិកបានព្រមព្រៀងលក់យន្តហោះចម្បាំងដ៏ទំនើប ២៥ គ្រឿបឲ្យអុីស្រាអែល មានតម្លៃ៣ពាន់លានដុល្លារ

សារព័ត៌មាន AFP បានផ្សាយថា អ៉ីស្រាអែល កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ បាននិយាយថាខ្លួនបានចុះកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំង F-35 ចំនួ ន២៥គ្រឿង ក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារពីក្រុមហ៊ុនអាមេរិក Lockheed Martin ដោយការប្រគល់នឹងចាប់ផ្ដើមនៅឆ្នាំ២០២៨។ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav…

សមត្ថកិច្ចចុះបង្ក្រាបទីតាំងលេងអាប៉ោងខុសច្បាប់នៅច្បារអំពៅទី២

ភ្នំពេញ៖ អ្នកនិយម លេងល្បែងស៊ីសងខុសច្បាប់ ដូចជាអាប៉ោងជាដើម បានរត់បាតជើងសព្រាតនៅគ្រាដែលកម្លាំងនគរបាល ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ចុះទៅបង្ក្រាប បន្សល់ទុកតែវត្ថុតាងមួយចំនួនរួមមានផ្តិលសម្រាប់គ្របអាប៉ោង ហាន់តោ និងកៅអីសម្រាប់អ្នកអង្គុយលេងតែប៉ុណ្ណោះ ។ករណីចុះបង្ក្រាបក្រុមអ្នកនិយមលេងអាប៉ោងនេះបានធ្វើឡើងនៅវេលាម៉ោង១០,៣០នាទីព្រឹកថ្ងៃទី០៥ ខែ មិថុនាឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ភូមិកណ្តាល. សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅក្រោមការបញ្ជាផ្ទាល់ពីលោកម៉ៅ សឿត អធិការនគរបាល…

ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលស្រុកមុខកំពូល បានឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីលួចមានស្ថានទម្ងន់ទោសដោយសាការប្រព្រិត្តអំពើហិង្សា(ប្រើជើងធាក់ផ្តួលជនរងគ្រោះប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២២) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង០៤:៣០នាទី នៅចំណុចផ្លូវ៦ ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មី ចាន់រ៉ន…

លទ្ធផលជំនួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក Lloyd James Austin lll រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក

ភ្នំពេញ ៖ លទ្ធផល ជំនួបពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក នាយឧត្តមសេនីយ៍ ទៀ…

សកម្មភាពយោធារបស់កូរ៉េខាងត្បូងបានចាប់ផ្តើមឡើងវិញទាំងអស់ នៅតាមបណ្តោយព្រំដែនកូរ៉េទាំងពីរ

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងធ្វើសកម្មភាពយោធានានាឡើងវិញ នៅតាមបណ្តោយព្រំប្រទល់ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធា ជាមួយកូរ៉េខាងជើង។ការផ្អាកកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េនោះ ដែលត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អនុម័តនាថ្ងៃអង្គារនេះ ធ្វើឡើងដើម្បីជាការឆ្លើយតប…

អង្គការអន្តរជាតិដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ច អនាគតនៃសេដ្ឋកិច្ចចិនមានភាពល្អប្រសើរ

អន្តរជាតិ ៖ នាពេលថ្មីៗនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិនដល់៥% ដែលកើនឡើង០.៤%បើប្រៀបធៀបនឹងការព្យាករណ៍នៃ«របាយការណ៍ស្តីពីចក្ខុវិស័យនៃសេដ្ឋកិច្ចពិភពលោក»ដែលប្រកាសនាខែមេសា ឆ្នាំ២០២៤។ នេះបើយោងការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ។ឥស្សរជនអ្នកសង្កេតការណ៍បរទេសបានលើកឡើងថា ការដែលអង្គការអន្តរជាតិដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិនបានបង្ហាញថា ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនមានសក្តានុពលធំធេង មានភាពធន់ខ្លាំងនិងមានកំណើននៅពេលអនាគតល្អ។…

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបសំណេះសំណាល និងការជម្រាបលាពីលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា

ភ្នំពេញ÷ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះ សំណាល និងការជម្រាបលាពីលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ។ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកអនុស្សាវរីយ៍ល្អៗដែលបានបំពេញរួមគ្នាក្នុងនាមស្ថាប័ន និងក្នុងនាមបុគ្គលផ្ទាល់…